en     km
en     km

វៀតណាមដោះលែងអ្នកប្រឆាំងម្នាក់តាមការទាមទាររបស់អាមេរិក

Share

បក្សកុម្មុយនិស្តវៀតណាម បានដោះលែងអ្នកប្រឆាំងម្នាក់ គឺ លោក Will Nguyen  បន្ទាប់ពីអាមេរិកបានហៅការចាប់ខ្លួនសកម្មជនប្រឆាំងរូបនេះថា ជាការរំលោភសិទ្ធិសេរីភាពរបស់ពលរដ្ឋ។

តាមទីភ្នាក់ងារសារព័ត៌មានAP  លោក Will Nguyen  អាយុ ៣២ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១០មិថុនា ខណៈគាត់ចូលរួមបាតុកម្មរបស់ប្រ ជាជនវៀតណាមទាមទារអោយរដ្ឋាភិបាល និងរដ្ឋសភាលុបចោលច្បាប់ផ្ដល់ដីសម្បទាន ៩០ឆ្នាំ ទៅអោយក្រុមប្រទេសចិន។

នៅក្នុងបាតុកម្មនោះ លោក Will Nguyen បានដឹកមុខគេហើយ​រិះគន់ខ្លាំងៗទៅលើរដ្ឋាភិបាល។ គិតមកដល់ថ្ងៃដោះលែង លោក Will Nguyen  ត្រូវបានឃុំខ្លួន រយៈពេល ៤០ថ្ងៃ។

អាជ្ញាធរក្រុងហាណូយ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ១៦​សីហា ថា លោក Will Nguyen  មិនមែនជាគោលដៅសំខាន់នៃការចាប់កំហុសនោះ ទេ ។ តែបើតាមច្បាប់របស់ប្រទេសវៀតណាម លោក Will Nguyen ត្រូវប្រឈមនឹងការជាប់ព័ន្ធនាគារ៧ឆ្នាំ។

យ៉ាងនេះក្ដី ការដោះលែងអ្នកប្រឆាំងម្នាក់នេះ បានធ្វើឡើងបន្ទាប់ពីលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកជួបជាមួយសមភាគី វៀតណាម កាលពីថ្ងៃទី ៩កក្កដា នៅទីក្រុងហាណូយ៕

Share

Image
Image
Image