en     km
en     km

វេណេហ្សូអេឡាប្រកាសត្រៀមធ្វើសង្គ្រាមពេញទំហឹងប្រឆាំងសហរដ្ឋអាមេរិក

Share

វេណេហ្សូអេឡា៖ មន្រ្តីនៃរបបលោក ម៉ាឌូរ៉ូ ប្រទេសវេណេហ្សូអេឡា ​បានប្រកាសថា កងទ័ព និងរដ្ឋាភិបាលព្រមទាំងប្រជាជនរបស់ខ្លួន បានត្រៀមខ្លួនធ្វើសង្គ្រាមជាមួយសហរដ្ឋអាមេរិកយ៉ាងពេញទំហឹង បន្ទាប់ប្រទេសនេះត្រូវបានរងទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែលបានបង្កក់ទ្រព្យសម្បត្តិមន្រ្តី និងក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយលោក ម៉ាឌូរ៉ូ។

 

                                                                                    លោក ម៉ាឌូរ៉ូ និងមន្រ្តីជាន់ខ្ពស់។

 

ថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ទៀតនៃប្រទេសវេណេហ្សូអេឡា បានប្រកាសនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរបស់វេណេហ្សូអេឡាថា កងទ័ពនិង រដ្ឋាភិបាលប្រជាជនវេណេហ្សូអេឡាបានត្រៀមរួចជាស្រេច ដើម្បីធ្វើសង្គ្រាមពេញទំហឹងមួយប្រឆាំងចក្រពត្តិសហរដ្ឋអាមេរិក​។

លោក ប៊ីដាតូ កាបេឡូ ប្រធានរដ្ឋសភានៃប្រទេសវេណេហ្សូអេឡា បានប្រកាសទៀតថា បក្សសង្គមនិយមវេណេហ្សូអេឡា និងប្រជាជនសម្រេចសាមគ្គីគ្នាជាធ្លុងមួយប្រឆាំងនឹងចក្រពត្តិអាមេរិក គឺត្រៀមលក្ខណៈធ្វើសង្គ្រាមរួចរួលហើយ។

ប្រធានរដ្ឋសភាប្រទេសនេះបានបញ្ជាក់ទៀតថា ការដែលសហរដ្ឋអាមេរិកបានផ្តល់សិទ្ធដល់យុទ្ធជន និងឧត្តមសេនីយ៍មួយចំនួនរបស់ប្រទេសវេណេហ្សូអេឡា គឺជាការលើកលែងទោសដ៏អាក្រក់មួយចំពោះឧត្តមសេយ៍នីទាំងនោះ។ លោកបានបញ្ជាក់ទៀតថា ​គ្មានកងទ័ពវេណេហ្សូអេឡា ឬឧត្តមសេនីយ៍ណាក្បត់នឹងប្រទេសជាតិរបស់ខ្លួនទេ​ លោកជឿកជាក់ថា ប្រជាជនក៏ដូចជាកងទ័ពវេណេហ្សូអេឡា បានត្រៀមគោលដៅធ្វើសង្គ្រាមយ៉ាងពេញទំហឹងជាមួយសហរដ្ឋអាមេរិក។

លោកបានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានប្រើប្រាស់ស្មារតីជាតិនិយម ប្រើប្រាស់មនសិការរបស់ក្រុមប្រឆាំងដើម្បីបង្កើតឱ្យមានចលនាបដិវត្តន៍ក្នុងប្រទេសវេណេហ្សូអេឡា គឺមិនអាចទៅរួចនោះ។​ ប្រតិកម្មរបស់ប្រធានរដ្ឋសភាប្រទេសវេណេហ្សូអេឡា លោក កាបេឡូ បានធ្វើឡើងស្របពេលដែរ​ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក មៃ ប៉មប៉ូល បានធ្វើទស្សនកិច្ចនៅប្រទេស ម៉ិចស៊ិចកូ ក្នុងសប្តាហ៍នេះ។​

ក្នុងដំណើរទស្សនកិច្ចនេះរដ្ឋមន្រ្តីការបរទេសអាមេរិក បានលើកទឹកចិត្តឱ្យប្រជាជន ម៉ិចស៊ិចកូ និងរដ្ឋាភិបាល ម៉ិចស៊ិចកូ ធ្វើយ៉ាងណាសហការជាមួយសហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់​ដើម្បីស្តារឱ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញ។ លោក មៃ ប៉មប៊ូ បានបញ្ជាក់ទៀតថា ​ប្រជាជនវេណេហ្សូអេឡាត្រូវតែបញ្ចប់របបលោក ម៉ាឌូរ៉ូ។

ប្រតិកម្មរបស់ប្រធានរដ្ឋសភាវេណេហ្សូអេឡា ចុងក្រោយនេះ ត្រូវ​បានគេមើលឃើញថា ជាការវាយបកទៅលើសហរដ្ឋអាមេរិកវិញភ្លាមៗ បន្ទាប់ពីប្រធានាធិតីអាមេរិកបានបញ្ចូនប្រមុខកាទូតរបស់ខ្លួនមកកាន់ប្រទេស ម៉ិចស៊ិចកូ និងប្រទេសមួយចំនួនទៀតនៅតំបន់អាមេរិកខាងត្បូង ដែលត្រូវបានមើលឃើញថា គឺជាការផ្តើមឱ្យមានការលើកទឹកចិត្តដល់ចលនាតស៊ូក្នុងប្រទេសវេណេហ្សូអេឡា ដើម្បីផ្តួលរំលំរបបលោក នីកូឡាស ម៉ាឌូរ៉ូ។

លោកប្រធានាធិបតេយ្យ នីកូឡាស ម៉ាឌូរ៉ូ និងថ្នាក់ដឹកនាំដទៃទៀតនៃប្រទេសនេះ រួមទាំងប្រធានរដ្ឋសភាពប្រទេសនេះ ត្រូវបានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ​ចាត់ទុកថា ជាមេដឹកនាំមិនស្របច្បាប់នៃប្រទេសវេណេហ្សូអេឡា។ ការមិនទទួលស្គាល់ក៏ព្រោះ​ ការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២០ ឧសភា ឆ្នាំ២០១៨នោះ គឺធ្វើឡើងមិនស្របតាមឆន្ទៈរបស់ប្រជាជនវេណេហ្សូអេឡា នោះដោយសារតែលោក នីកូឡាស ម៉ាឌូរ៉ូ បានកំចាត់គូរប្រកួតរបស់ខ្លួនឱ្យចេញពីឆាកនយោបាយមុនការប្រកួតរួចទៅហើយនោះ។

សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើប្រទេសនេះជាដំបូង ដោយបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនវេណេហ្សូអេឡា ដែលមានទំនាក់ទំនងរកស៊ីជាមួយលោក ម៉ាឌូរ៉ូ ​និងមន្រ្តីលោកម៉ាឌូរ៉ូចំនួន២៣ ក្រុមហ៊ុន​។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានក្រុមហ៊ុនចំនួនត្រូវបានប្រកាសទ្រព្យសម្បត្តិដោយចោទថា ក្រុមហ៊ុនទាំងបីនោះមានព័ន្ធនឹងគ្រឿងញៀន។

សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មមួយដំណាក់ទៀត គឺការពិនិត្យឡើងវិញ ការបន្ថយការនាំប្រេងពីប្រទេសវេណេហ្សូអេឡា ។

ប្រទេសវេណេហ្សូអេឡា បានធ្លាក់ក្នុងវិបត្តិនយោបាយតាំងពិឆ្នាំ២០១៦ ហើយវិបត្តិនយោបាយនេះបានទាញឱ្យសេដ្ឋកិច្ចប្រទេសនេះដាំក្បាលចុះយ៉ាងខ្លាំង។

ចំណែកអតិភរណាសេដ្ឋកិច្ចប្រទេសនេះឡើងដល់មួយលានភាគរយនៅរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ។ នេះជាការ​ព្រមានរបស់មូលនិធិរូបយវត្ថុIMF។ ប្រជាជនដែលមិនអាចរស់នៅក្រោមរបបលោក ម៉ាឌូរ៉ូ ប្រមាណជាង២លាននាក់បានសម្រុកទៅនៅប្រទេសជិតខាងដើម្បីសូមសិទ្ធិជ្រោកកោនផ្នែកសេដ្ឋកិច្ច និងខ្លះទៀតស្វែងរកការងារធ្វើនៅតំបន់នោះ។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានប្រកាសផ្តល់ប្រាក់ជំនួយមនុស្សធម៌ទៅឱ្យជនភៀសខ្លួនវេណេហ្សូអេឡា ប្រមាណជា៦០លានដុល្លារសហរដ្ឋអាមេរិកមកហើយ។​ ចំណែកឯទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីការខ្វះស្បៀងអាហារ ថ្នាំពេទ្យ ដើម្បីផ្គត់ផ្គងជនភៀសខ្លួនទាំងនោះ​។

តាមសេចក្តីរាយការណ៍មកថា ប្រជាជនវេណេហ្សូអេឡាបានចាកចេញទៅកាន់ប្រទេសជិតខាងរបស់ខ្លួន ប្រមាណជាមួយពាន់នាក់ក្នុងមួយថ្ងៃៗ៕ប្រភព៖ Newsmax

 

Share

Image
Image
Image