en     km
en     km

វៀតណាមដោះលែងមេធាវីសិទ្ធិមនុស្សឱ្យទៅអាល្លឺម៉ងវិញ

Share

រដ្ឋាភិបាលវៀតណាម បាននិរទេសមេធាវីសិទ្ធិមនុស្ស ដ៏ល្បីគឺលោក Nguyen Van Dai ទៅប្រទេស អាល្លឺម៉ង់វិញបន្ទាប់ពីលោករងការឃុំខ្លួនតាំងពី ខែធ្នូ ឆ្នាំ ២០១៥ ។  

តាមបណ្ដាញផ្សាយព័ត៌មាន អាល្លឺម៉ង់ DW លោក Nguyen Van Dai ត្រូវបានតុលាការ វៀតណាមផ្ដន្ទាទោស ១៥ឆ្នាំក្នុងសំណុំរឿងដូចនេះ។ ការដោះលែងលោក Van Dai ធ្វើឡើងបន្ទាប់ពីសហការីរបស់លោក គឺ លោក Le Thu Ha បានដោះលែងមុនលោកមួយថ្ងៃ។

លោក Van Dai បានបង្កើតក្រុមតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យនៅវៀតណាម ។ លោកជាមុខសញ្ញាដែលអាជ្ញាធរ វៀតណាមតាមឃ្លាំមើលតាំងពីដើមឆ្នាំ ២០១៥។

លោក Nguyen Van Dai ត្រូវបានចាប់ខ្លួនជាមួយនឹងភរិយារបស់លោក ខណៈពួកគេកំពុងធ្វើដំណើរទៅជួប ក្រុមសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុប។ ខណៈលោកកំពុងឃុំខ្លួន ។ ជាមួយគ្នានេះ លោកធ្លាប់បានទទួលពានរង្វាន់សិទ្ធិមនុស្សរបស់ប្រធានាធិបតីអាល្លឺម៉ង់នៅខែមេសា ឆ្នាំ២០១៧ ។

យោងតាមអង្គការ Human Rights Watch  សកម្មជនប្រឆាំងប្រហែល ១៣០នាក់ ត្រូវបានកាត់ទោសដោយតុលាការប្រទេសវៀតណាម ក្រោមបទរំលោភសន្តិសុខជាតិ តែភាគច្រើនពួកគេក៏ត្រូវបានដោះលែងផងដែរ៕

Share

Image
Image
Image