en     km
en     km

វិភាគ៖អាល្លឺម៉ង់ប៊ែលហ្សិកក្លាយជាសមាជិកក្រុមប្រឹក្សាសន្តិសុខUNនាំឱ្យអាមេរិកកាន់តែមានឥទិ្ធពល

Share

ប្រទេសអាល្លឺម៉ង់ និងប៊ែលហ្សិក កំពុងរក្សាបានជាប្រទេសជាប់ឆ្នោតនៃសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ២ឆ្នាំ គឺឆ្នាំ២០១៨-២០១៩។ នេះ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃទី ៨មិថុនានេះ។

តាមប្រភពដដែល ប្រទេសពីរទៀត នៅអាស៊ីប៉ាស៊ីហ្វិក គឺ ប្រទេសឥណ្ឌូនេស៊ី និងកោះម៉ាឌៀវ ត្រូវដាក់អោយជ្រើសរើសនៅឯមហាសន្និបាតនៅថ្ងៃសុក្រ សប្ដាហ៍នេះ។ បើឥណ្ឌូនេស៊ីជាប់ឆ្នោតក៏ជាមិត្ដរបស់អាមេរិក ។ តែអាល្លឺមង់ និងប៊ែលហ្ស៊ិក ជាសម្ព័ន្ធភាពខ្លាំងបំផុតរបស់អាមេរិកដើម្បីអំណាចពិភពលោក។

សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដែលមាន ១៥ប្រទេស គឺជា ការសម្រេចស្លាប់រស់លើស្ថានការណ៍អ្វីមួយ។ ប៉ុន្ដែបើការសម្រេចនោះមិនទទួលបានការព្រមព្រៀងគ្នាជាផ្លូវការ គឺអ្នកផ្ដួចផ្ដើមគំនិតអោយចាត់ការអ្វីមួយមិនបានជោគជ័យឡើយលើកលែងតែមហាអំណាចបីរួមគ្នាអាចចាត់ការអ្វីមួយបាន។

ការជ្រើសរើសប្រទេសតំបន់អោយចូលកាន់តំណែងក្នុងសមាជិកមិនអចិន្ដ្រៃយ៍របស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិគឺជាតម្លៃកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសដែលបញ្ជូនខ្លួនដើម្បីយកអាសនៈនៅក្នុងស្ថាប័នមួយនេះ។

មានប្រទេសច្រើនណាស់ដែលព្យាយាមយកតំណែងមិនអចិន្រ្ដៃយ៍របស់ស្ថាប័ននេះ សូម្បីប្រទេសតូចៗក៏ដោយក៏ចង់ក្លាយជាសមាជិករបស់ស្ថាប័ននេះដែរ។

ប្រទេសម៉ាល់ឌៀវជាដែនដីកោះតូចមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងតែប្រកួតយកតំណែងនេះជាមួយនិងប្រទេសធំមួយនៅអាស៊ីអាគ្នេយ៍ដូចគ្នា គឺប្រទេសឥណ្ឌូនេស៊ីដែលមានប្រជាជនជិត ៣០០លាននាក់ទៅហើយនោះ។

បើប្រទេសមួយក្នុងចំណោមប្រទេសពីរនេះ ត្រូវបានមហាសន្និបាតជ្រើសរើសគឺជាកិត្តិយសបំផុតរបស់ប្រទេសនេះដែលខ្លួនត្រូវបញ្ចេញសមត្ថភាពក្នុងនាមសមាជិកអង្គការសហប្រជាជាតិដើម្បីកិច្ចការទាំងឡាយរបស់ពិភពលោក ក្នុងនោះមាទាំងសន្ដិភាព​ សន្ដិសុខ និងស្ថានការណ៍នយោបាយសកលលោកផងដែរ។

ដោយឡែក អាល្លឺម៉ង់ និងប៊ែលហ្ស៊ិកជាប្រទេសប្រជាធិបតេយ្យជឿនលឿននៅអឺរ៉ុប ហើយក៏ជាប្រទេសសម្ព័ន្ធភាពរបស់អាមេរិកដ៏សំខាន់ផងដែរ។

ប្រទេសទាំងពីរនេះ កំពុងតែក្លាយខ្លួនជាសមាជិករបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។​ប្រទេសទាំងពីរនេះនឹងក្លាយជាកម្លាំងដ៏ខ្លាំងមួយទៀតនៅក្នុងការធ្វើសេចក្ដីសម្រេចអ្វីមួយទាក់ទងកិច្ចការធំៗរបស់ពិភពលោកដែលអង់គ្លេស បារាំង ជាសមាជិកអចិន្រ្ដៃយ៍ក្លាយជាមិត្តអាមេរិករាប់រយឆ្នាំមកហើយនៅតែការពារសម្ព័ន្ធមិត្ដរបស់ខ្លួនដើម្បីពិភពលោក។

ជាក់ស្ដែងអាមេរិកដឹកនាំការវាយប្រហារទៅលើប្រទេសស៊ីរី គឺ អង់គ្លេស បារាំង និងប្រទេសស្និទស្នាលមួយចំនួននៃសមាជិកអចិន្រ្ដៃយ៍របស់ក្រុមប្រឹក្សាសន្ដិសុខបានគាំទ្រផងដែរ នាំអោយអាមេរិកមានអំនួតនិងមានឥទ្ធិពលចាត់ការលើរបបបាសា អាល់អាសាដនៃប្រទេសស៊ីរី បើទោះជាការវាយប្រហារកាលពីថ្ងៃទី ១៤មេសា ឆ្នាំ២០១៨ មានការជំទាស់ពីមហាអំណាច រុស្ស៊ី និងប្រទេសចិនក៏ដោយ។

បើនិយាយអំពីអាលឺ្លម៉ង់វិញ ឃើញថា ប្រទេសដ៏មានឥទ្ធិពលនៅអឺរ៉ុបនវកំពុងដើរតួនាទីយ៉ាងសកម្មនៅលើពិភពលោកក្នុងការកាត់បន្ថយឥទ្ធិពលប្រទេសផ្ដាច់ការមួយចំនួនដូចជា ប្រទេសកូរ៉េខាងជើងជាដើម។ អាល្លឺម៉ង់ និងប៊ែលហ្សិក ធ្លាប់កាន់តំណែងនេះ ប្រាំអាណត្តិមកហើយ។

អាលឺ្លម៉ង់ និងអាមេរិក អង់គ្លេស បារាំង ប្រទេសទាំងបីនេះនឹងធ្វើអោយក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិកាន់តែមានឥទ្ធិពលខ្លាំងឡើងៗដើម្បីអ្វីមួយដែលពួកលោកខាងលិចតែងតែហៅថា ដើម្បីសន្ដិភាពពិភពលោក និងសិទ្ធិមនុស្ស ៕

 

 

Share

Image
Image
Image