en     km
en     km

វៀតណាម​ថាត្រូវតែមានដំណោះស្រាយអន្តរជាតិករណីចិនលុកលុយសមុទ្រចិនខាងត្បូង

Share

វៀតណាមជាប្រទេសមួយនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​ដែលតែង​តែ​មាន​ភាព​តាន​តឹងជាមួយចិន ករណីចិនបង្កការលុកលុយចូល​ដែនទឹកកំពុង​មាន​ជម្លោះនៅប្រជុំ​កោះស្ត្រាត​លី​និងប៉ារ៉ាហ្សែលនៃសមុទ្រចិនខាងត្បូង។ វៀតណាមបានបាត់បង់កោះរបស់ខ្លួនជាច្រើននៅប្រជុំកោះប៉ារ៉ា​ហ្សែល​ដោយ​សារ សង្រ្គាម​នៅ​ឆ្នាំ​១៩៧៤ ដែលវៀត​ណាមថាចិនបានឈ្នានពាន​ចូលលុកលុយ​ដែន​ទឹករបស់​ខ្លួន។

ការបាត់កោះទាំងនោះក៏ព្រោះតែចិននិងវៀតណាមមិនអាចមានកិច្ចព្រមព្រឿងជាមួយគ្នាដែលធ្វើឡើងស្របតាមច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២។

រាយការណ៍ដោយ កញ្ញា ហេង​ នីទី

ដោយភ័យខ្លាចថា នៅពេលខាងមុខទៀតនេះ ខ្លួនពិតជាជួបគ្រោះអាសន្នដូចករណី​កោះ​មួយ​ដ៏ធំនៃប្រទេសហ្វីលីពីនកំពុងឡោមព័ន្ធចូលកាន់កាប់ដោយកងទ័ពចិនគឺ ទំនងរឿង​នេះ​ហើយ​មើលទៅ បានផ្ដើមឱ្យវៀតណាមភ័យហើយបានបង្ខំខ្លួនត្រូវរុញ ករណីនេះ​ក្លាយ​ទៅជា​ដំណោះ​​​ស្រាយ​អន្តរជាតិមួយបានយ៉ាងឆាប់បំផុត។

គេហទំព័រមួយមានឈ្មោះថា This Week In Asia បានធ្វើបទវិភាគមួយរបស់ខ្លួន ដោយ​ដាក់​ចំណង​ជើងថា«វៀតណាមចង់ឱ្យមានកតិកាសញ្ញាអន្តរជាតិមួយ ករណីជម្លោះសមុទ្រ​ចិន​ខាងត្បូងជាជាងដំណោះស្រាយក្រោមឥទ្ធិពលនយោបាយ»។ បទវិភាគរបស់ គេហទំព័រនេះ បានធ្វើការវិភាគអំពីកំហុសជាប្រវត្តិសាស្ត្រគឺករណីជាប់គាំងក្រមសមុទ្រCOC ដែល​សមាគ​មអាស៊ានមិនអាចរកច្រកចេញរូចឬគ្មានកិច្ចព្រមព្រៀងជាមួយចិន។ ជាការពិត សមាគម​អា​ស៊ាន និងចិន បានចុះហត្ថលេខាលើសេចក្ដីប្រកាសរួមនឹងគ្នាម្ដងហើយកាលពីឆ្នាំ២០០២ អំពីជម្លោះសមុទ្រចិនខាងត្បូង។តែមើលទៅដូចជាគ្មានន័យនិងគ្មានប្រសិទ្ធភាពឡើយ។

ទាំងសមាគមអាស៊ាននិងចិនបានត្រឹមតែដើរមកកៀកនឹង ការបង្កើតក្រមនេះប៉ុណ្ណោះ។ ប៉ុន្តែមិន​អាចមានចំ​ណុច​រួម​បានឡើយ។ក្នុងន័យនេះហើយ ដែលមើលទៅ ចិនចេះ​តែមាន​ឱកាសដើម្បី​ប្រើឥទិ្ធពល​ច្រើន​ឡើងៗ​​​អាច​នាំនាវាល្បាតដែលបំពាក់ដោយអាវុធបានចូល​ទៅលុកលុយ​ដែន​កោះមួយ​ចំនួន ដែលជាក់ស្ដែង ដូចករណីចិន យកនាវាល្បាត​និងនាវា​នេសាទរាប់​រយគ្រឿង​ឡោមព័ន្ធ​កោះ​មួយដែលហ្វីលីពីនអះអាងថាជារបស់ខ្លួន​រាប់រយ​ឆ្នាំ​មកហើយ។

កាលពីខែសីហាឆ្នាំ២០១៨ សមាគមអាស៊ានបានព្រមជាមួយគ្នាថានឹងជជែកគ្នាស៊ីជម្រៅ​ដើម្បី​បង្កើតក្រមនេះឡើង ជាមួយភាគីពាក់ព័ន្ធ​រួមនឹងចិនផងដែរ។ តែពេលនេះ ចិន បានបង្ហាញ ប្រៀបខ្លាំងរបស់ខ្លួនទៅហើយ តាមរយៈឡោមព័ន្ធ កោះPag –Asa ឬ Thitu ដែលធ្វើអោយ​ហ្វីលី​ពិនរត់​ស្វែងរកសម្ព័ន្ធមិត្តអាមេរិកអោយឱ្យជួយខ្លួន តាមរយៈការធ្វើសមយុទ្ធដ៏ធំមួយ ជា​លើក​ដំបូងនៅ​ក្នុង​សប្ដាហ៍នេះហើយសមុទ្ធនេះ ត្រូវបានមើលឃើញថា ជាសញ្ញាប្រាប់អំពីគ្រោះថ្នាក់នៃសង្គ្រាមអាចកើតមាន។

តាមសេចក្ដីរាយការណ៍សមយុទ្ធនេះ ប្រើប្រាស់ដោយនាវាចម្បាំងដ៏ធំមួយរបស់​សហរដ្ឋ​អា​មេរិ​កផ្ទុក​កាំជ្រួចរាប់​រយ​ដើម និងយន្តហោះចម្បាំងធុនF-35ចំនួន ១០គ្រឿង។ សមយុទ្ធនេះ មាន នាវាពិឃាត​ជាង​១០​គ្រឿង​ចូលរួមហើយមានកងទ័ពជាង៧០០០នាក់។ សមយុទ្ធនេះ ធ្វើឡើងនៅឆក​សមុ​ទ្រហ្វី​លីពីន គឺក្បែរប្រជុំកោះស្ព្រាតលី​ដែលចិនបាន​ចូលកាន់កាប់​មួយ​ភាគ​​ធំហើយនោះ។

តែយ៉ាងណា វៀតណាម សង្ឃឹមថា បើមានកតិកាសញ្ញាអន្តរជាតិ និងក្រមសមុទ្រហើយ គឺ​តំបន់តានតឹងនេះនឹងមានសន្តិភាពហើយប្រទេសជាភាគហត្ថលេខី​ត្រូវតែគោរព​គឺរួម​ទាំង​ចិនផង។

ការវិភាគរបស់ This Week In Asia ដែលនិពន្ធដោយ Le Hong Hiep   ថាវៀតណា​ម ក្ដីហ្វី​លី​ពីនក្ដី ដែលដែនកោះរបស់ពួកគេកំពុងចិនទន្ទ្រានចូលកាន់កាប់ គឺពួកគេគិតថា ឧបករណ៍ច្បាប់អន្តរ​ជាតិនេះ ធ្វើឱ្យ​ចិន នឹងអស់លេសដើម្បីចូលកាន់កាប់ទីនោះ។

តាមសារព័ត៌មានSouth Morning Post ចិនបានស្ថាបនារួចហើយ នូវកោះសិប្បនិម្មិត ចំនួន​៧​នៅតំបន់ជម្លោះនោះគឺកោះនោះអាចជាទីតាំងឈរជើងរបស់កងទ័ពចិនទៀតផង។

ប្រ​ទេស​ដែលអះអាងថាមានដែនកោះរបស់ខ្លួននៅក្នុងប្រជុំប៉ារ៉ាហ្សែលនិងស្រ្ពាតលី គឺវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ សង្ហបុរី តៃវ៉ាន់ និងចិន។ តែមានតែវៀតណាម ហ្វីលីពីន​ទេ និងកោះតៃវ៉ាន់ទេ ហ៊ានទប់ទល់នឹងការបង្កជំលោះ ពីសំណាក់ប្រទេសចិន។ ដោយឡែកអា​មេរិក ឥណ្ឌា​​អង់គ្លេស បារាំង ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ដែលតែងតែចេញមុខការពារអត្ថប្រ​យោជន៍ ដោយការបើកនាវាចម្បាំងឆ្លងកាត់ទីនោះគឺជាពិសេសអាមេរិក ដោយសារពួកគេចាត់ទុក ទីនោះគឺជាផ្លូវនាវាចរណ៍អន្តរជាតិ៕

Share

Image
Image
Image