en     km
en     km

វិស័យ​វាយ​ន​ភណ្ឌ​ បាន​ជួយ​ស្ដ្រី​ មានការ​ងារ​ធ្វើ​ ដោយ​មិន​ចំ​បាច់​ចំណាកស្រុក​

Share

​ភ្នំពេញ​ ៖​ វិស័យ​វាយ​ន​ភណ្ឌ​ បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ ពិសេស​ស្ដ្រី​។​ កម្មករ​ កម្មការិនី​ អាច​ទទួល​ចំណូល​ពី​វិស័យ​វាយ​ន​ភណ្ឌ​ យ៉ាង​ហោច​ណាស់​ចន្លោះ​ជិត​ ២​ពាន់​ ទៅ​ ៣​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។​ សហជីព​ យល់​ ថា​ វិស័យ​នេះ​ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ ដែល​ជួយ​ដល់​ស្ដ្រី​ មិន​ចាំបាច់​ចំណាកស្រុក​ ។​

​សូម​ស្ដាប់​លោក​ លៀ​ ស៊ី​ណា​ ៖​

 

​គិត​មក​ដល់​ឆ្នាំ​២០១៨​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា​ ១​លាន​នាក់​ បាន​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​។​ ក្នុង​ចំណោម​នេះ​ ស្ដ្រី​មាន​ចំនួន​ជាង​ ៩០​ភាគរយ​។​ កម្មការិនី​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​ បាន​និយាយ​ថា​ វិស័យ​មួយ​នេះ​ បាន​ជួយ​ដល់​ពួក​គេ​ ឲ្យ​មាន​ប្រាក់​ចំណូល​ទៀងទាត់​ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ ដោយ​មិន​ចាំបាច់​ចំណាកស្រុក​។​

​អ្នកស្រី​ ជិន​ ផា​ន់​រី​ កម្មការិនី​រោងចក្រ​ស្បែកជើង​ យី​គ័ង​ ស្ថិត​ក្នុង​ខេត្ដកំពង់ស្ពឺ​ បាន​និយាយ​ថា​ អ្នកស្រី​បាន​ចាប់ផ្ដើម​ធ្វើ​ការងារ​ជា​កម្មការិនី​រោងចក្រ​ស្បែង​ជើង​នេះ​ បាន​រយៈពេល​មួយ​ឆ្នាំ​ហើយ​ ។​ អ្នកស្រី​ អាច​រក​ចំណូល​បាន​មួយ​ភាគ​ធំ​សម្រាប់​បំពេញ​សេចក្ដី​ត្រូវការ​ប្រចាំ​ថ្ងៃ​ របស់​គ្រួសារ​។​ អ្នកស្រី​ ផា​ន់​រី​ បន្ដ​ទៀត​ថា​ កាលពីមុន​អ្នកស្រី​ ធ្វើ​ការងារ​តាម​ក្រុមហ៊ុន​ឯកជន​ ក៏​ប៉ុន្ដែ​អ្នកស្រី​បាន​ឈប់​ក្រោយ​ពេល​ដែល​អ្នកស្រី​ មានកូន​តូច​ ហើយ​មិន​អាច​ដាក់​ច្បាប់​បាន​រយៈពេល​យូរ​។​

​អ្នកស្រី​បន្ដ​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ មាន​រោងចក្រ​ជា​ច្រើន​បាន​រីក​ដុះដាល​ជា​បន្ដបន្ទាប់​ ដែល​បាន​ផ្ដល់​ភាព​ងាយស្រួល​ដល់​ស្ដ្រី​ ជាប់​កូន​តូច​ដូច​ជា​អ្នកស្រី​ អាច​ឈ្លៀត​ទៅ​ធ្វើ​ការងារ​ផង​ និង​មើល​កូន​ផង​ ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​។​

​អ្នកស្រី​ ជិន​ ផា​ន់​រី​ ៖«​វាយ​ន​ភណ្ឌ​ហ្នឹង​វា​មាន​ច្រើន​ទូលំទូលាយ​ វា​នៅ​កៀកៗ​ផ្ទះ​យើង​ វា​សម្បូរ​ អ​ញ្ចឹ​ង​វា​ជា​ចំណែក​មួយ​ស្រួល​ដែរ​ដោយសារ​វា​នៅ​កៀក​ផ្ទះ​យើង​។​ តាម​ពិត​កាលពីមុន​ខ្ញុំ​ធ្វើការ​តែ​ក្រុមហ៊ុន​ទេ​ ដោយសារ​យើង​តម្រូវការ​ទី​មួយ​កូន​យើង​តូច​ ធម្មតា​យើង​ជា​មនុស្ស​ស្រី​តែ​មានគ្រួសារ​មានកូន​ ត្រូវ​មើល​ថែម​ទាំ​ ហើយ​ឪពុក​ម្ដាយ​យើង​ចាស់​ យើង​មិន​អាច​ប្រ​លេង​ឲ្យ​គាត់​មើល​ទាំងស្រុង​ទេ​។​ យើង​ត្រូវការ​ទៅ​មើលថែ​ដែរ​ អ​ញ្ចឹ​ង​វា​នៅ​កៀក​ផ្ទះ​ផង​ វា​ជួយ​សម្រួល​ដែរ​ បង​គិត​ថា​ ចូល​ធ្វើការ​ទៅ​ទី​មួយ​យើង​អាច​នៅ​មើល​កូន​យើង​ផង​»​។​

​ដូច​គ្នា​ដែរ​អ្នកស្រី​ ភិន​ ចាន់​ណា​ កម្មការិនី​ រោងចក្រ​កាត់​ដែរ​សម្លៀក​បំពាក់​មួយ​កន្លែង​នៅ​ខេត្ដ​កណ្ដា​ បាន​និយាយ​ថា​ ប្រសិនបើ​គ្មាន​វិស័យ​វាន​ភណ្ឌ​កាត់​ដែរ​នេះ​ទេ​ គ្រួសារ​អ្នកស្រី​អាច​ជួប​ការ​លំបាក​ ពីព្រោះ​តែ​ក្នុង​បន្ទុកគ្រួសារ​ អ្នកស្រី​មានកូន​ប្រុស​ ស្រី​ តូចៗ​ចំនួន​ ០៣​នាក់​ ដែល​កំពុង​ពេញវ័យ​សិក្សា​។​ អ្នកស្រី​ ចាន់​ណា​ បន្ថែម​ទៀត​ថា​ បើ​ពឹង​ទៅ​លើ​តែ​ការ​រក​ចំណូល​របស់​ស្វាមី​តែ​ម្នាក់​ ជីវភាព​គ្រួសារ​ ច្បាស់​ជា​ខ្វះ​មុខ​ ខ្វះ​ក្រោយ​ជាក់​ជា​ពុំខាន​។​ បន្ថែម​ពី​នេះ​ អ្នកស្រី​អាច​នឹង​ត្រូវធ្វើ​ចំណាកស្រុក​ ដើម្បី​រក​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវិត​ភាព​ទៀត​ផង​។​

​អ្នកស្រី​ ភិន​ ចាន់​ណា​ ៖«​និយាយ​រួម​ទៅ​ប្រជា​យើង​អត់​ចំណូល​ហ្នឹង​ចូល​មក​ ក៏​យើង​លំបាក​សព្វគ្រប់​ទាំងអស់​ខ្វះខាត​ យើង​គិតតែ​ខ្ចី​គេ​ចាយ​រហូត​គ្រាន់តែ​កូន​រៀន​ គ្រាន់តែ​ប្រចាំ​ថ្ងៃ​ ក្នុង​មួយ​អស់​ ៣​ ទៅ​៤​ ឬ​៥​ពាន់​រៀល​ ។​ ត្រង់​ហើយ​ដែល​វា​កាន់តែ​ធ្ងន់ៗ​ទៅ​ វា​អត់​មាន​ចំណូល​ចូល​ យើង​គិតតែ​ចំណាយ​រហូត​ តែ​យើង​ខ្វះខាត​ច្រើន​យើង​គិតតែ​ដើរ​ខ្ចី​គេ​ ដើរ​បុល​គេ​គ្រប់កន្លែង​ទាំងអស់​ដើម្បី​កូន​»​។​

​ត្រង់​ចំណុច​នេះ​ ស្ដ្រី​មេដឹកនាំ​សហជីព​ តំណាង​កម្មករ​ កម្មការិនី​ ទទួលស្គាល់​ថា​ វិស័យ​វាយ​ន​ភណ្ឌ​ ពិតជា​បាន​ជួយ​ដល់​ស្ដ្រី​កម្ពុជា​ច្រើន​ពិតមែន​ បើ​ទោះជា​ក្នុង​វិស័យ​នេះ​ ពេល​ខ្លះ​មាន​បញ្ហា​ចម្រូងចម្រាស់​មួយ​ចំនួន​ក្ដី​។​ លោកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ មាន​ប្រសាសន៍​ថា​ អ្នកធ្វើការ​ងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ កាត់ដេរ​ និង​ស្បែង​ជើង​នេះ​ ភាគច្រើន​សុទ្ធសឹងតែ​ជា​ស្ដ្រី​ ដែល​ជា​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​ស្វែងរក​ចំណូល​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​

​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ បន្ដ​ថា​ថា​ ប្រសិនជា​មិន​មាន​វិស័យ​វាយ​ន​ភណ្ឌ​នេះ​ទេ​ ស្ដ្រី​ខ្មែរ​ដ៏​ច្រើន​លើសលប់​ នឹង​ធ្វើ​ចំណាកស្រុក​ជាក់​ជា​មិន​ខាន​ ហើយ​អ្នកស្រី​ជឿជាក់​ថា​ មាន​ស្ដ្រី​តិច​តែ​ប៉ុណ្ណោះ​ ដែល​ត្រឡប់​ទៅ​ធ្វើស្រែ​ចម្ការ​វិញ​ ដោយសារ​តែ​បច្ចុប្បន្ន​នេះ​ អ្នកស្រី​មើលឃើញ​ថា​ ផលិតផល​កសិកម្ម​ ហាក់​ពុំ​សូវ​មាន​ទីផ្សារ​សម​ស្រប​សម្រាប់​កសិករ​ឡើយ​។​

​អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​ ៖«​ក្នុង​ករណី​ដែល​អត់​មាន​វិស័យ​ហ្នឹង​ ១០០​ភាគរយ​ គាត់​ប្រាកដជា​ធ្វើ​ចំណាកស្រុក​ហើយ​ ហើយ​មនុស្ស​ភាគតិច​ណាស់​ដែល​ត្រឡប់​ទៅ​ធ្វើស្រែ​ចម្ការ​វិញ​ ដោយសារ​តែ​ស្រែ​ចម្ការ​ជា​ទូទៅ​យើង​ដឹង​ហើយ​ថា​ នៅ​ពេល​ដែល​គាត់​ទៅ​ធ្វើ​ គាត់​អត់​មាន​ទីផ្សារ​លក់ដូរ​ នៅ​ផលិតផល​ដែល​គាត់​ដាំ​ អ​ញ្ចឹ​ង​គាត់​គឺ​ភាគតិច​ណាស់​ដែល​ត្រឡប់​ទៅ​ធ្វើស្រែ​ចម្ការ​វិញ​»​។​

​ទាក់ទិន​ វិស័យ​មួយ​នេះ​ លោក​ អាត់​ ធន់​ មេដឹកនាំ​សហភាព​ការងារ​កម្ពុជា​ ដែល​ធ្វើ​ការងារ​ដើម្បី​ប្រយោជន៍​កម្មករ​ កម្មការិនី​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ យល់​ស្រប​ថា​ ប្រសិនបើ​គ្មាន​វិស័យ​វាយ​ន​ភណ្ឌ​នេះ​ទេ​ ជម្រើស​ទី​មួយ​របស់​កម្មករ​ ពិសេស​កម្មការិនី​ ច្បាស់​ជា​នឹង​ធ្វើ​ចំណាកស្រុក​។​ លោក​បន្ដ​ថា​ បើកាលណា​ពួក​គេ​ឈាន​ដល់​ការ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ បញ្ហា​ប្រឈម​នានា​ នឹង​កើត​មាន​ឡើង​ទ្វេ​ដង​ ដែល​មាន​ជា​អាទិ៍​ ការ​រំលោភសិទ្ធិ​ការងារ​ ការ​បៀតបៀន​កេ​រិ៍្ដ​ភេទ​ ការ​ចាប់រំលោភ​ ឬ​ក៏​ការ​ញៀន​ថ្នាំ​ជាដើម​។​

​លោក​ អាត់​ ធន់​ ៖«​ទោះជា​ការ​ចំណាកស្រុក​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ហ្នឹង​បញ្ហា​វា​តែងតែ​កើត​មាន​ហើយ​ គ្រាន់តែ​ថា​ នៅ​ក្នុងស្រុក​បញ្ហា​វា​មាន​តិច​តូច​។​ បើ​ចំណាក​ស្រុ​ក្រៅប្រទេស​ហ្នឹង​ យើង​ដឹង​ហើយ​ថា​ សម្ពាធ​ការងារ​ ការ​កេ​ញ​ប្រវ័ញ្ច​ការងារ​ នៅ​ក្នុងស្រុក​ក៏​មាន​ដែរ​ ទម្រាំ​នៅ​ក្រៅប្រទេស​ ការ​ចាប់រំលោភ​ ការ​បោកប្រាស់​បៀតបៀន​ផ្លូវភេទ​ ឬ​ក៏​ការ​កេ​ញ​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ រួម​ទាំង​ បរិយាកាស​សង្គម​ដែល​គេ​នៅ​ទីនោះ​មាន​ជំងឺ​ អេ​ដស៍​ ឬ​ក៏​ប្រើ​ថ្នាំ​ប្រើ​អីហ្នឹង​វា​មាន​បញ្ហា​ទាំងអស់​ហ្នឹងហើយ​ ដែល​ធ្វើ​ឲ្យ​បន្ទុកគ្រួសារ​គាត់​កាន់តែ​លំបាក​ថែម​ទៀត​»​។​

​វិស័យ​វាយ​ន​ភណ្ឌ​ បាន​បើកឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​ ទាំងស្រី​ ទាំងប្រុស​ ទទួល​បានការ​ងារ​ធ្វើ​នៅ​ក្នុងស្រុក​ បើ​ទោះជា​ពួក​គេ​ចេះ​ ឬ​ក៏​មិន​ចេះអក្សរ​ក៏​ដោយ​។​ យោង​តាម​អះអាង​ពី​ក្រុម​កម្មការិនី​ ដែល​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​ បញ្ចា​ក់ថា​ យ៉ាង​ហោច​ណាស់​ ក្នុង​មួយ​ឆ្នាំៗ​ ពួក​គេ​អាច​រក​ចំណូល​បានជា​មធ្យម​ជិត​ ២​ពាន់​ដុល្លារ​ និង​ឆ្នាំ​ខ្លះ​អាច​ឈាន​ទៅ​ដល់​ជិត​ ៣​ពាន់​ដុល្លារ​។​ បើ​ទោះជា​ចំណូល​របស់​ក្រុម​កម្មករ​ កម្មការិនី​សរុប​ប្រចាំឆ្នាំ​ ហាក់​បាន​ច្រើន​គួរសម​ក៏​ពិតមែន​ ប៉ុន្ដែ​បើ​បែងចែក​សម្រាប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ គឺ​បាន​ត្រឹមតែ​ទប់​ប៉ុណ្ណោះ​។​

​កម្មករ​ កម្មការិនី​ បង្ហាញ​ក្ដី​រំពឹង​ថា​ ប្រាក់ខែ​គោល​របស់​ពួក​គេ​នឹង​ត្រូវ​បាន​ដំ​ឡើងជា​បន្ដ​ទៀត​ ស្រប​ទៅ​តាម​អ្វី​ដែល​ជា​ការ​អះអាង​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ប្រាប់​ទៅ​កម្មករ​ កម្មការិនី​ អំពី​ការ​ប្ដេជ្ញា​ចិត្ដ​របស់​រាជរដ្ឋាភិបាល​ ថា​ ប្រាក់ខែ​គោល​របស់​កម្មករ​ កម្មការិនី​ នឹង​មិន​នៅ​គាំង​ត្រឹម​ ១៧០​ដុល្លារ​ សម្រាប់​ឆ្នាំ​២០១៨​នេះ​ឡើយ​ ពោល​រាជរដ្ឋាភិបាល​ នឹង​ដំ​ឡើងជា​បន្ដ​ទៀត​។​

​យ៉ាងណា​ ការ​ប្ដេជ្ញា​ចិត្ដ​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ គឺ​ស្រប​ទៅ​នឹង​អ្វី​ ដែល​ក្រុម​មេដឹកនាំ​សហជីព​ តំណាង​កម្មករ​ បាន​អះអាង​នា​ពេល​កន្លង​មក​ថា​ ប្រាក់ខែ​គោល​របស់​ក្រុម​កម្មករ​ កម្មការិនី​ ១៧០​ដុល្លារ​នេះ​ មិន​ទាន់​សម​ស្រប​ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​កម្មករ​ កម្មការិនី​ កម្ពុជា​ រួច​ផុត​ពី​ភាព​ខ្វះខាត​បាន​នៅឡើយ​ទេ​ បើ​ទោះជា​ប្រាក់​ចំណូល​នេះ​ ខ្ពស់​ជាង​បណ្ដា​ប្រទេស​ មួយ​ចំនួន​ ជិតខាង​កម្ពុជា​ក៏​ដោយ​។​ យោង​តាម​ប្រសាសន៍​របស់​រដ្ឋមន្ដ្រីក្រសួង​ការងារ​កម្ពុជា​ វិស័យ​វាយ​ន​ភណ្ឌ​ កាត់ដេរ​ និង​ស្បែកជើង​ ទំហំ​ពាណិជ្ជកម្ម​លើ​វិស័យ​មួយ​នេះ​ បាន​ឈាន​ដល់​ ៧​ពាន់​ ៦០០​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០១៧៕

Share

Image
Image
Image