en     km
en     km

វេណេហ្សូអេឡាធ្លាក់ក្នុងវិបត្តិអត់អគ្គិសនីនិងទឹកជាថ្មីខណៈអតិផរណាឡើង ២ លាន%

Share

ប្រទេសវេណេហ្សូអេឡា ក្នុងសប្ដាហ៍នេះ បានជួបវិបត្តិអត់អគ្គិសនីនិងទឹកស្អាតប្រើប្រាស់ជាថ្មី​ម្ដងទៀត បន្ទាប់ពីករណីដូចនេះបានកើតឡើងម្ដងកាលពីដើមខែមីនា។ តាមការចុះផ្សាយ​របស់​​ទីភ្នាក់ងារសារព័ត៌មានAP  វិបត្តិដាច់ភ្លើងអគ្គីសនី បាននាំអោយ ទឹកស្អាត សម្រាប់​អ្នក​ក្រុងនៅរដ្ឋធានីការ៉ាកាសជួបការលំបាកជាខ្លាំង។ ពួកគាត់បានទៅដងទឹកទីផ្សេងៗ​ដែល​មានចរន្តទឹកតែមិនមែនជាទឹកស្អាតនោះទេ។ គេឃើញអ្នកស្រុកបាននាំគ្នាទៅរកទឹកងូតនៅ​តាម​ដងស្ទឹង។

ចំណែកហាងមួយចំនួននៅក្នុងក្រុងបានបិទទ្វារ ដោយសារ ដាច់ភ្លើងអគ្គិសនី។ មិនតែ​ប៉ុណ្ណោះ​សាលារៀន ការិយាល័យ រោងចក្រភាគច្រើនបានបិទទ្វារដែរ។ កាលពីសប្ដាហ៍ទី១​នៅខែ​មីនានេះ ទីក្រុងធំៗ ជាពិសេស រដ្ឋធានីការាកាសបានអត់ភ្លើងអគ្គិសនី ដៅទៅ ៥ថ្ងៃ បណ្ដាល​ឱ្យ ពលរដ្ឋជាពិសេស អ្នកជំងឺត្រូវធ្វើការវះកាត់មានការលំបាកជាខ្លាំង។

ការកើត​មានវិបត្តិអគ្គិសនីនេះ កើតឡើងចំពេល ប្រទេសផលិតប្រេងដ៏ធំទី៤នៃពិភពលោកនេះ កំពុងមានជំលោះនយោបាយដ៏ធ្ងន់ធ្ងរ ដែលពលរដ្ឋគាំទ្រ បក្សប្រឆាំង បានដើរតាមផ្លូវ ដើម្បី​ទំលាក់​លោកប្រធានាធិបតីនូកូឡាសម៉ាឌូរ៉ូ។ លោកម៉ាឌូរ៉ូបានចោទអាមេរិកជាអ្នកធ្វើវិច្ឆេត​កម្ម​ថាមពលអគ្គិសនីក្នុងគោលបំណងផ្ដួលរំលំលោកដោយរដ្ឋប្រហារ។ ស្របពេលជាមួយគ្នានេះ មូលនិធិរូបបីវត្ថុIMF បានរកឃើញថា អតិផលរណាទីផ្សាររបស់ប្រទេសនេះ ហក់ឡើង​២លាន​ភាគរយហើយ នៅពេលនេះ។IMF ព្រមានថា សេដ្ឋកិច្ចប្រទេសនេះនឹងក្រឡាប់ ដែលនាំ​អោយ​ពលរដ្ឋធ្លាក់ក្នុងវិបត្តិសង្គមយ៉ាងធ្ងន់ធ្ងរ៕ 

Share

Image
Image
Image