en     km
en     km

វិ​សម្ពាធ​នៅ​ឈួ​ង​សមុទ្រ​ថៃ​ នាំ​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ តាម​រយៈ​សេចក្ដីជូនដំណឹង​កាលពី​ថ្ងៃ​ទី​២០​ តុលា​ បាន​បញ្ជាក់​ថា​ មាន​វិ​សម្ពាធ​ TD​ មួយ​ បាន​កើតឡើង​នៅ​ឈួ​ង​សមុទ្រ​ថៃ​ ហើយ​ជះ​ឥទ្ធិពល​មក​កម្ពុជា​ បង្ក​ឲ្យ​រាជធានី​ខេត្ដ​ស្ទើរ​ទូ​ទាំង​ប្រទេស​មាន​ភ្លៀង​ក្នុង​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន​។​ លើស​ពី​នេះ​ វិ​សម្ពាធ​នេះ​នឹង​បង្ក​ឲ្យ​ទឹកសមុទ្រ​កម្ពុជា​ ករ​កើតជា​រលក​ខ្ពស់ៗ​ ចន្លោះ​ថ្ងៃ​ទី​២០​ និង​ ២១​ ខែតុលា​។​

​ក្រសួង​ធនធានទឹក​បញ្ជាក់​ថា​ ខេត្ដ​ជាប់​តំបន់​មាត់សមុទ្រ​ នឹង​មាន​ផ្ទៃមេឃ​អាប់អួ​ ហើយនឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ រួម​ជាមួយ​ខ្យល់​បក់​មាន​ល្បឿន​ពី​ ១៧​ ទៅ​ ១៩​ ម៉ែត្រ​ក្នុង​មួយ​វិនាទី​។​ ដោយឡែក​តំបន់​ទំនាប​កណ្ដាល​ ពិសេស​ខេត្ដ​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ វៀតណាម​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។​ ចំណែក​តំបន់​ខ្ពង់រាប​ ភ្លៀង​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។​

​ទន្ទឹម​និង​នេះ​ក្រសួង​ធនធានទឹក​ អំពាវនាវ​ដល់​ប្រជា​នេសាទ​ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំងអស់​ ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃនេះ​ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ផ្សេងៗ​៕

Share

Image
Image
Image