en     km
en     km

វៀតណាមពិចារណាប្តឹងអាមេរិកករណីរបាំងពាណិជ្ជកម្មការនាំចេញត្រី

Share

វៀតណាមពិចារណាប្តឹងសហរដ្ឋអាមេរិកទៅអង្គការពាណិជ្ជកម្មពិភពលោក(WTO) ព្រោះតែអាមេរិករឹតបន្តឹងការ នាំចូលប្រភេទត្រីមួយចំនួន ដែលនាំឱ្យប៉ះពាល់ចំពោះផលិតនេសាទ នឹងការនាំចេញ របស់វៀតណាម។នេះបើតាមការឱ្យដឹងថាលោក វូ វ៉ាន់ ថេម អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ។

vietnam

ក្រុមហ៊ុននាំចេញត្រីនៅតាមដងទន្លេមេគង្គរងការព្រមានពីការខូចប្រយោជន៍នៃការនាំចេញត្រីទៅកាន់សហរដ្ឋអាមេរិកដោយសារតែបទបញ្ញត្តិដ៏តឹងរ៉ឹងដែលបានកំណត់ដោយច្បាប់ថ្មីរបស់សហរដ្ឋអាមេរិក។

សារព័ត៌មានវៀតណាម VNA បានស្រង់សម្តី សមាគមផលិតនិងនាំចេញគ្រឿងសមុទ្ររបស់វៀតណាមមកចុះផ្សាយថា សហរដ្ឋអាមេរិក មានបំណងចង់បន្ថែមអំបូរត្រីប្រារបស់វៀតណាមទៅក្នុងបញ្ជីអំបូរត្រីឆ្លាំងដាក់នៅក្រោមច្បាប់ថ្មីរបស់អាមេរិក(USDA)ដែលត្រូវត្រួតពិនិត្យនិងរឹតបន្តឹងការនាំចូល។

លោក ងុយយិន ឈីតាវ អគ្គនាយករងក្រុមហ៊ុននាំចេញនាំចូលគ្រឿងសមុទ្រ កាន់ ថូ បាននិយាយថា ក្រុមហ៊ុននាំចេញភាគច្រើនមិនមានការព្រួយបារម្ភណាពីប្រភពតាមដាននោះទេព្រោះ មុខរបរនេះក៏ត្រូវបានឆ្លងកាត់ស្តង់ដាខ្ពស់ផងដែរ។ ដោយសារការរឹតបន្តឹងនេះគឺនាំឱ្យការការនាំចេញត្រីទៅសហភាពសហភាពអ៊ឺរ៉ុបនិងសមាគមអាស៊ានបានថយចុះគួរឲ្យកត់សម្គាល់។ រីឯការកើនឡើងវិញគឺកើតមានឡើងនៅក្នុងសហរដ្ឋអាមេរិកនិងទីផ្សារថ្មីដទៃទៀត។

យោងតាម សមាគមត្រីពោធិន៍វៀតណាម ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានធ្លាក់ចុះ ដោយសាររបាំងដែលស្ថិតនៅក្រោមវិធានការថ្មីនេះ។ ជាមួយនឹងការរំពឹងនៃបទបញ្ញត្តិនេះ អ្នកនាំចេញអំបូរត្រីប្រារបស់វៀតណាមមានភាពស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាលើកុងត្រាពង្រីកតំបន់កសិដ្ឋានចិញ្ចឹមត្រី។

ឧស្សាហកម្មត្រីប្រាវៀតណាមកំពុងប្រឈមជាមួយនឹងវិបត្តិនេះគឺ ក្នុងនោះរួមមាន វិបត្តិបចេ្ចកទេសក្នុងការនាំត្រីប្រារបស់វៀតណាមទៅទីផ្សារអ៊ឺរ៉ុប។ ដោយសារករណីនេះ ក្រសួងឧស្សាហកម្មនិងអភិវឌ្ឍជនបទវៀតណាមបានលើកឡើងនូវដំណោះស្រាយចំនួន៣ដែលជាកិច្ចព្រមព្រៀងកម្មវិធីឃ្លាំមើលត្រីដែលស្ថិតនៅក្រោមច្បាប់ថ្មីរបស់អាមេរិកនេះ។

ប្រទេសវៀតណាមនឹងពង្រឹងការបញ្ចុះបញ្ចូល សហរដ្ឋអាមេរិកនិងដៃគូផ្សេងទៀត ដើម្បីជាការបង្ហាញថា កម្មវិធីឃ្លាំមើលត្រីប្រាមានប្រសិទ្ធភាព។កាលពីឆ្នាំ២០១៦ ចំណូលនៃការនាំចេញអំបូរត្រីប្រារបស់វៀតណាមបានឈានដល់ ១ពាន់៧រយលានដុល្លារ។ នេះគឺជាការកើនឡើងប្រមាណជា៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំទៅមិញ។ ទីផ្សារអាមេរិកសម្រាប់ ការនាំចេញត្រីពីវៀតណាមមាន ២៣% ។ចំណែកឯប្រទេសចិននិងហុងកុងវិញគឺ ១៧%៕ VNA

Share

Image
Image
Image