en     km
en     km

វៀតណាម ក្លាយជា ប្រភពនៃសណ្ឋាគារប្រណិតៗជាងគេនៅស៊ី

Share

អត្រាកំណើនវិនិយោគលើវិស័យទេសចរណ៍បាននាំឱ្យប្រទេសវៀតណាម ក្លាយជា ប្រភព នៃសណ្ឋាគារប្រណិតៗជាងគេនៅអាស៊ី ដែលឲ្យមានសន្ទុះឧស្សាហកម្មសេវាកម្មសណ្ឋាគាររកចំណូលបាន ១៥ ពាន់លានដុល្លា។

វៀតណាម-ក្លាយជា-ប្រភពនៃសណ្ឋាគារប្រណិត
កាលពីឆ្នាំ២០១៦ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរណ៏អន្តរជាតិ ជាង១០ លាននាក់ ដែលកើនឡើងបានជាង ២៦ ភាគរយ បើធៀបនឹងឆ្នាំ២០១៥។ វិស័យទេសចរណ៍នៃប្រទេសនេះបានធ្វើឲ្យកំណើន GDP ក្នុងប្រទេសកើនបាន៦,៦ ភាគរយ ដែលគេរំពឹងថានឹងអាចកើនបាន ១០ ភាគរយក្នុងឆ្នាំ ២០១៧។

ភ្ញៀវទេសចរណ៏អន្តរជាតិ ដែលមកកំសាន្តនៅប្រទេសវៀតណាមគឺភាគច្រើន ចូលចិត្ត ដេកបន្ទប់សណ្ឋាគារលំដាប់ផ្កាយ៤នឹង ផ្កាយ ៥។ អ្នកជំនាញរំពឹងថា ព្រឹត្តិការណ៍វប្បធម៌ធំៗ រួមទាំងកិច្ចប្រជុំអាស៊ីប៉ាស៊ីហ្វិក APEC នឹងធ្វើឲ្យវិស័យសេវាកម្មសណ្ឋាគារនេះ កើនឡើងមួយកម្រិតទៀត។

យោងទៅតាមការព្យាករណ៍របស់ អង្គការស្ទង់មតិ CBRE  វិស័យឧស្សាហកម្មសេវាកម្មសណ្ឋាគារនៅវៀតណាម បានរកប្រាក់ចំណូល កើនឡើងនៅឆ្នាំ ២០១៦ គឺ៧៥ភាគរយ ដែល នាំមុខក្រុងបាងកកបន្តិច៕ប្រភពៈVNA

Share

Image
Image
Image