en     km
en     km

វិភាគ៖បើមិនអាចបង្កើតរដ្ឋាភិបាលចម្រុះបានឆាប់ៗទេ គឺថៃអាចធ្លាក់ក្នុងជម្លោះនយោបាយជាថ្មី​ម្ដងទៀត

Share

ភាពចម្រូងចម្រាស់ នាំទៅរកជម្លោះនយោបាយនៅថៃអាចនឹងកើតមានជាថ្មីម្ដងទៀត ដោយ​កើត​ចេញពីការបោះឆ្នោតថ្ងៃទី២៤មីនា ដែលអ្នកសង្កេតការណ៍អន្តរជាតិចាត់ទុក​ថាការបោះឆ្នោតនេះមាន​បញ្ហា មិន​ប្រក្រ​តីមួយចំនួន​កើតឡើង។ស្របពេលនេះបក្សនយោបាយមួយចំនួនរួម​ទាំ​ង​គណ​បក្ស​​ភឿ​​ថៃ​​កំពុងប្រជែងយកជ័យជម្នះនឹងគណបក្សគាំទ្រដោយពួកយោធាអះអាថាខ្លួន​ទេជា​អ្នក​ឈ្នះឆ្នោត។  អ្នកសង្កេតការណ៍មួយមកពីក្រុមបណ្ដាញអាស៊ីដើម្បីបោះឆ្នោតដោយសេរីនិងត្រឹមត្រូវថាករណីមិនប្រក្រតីមានភាពធ្ងន់ធ្ងរមួយចំនួន។

 លោកថាក់ស៊ីន ដែលជាអ្នកនយោបាយ​ដ៏មាន​ឥទ្ធិពល​ នៅពីក្រោយ​គណបក្ស​ភឿថៃបានចោទថាការបោះឆ្នោតនេះ​គឺពួក​យោធារៀបចំដើម្បី​កាន់​អំណាចបន្ត​ទៀត។ ខណៈនេះ ទាំងបក្សភឿថៃនិងបក្សបល្ល័ង្កប្រាចារ៉ាត់កំពុងចែ​ចូវនឹង​គណ​បក្សតូចៗ​មកចូល​រួមនឹងខ្លួនដើម្បីបង្កើតរាជរដ្ឋាភិបាលចម្រុះ។

អ្នកសង្កេតការណ៍ព្រមានថា ប្រសិនបើ មិនអាចបង្កើតរដ្ឋាភិបាលចម្រុះបានឆាប់ៗ​គឺថៃ​អាច​ធ្លាក់​​ក្នុង​ជម្លោះ​នយោបាយជាថ្មី​ម្ដងទៀត។

ដើម្បីជ្រាប ! សូបស្ដាប់ការអធិប្បាយបកស្រាយនិងវិភាគរបស់លោកនួនបូរិន តាមរយៈការ​ចោទ​សួររបស់​លោកសោមលាភដូច​តទៅ៖

Share

Image
Image
Image