en     km
en     km

វៀតណាមទទូចអោយសហគមន៍អន្តរជាតិ ជួយអោយមានប្រជាធិបតេយ្យនៅភូមារស់ឡើងវិញ

Share

វៀតណាម ត្បិតជាប្រទេសសង្គមនិយម តែប្រទេសមួយនេះ ដែលជាសមាជិកនៃសមាគមអាស៊ីអាគ្នេយ៍ បាន សម្ដែងការព្រួយបារម្ភជាខ្លាំងថា ស្ថានការណ៍នយោបាយនៅប្រទេសភូមា ក្រោយពីរដ្ឋប្រហារ គឺនឹងនាំអោយអាស៊ាន ជួបប្រទះនឹងបញ្ហាអស្ថិរភាព ក្នុងតំបន់ ។ បន្ទាប់ពីរដ្ឋ ប្រហារ បានកើតឡើងនៅលើទឹកដីភូមា ដែលជាសមាជិកមួយនៃសមាគមអាស៊ាន កាលពីថ្ងៃទី១កុម្ភៈ  ប្រទេស សមាគមអាស៊ាន ពុំទាន់ឃើញចេញសេចក្ដីថ្លែងការណ័រួម អំពី ប្រទេសភូមានោះទេ។ ប្រទេសខ្លះ បាននិយាយថា គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រួទេសភូមា ។ តែប្រទេសខ្លះ លើកឡើងថា  រដ្ឋប្រហារនៅភូមា គឺធ្វើអោយអាស៊ាន ជួបរឿងអាក្រក់ ហើយ ផ្ទុយនឹងពាក្សស្លោកដែលថា សហគមន៍មួយ អនាគតមួយ ។តែបែបណា វៀតណាម បានបង្ហាញ ជំហររបស់ខ្លួនដូចនេះគឺតាមរយៈតំណាងរបស់ខ្លួន នៅឯអង្គការសហប្រជាជាតិ  ត្រូវបានមើលឃើញថា ប្រទេសសមាជិកអាស៊ានមួយ កំពុងដើរលើផ្លូវនៃប្រទេស ប្រជាធិបតេយ្យជឿន លឿន ដែល បានថ្កោលទោស របបរដ្ឋប្រហាររបស់ពួកយោធា។

វៀតណាមបានអំពាវនាវាឱ្យសហគមន៍អន្ដរជាតិ និង​ដៃគូអាភិវឌ្ឍចូលរួមគាំទ្រទៅមុខនូវដំណើរការប្រជាធិបតេយ្យនៅភូមា ដោយអមនូវពាក្យពេចន៍ជូនពរ​និង ផលប្រយោជន៍នៃប្រជាជនភូមាផង។ វៀតណាមថ្លែងយ៉ាងដូច្នោះដោយឯកអគ្គរដ្ឋទូត Le Thi Tuyet Maiដែលជាតំណាងរបស់វៀតណាមអចិន្ដ្រៃយ៍នៅអង្គការសហប្រជាជាតិ ន អង្គការពាណិជ្ជកម្មអន្ដរជាតិ អង្គការអន្ដរជាតិនានានៅហ្សឺណេវ និងអំឡុងពេលលលោកចូលួរមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីសប្ដាហ៍មុនផងដែរ។  វៀតណាមចេញសេចក្ដីថ្លែងការណ៍ថា ក្នុងនាមជាសមាជិកមួយរូបរបស់សមាគមអាស៊ាន វៀតណាមបន្ដតាមដានយ៉ាងយកចិត្តទុកដាក់ការវិវត្តនៅភូមាហើយសង្ឃឹមថាប្រទេសនេះនឹងមានស្ថេរភាពសមរ្ាប់ការអភិវឌ្ឍកសាងក៏ដូចជាមានសន្ដិភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ហើយនឹងធ្វើការវិភាគទានបន្ថែមទៀតមកកាន់ការកសាងសហគមន៍អាស៊ាន។   វៀតណាម

ឯកអគ្គរដ្ឋទូត Myint Thuរបស់វៀតណាមនោះបន្ដថា ភូមាគឺកំពុងតែប្រឈមបញ្ហាដ៏លំបាកក្នុងដំណាក់ការអន្ដរកាលនេះ​ហើយភូមាត្រូវការកកិច្ចសហប្រតិការយល់និងស្ថាបនាពីសហគមន៍អន្ដរជាតិ ដោយលោកជឿជាំក់ថាភូមានឹងបន្ដកិច្ចសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ និង អង្គការតំបន់អាស៊ានក្នុងការស្ថានបនាសន្ដិភាព ស្ថេរភាពរយៈពេលយូរអង្វែងជាប្រយោជន៍ដល់ប្រជាជនភូមា។

ក្រុមបាតុករ ប្រឆាំង រដ្ឋប្រហារ នៅភូមា បានប្រមូលគ្នា និងដើរក្បួន ចូលដល់ថ្ងៃទី១០ហើយ នៅថ្ងៃចន្ទទី១៥កុម្ភៈនេះ ។ តែព្រឹត្តិការណ៍ថ្ងៃនេះ កំពុងស្ថិតក្នុងភាពផុយស្រួយ ជាខ្លាំង ខណៈ ពួកយោធាបាន ដាក់រំកិលរថពាសដែក មកដាក់ពង្រាយនៅ តាមដងផ្លូវនិង ទីសាធារណៈ នៅ ទីក្រុងធំ របស់ ប្រទេស ដែលជាសញ្ញា ប្រាប់ថា ពួកយោធា នឹងបង្រ្កាប ទៅលើ បាតុករ។ តាមបណ្ដាញផ្សាយព័ត៌មាន BBC ការដាក់ពង្រាយ រថពាសដែក បានធ្វើឡើងបន្ទាប់ពី ពួកយោធា បានព្យួរ ច្បាប់ចំនួន៣ ដែលបានអនុម័តដោយសមាជិកសភា ក្នុងអំឡុងការគ្រប់គ្រង ប្រទេស ដោយ គណបក្ស សម្ព័ន្ធជាតិប្រជាធិបតេយ្យ ដឹកនាំដោយ អ្នកស្រី អ៊ុងសានសូជី កាលពីប្រាំឆ្នាំ មកនេះ។​ ច្បាប់ទាំងនេះ ហាមអាជ្ញាធរ ប៉ះពាល់ ឯកជនភាព របស់​មនុស្ស សហគមន៍ និងអង្គការសង្គមស៊ីវិល។

តែនៅខណៈនេះ អ្នកស្រី សូជីកំពុងឃុំខ្លួន ក្នុងផ្ទះ ដោយពួកយោធា ចាប់តាំងពី ការធ្វើរដ្ឋប្រហារនៅថ្ងៃទី១កុម្ភៈ ។ តាមប្រភពដដែលនេះ ពួកយោធា បានចាប់ខ្លួន បាតុករ មន្ត្រី គណៈ បក្ស សម្ព័ន្ធជាតិប្រជាធិបតេយ្យ និងសកម្មជនសង្គមដទៃទៀត បានកើនឡើងជិត៤០០នាក់។

ក្នុងស្ថានភាព រងការបង្ក្រាប ដោយការប្រើប្រាស់រថពាសដែក   ក្រុមបាតុករ មួយក្រុមធំបាន បង្វែរ គោលដៅ របស់ខ្លួន ដោយ ទៅប្រមូលផ្ដុំគ្នា នៅ ខាងមុខ ស្ថានទូតសហរដ្ឋអាមេរិក នៅ ទីក្រុង យ៉ាំងហ្គន ។ នៅទីនោះ ក្រុមបាតុករ បានអំពាវនាវសុំអោយ ប្រធានាធិបតីអាមេរិក ចូលបៃដិន ចូលអន្តរគមន៍ដោយ​ផ្ទាល់ ដើម្បី បញ្ចប់របបរដ្ឋប្រហារ ហើយ ជួយដោះលែង មនុស្ស ទាំងអស់ដែលពួកយោធា ចាប់ខ្លួន។  ក្រុមបាតុករ បានលើកឡើងថា ការដាក់ទណ្ឌកម្ម លើពួកយោធា នឹងមិនអាចធ្វើអោយ មានការផ្ដាស់ប្ដូរ ការកាន់អំណាចរបស់ ពួករដ្ឋប្រហារនោះទេ។

រដ្ឋការរបស់លោកបៃដិន បានដាក់ទណ្ឌកម្ម លើពួកយោធា ដែលមានទ្រព្យសម្បត្តិនៅលើទឹកដីអាមេរិក និងក្រុមហ៊ុន ណាដែលជាប់ពាក់ព័ន្ធនឹងពួកយោធា ។ តាមសេចក្ដីរាយការណ៍ សហរដ្ឋអាមេរិក បានរកឃើញ ទ្រព្យសម្បត្តិរបស់ពួកយោធា និងក្រុមហ៊ុន ជាប់ពាក់នឹងពួកយោធា ដល់ជាង១ពាន់លានដុល្លារ អាមេរិក ដែលទ្រព្យស្បត្តិទាំងនេះ នឹងត្រូវបង្កកទុក។

ពួកបាតុករស្រែកថា យើងសាទរ វិធានការ របស់សហរដ្ឋអាមេរិក តែពួកយើងត្រូវការកងទ័ពអាមេរិក មកជួយបញ្ចប់របបរបស់ពួកយោធា។បែបណា ការដាក់សម្ពាធ របស់សហគមន៍អន្តរជាតិ កាន់តែខ្លាំងលើរបបរដ្ឋប្រហារនៅភូមា។បន្ទាប់ពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដាក់លើមេដឹកនាំយោធា រួមមានទាំងលោកឧត្តមសេនីយ មីន អ៊ុងឡាំង គឺបានមួយថ្ងៃក្រោយមក ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាន សម្រេចមួយទៀតដោយ ជំរុញឱ្យដោះលែងអ្នកស្រី សូជីនិងមនុស្សទាំងអស់ដែលបានចាប់ខ្លួន។ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានសម្រេចជាឯកចន្ទដូចនេះ ទោះជាចិន និងរុស្ស៊ី ជំទាស់ ក៏ដោយក៏ការទាមទារ  អោយពួកយោធា ឆាប់បញ្ចប់ របបរដ្ឋប្រហាររបស់ខ្លួន ហើយផ្ទេរអំណាច ទៅរដ្ឋាភិបាល ស៊ីវិលវិញត្រូវបានប្រកាសជាផ្លូវការ ។

សេចក្ដីស្នើនេះ ធ្វើឡើង ដោយប្រទេសអង់គ្លេស និងសហភាពអឺរ៉ុប ដោយមានការគាំទ្រពីប្រទេសជាសមាជិកសឹងទាំងអស់ក្ននុងចំណោម ៤៧ប្រទេសតំណាង ទូទាំងពិភពលោក ។

លោក Thomas Andrews អ្នករាយការណ៍ពិសេស បានលើកឡើងក្នុងអំឡុងពេលប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អំពី ភស្តុតាងជារូបភាព ដែលក្រុមប៉ូលិសភូមា បានបាញ់គ្រាប់កាំភ្លើងពិត ដាក់ក្រុមបាតុករ។ លោកAndrews បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខដោះស្រាយ តាមរយៈការដាក់ទណ្ឌកម្ម, ការហាមឃាត់លក់អាវុធឱ្យភូមា, បម្រាមធ្វើដំណើរ និងដោះស្រាយតាមប្រព័ន្ធតុលាការអន្តរជាតិដូចជា តុលាការឧក្រិដ្ឋកម្មអន្តរជាតិជាដើម។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រុមយោធា បានប្រកាសធ្វើវិសោធនកម្ម លើច្បាប់រដ្ឋបាលភូមិឃុំ ដែលទាមទារឱ្យប្រជាជនរាយការណ៍ទៅអាជ្ញាធរ នៅពេលមានភ្ញៀវមកលេងផ្ទះ ក្នុងពេលយប់។ ច្បាប់នេះ ត្រូវបានរដ្ឋាភិបាលស៊ីវិល របស់អ្នកស្រី សូជី លុបចោលហើយ។  តែពួកយោធា បានសើរើមកវិញ ដើម្បី បង្រ្កាប បាតុកម្ម និង ចាប់ខ្លួន បាតុករទៅនៅពេលយប់ក៏បានដោយពុំចាំមានដីការចាប់ខ្លួនពីតុលាការ។ច្បាប់នេះ បានបញ្ជាថាពលរដ្ឋណា ដែលមិនបានរាយការណ៍ អាចនឹងរងពិន័យ ឬជាប់ពន្ធនាគារ។ ច្បាប់នេះ ផ្ដល់អំណាចអោយកងកម្លាំងសន្តិសុខ អាចចាប់ខ្លួនជនសង្ស័យ ឬចូលឆែកឆេរតាមផ្ទះ ដោយមិនត្រូវការដីការពីតុលាការ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមយោធា ក៏កំពុងធ្វើសេចក្តីព្រាងច្បាប់លើប្រព័ន្ធអ៊ីនធឺណិត ដើម្បីរឹតបន្តឹងការបញ្ចេញមតិរបស់ប្រជាជន ដោយសំអាងថា ការពារស្ថិរភាពសង្គម និងទប់ស្កាត់ព័ត៌មានមិនពិត៕

មេធាវីលោកស្រី អោង សាន ស៊ូ ជី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅរដ្ឋធានីណៃពិដោថា លោកស្រីនឹងត្រូវបន្តស្ថិតក្រោមការឃុំឃាំង រហូតដល់ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ហើយនឹងមិនបង្ហាញខ្លួននៅថ្ងៃចន្ទនេះ ដូចការរំពឹងទុកកាលពីដំបូងនោះឡើយ។

លោក ឃីន ម៉ង ហ្សរ (Khin Maung Zaw) ដែលជាមេធាវីរបស់លោកស្រី អោង សាន ស៊ូ ជី បាននិយាយថា ក្រោយការពិភាក្សាជាមួយចៅក្រម លោកស្រី ស៊ូ ជី ហាក់ដូចជាត្រូវនៅបន្តជាប់ឃុំរហូតដល់ ថ្ងៃទី១៧ ខែកុម្ភៈ គឺមិនមែនត្រឹមថ្ងៃចន្ទនេះឡើយ។ មេធាវីរូបនេះបានបន្ថែមទៀតថា លោកនៅតែកំពុងព្យាយាមស្វែងរកវីធីតាមផ្លូវច្បាប់ ដើម្បីជួបជាមួយលោកស្រី ស៊ូ ជី។

យោធាភូមា បានចាប់ឃុំខ្លួនលោកស្រី ស៊ូ ជី និងលោកប្រធានាធិបតី យូ វីន ម្យីនត៍ (U Win Myint) ហើយប្រកាសដាក់ប្រទេសទៅក្នុងគ្រាអាសន្ន កាលពីថ្ងៃទី០១ ខែកុម្ភៈ ក្រោមហេតុផលថា មានការលួចបន្លំយ៉ាងធ្ងន់ធ្ងរ កំឡុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយមកទៀត មេដឹកនាំទាំងពីររូបខាងលើត្រូវបានតុលាការមីយ៉ាន់ម៉ា ចោទប្រកាន់ជាផ្លូវការពីបទប្រព្រឹត្តល្មើសច្បាប់មួយចំនួន ហើយត្រូវបានស្នើឲ្យឃុំខ្លួនដល់ថ្ងៃទី១៥ ខែកុម្ភៈ ប៉ុន្តែឥឡូវនេះ ពេលវេលាហាក់ត្រូវបានអូសបន្លាយ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ។

ការសម្រេចចិត្តអូសបន្លាយ ពេលវេលាឃុំខ្លួនលោកស្រី ស៊ូ ជី ខាងលើនេះបានកើតមានឡើងកំឡុងបាតុកម្ម បាននិងកំពុងផ្ទុះឡើងនៅទូទាំងប្រទេសភូមា និងនៅតាមបណ្តាទីក្រុងមួយចំនួនទៀតជុំវិញពិភពលោក ដើម្បីទាមទារឲ្យមានការដោះលែងលោកស្រី ស៊ូ ជី និងអ្នកជាប់ឃុំដទៃទៀត។ នៅថ្ងៃចន្ទនេះ រថពាសដែកត្រូវបានដាក់ពង្រាយ នៅតាមទីក្រុងធំៗរបស់ភូមា ស្របពេលដែលក្រុមអ្នកតវ៉ា បានបន្តធ្វើបាតុកម្ម និងប្រឈមមុខគ្នាជាមួយកងកម្លាំងប៉ូលិស៕

រដ្ឋប្រហារ និងបាតុកម្មនៅប្រទេសភូមា អាចជាការធ្វើតាម ប្រទេសថៃ។

 អគ្គមេបញ្ជាការយោធា លោក មីន អោង ហ្លេង បានផ្ញើលិខិតមួយច្បាប់ឱ្យនាយករដ្ឋមន្ត្រី ថៃលោក ប្រាយុទ្ធ ចាន់អូចា ដើម្បីស្នើសុំជំនួយពីប្រទេសថៃ ពាក់ព័ន្ធនឹងដំណើរការស្ដារលទ្ធិប្រជាធិបតេយ្យ។ យោធាភូមា បានប្រកាសថា រដ្ឋាភិបាលយោធារបស់ខ្លួននៅពេលនេះ គឺខុសពីរបបយោធាមុនៗ ។

លោកសន្យារៀបចំការបោះឆ្នោតឡើងវិញ តាមបែបលទ្ធិប្រជាធិបតេយ្យឲ្យបានឆាប់រហ័សគឈរយៈពេលមួយឆ្នាំ  ដោយត្រូវប្រគល់អំណាចទៅឱ្យគណបក្សដែលឈ្នះឆ្នោត ។លោកសន្យាថានឹងរៀបចំការបោះឆ្នោត​ធ្វើឡើងដោយសេរីនិងត្រឹមត្រូវ។ថា លោក មីន អោង ហ្លេងនឹងដល់ឆ្នាំចូលនិវត្តន៍នៅ ពាក់កណ្ដាលឆ្នាំ២០២១នេះ។

ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ នៅ មួយចំនួន យល់ថា ឧត្តមសេនីយ៍រូបនេះ ទំនងជាអាចនឹងលាឈប់ពីយោធា ដើម្បីធ្វើជាប្រធានាធិបតីដឹកនាំ រដ្ឋាភិបាលស៊ីវិលភូមា។

ដោយឡែក លោក ប្រាយុទ្ធ ដែលធ្លាប់ជាមេដឹកនាំយោធា បានធ្វើរដ្ឋប្រហារទម្លាក់គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ចេញពីតំណែងកាលពីឆ្នាំ២០១៤។

ដោយសារតែរដ្ឋប្រហារ សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ​ជាច្រើន បានថ្កោលទោស និងដាក់ទណ្ឌកម្មលើរបបយោធាថៃ។ តែ លោក ប្រាយុទ្ធ ឬក៏យោធាថៃឡើយ មិនប្រែប្រួលចិត្តឡើយ ដោយបាន តាក់តែរដ្ឋធម្មនុញ្ញថ្មីកែប្រែប្រព័ន្ធបោះឆ្នោត, តែងតាំងសមាជិកគណៈកម្មាការរៀបចំការបោះឆ្នោត

បង្កើតស្ថាប័នព្រឹទ្ធសភាដោយរើសតែក្រុមយោធាធ្វើជាសមាជិក។

ចំណែកយោធាភូមាវិញ ទំនងជាប្រហែលនឹងដើរតាមផ្លូវមួយនេះដែរ ដើម្បីឱ្យលោក មីន អោង ហ្លេង ក្លាយជាប្រធានាធិបតីដឹកនាំរដ្ឋាភិបាលស៊ីវិល។

បែបណាស្ថានការណ៍រដ្ឋប្រហារនៅប្រទេសថៃ កាលពីឆ្នាំ២០១៤ គឺផ្ទុយពីស្ថានការណ៍នៅភូមា ពេលបច្ចុប្បន្ននេះ។ នៅកាលណោះថៃកំពុងប្រឈមមុខនឹងការបែកបាក់ផ្ទៃក្នុង ហើយប្រជាជនមួយចំនួនធំ ក៏មិនពេញចិត្តនឹងរដ្ឋាភិបាលដឹកនាំដោយក្រុមគ្រួសារលោកថាក់ស៊ីនទើប ធ្វើឱ្យយោធាថៃក្រោមការដឹកនាំរបស់លោកប្រាយុទ្ធបានធ្វើអន្តរាគមន៍។ ចំណែកឯ នៅភូមាវិញ គឺ ប្រជាជនភាគច្រើនលើសលប់នៅតែបន្តគាំទ្ររដ្ឋាភិបាលលោកស្រី ស៊ូជី គឺគ្មានបក្សផ្សេងទៀត មានកម្លាំងស្មើនឹងអ្នកគាំទ្រ គណបក្ស សម្ព័ន្ធជាតិប្រជាធិបតេយ្យ របស់លោកាស្រីសូជីដែលឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី កាលពីថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២០នោះទេហើយមួយទៀតសហគមន៍អន្តរជាតិមានការបង្ហាញកម្លាំងព្រមៗគ្នា ប្រឆាំងរដ្ឋប្រហារ។ បានសេចក្ដីថា របបរបស់ពួកយោធា ពុំអាចរស់បានយូរទេ៕

 

 

 

 

 

 

Share

Image
Image
Image