en     km
en     km

វិភាគ៖ឌុយទើតតេនឹងពង្រីកអាណត្តិប្រធានាធិបតីបន្ទាប់ពីដកខ្លួនពីICCតែទំនងមិនអាចជម្នះនឹងព្រហ្មលិខិតឡើយ

Share

កាលពីថ្ងៃអាទិត្យទី១៧ មិនា លោកប្រធានាធិបតី Rodrigo Duterte បានចុះក្រឹត្យច្បាប់របស់ខ្លួនដកសមាជិកភាពហ្វីលីពីនចេញពីសមាជិកនៃលក្ខន្ដិកៈក្រុងរ៉ូមទាក់ទងនឹងការបង្កើតតុលាការឧក្រិដ្ឋកម្មសង្គ្រាមអន្ដរជាតិ ICC ។

ប្រទេសហ្វីលីពី​នបានចូលជាសមាជិករបស់ក្រុងរ៉ូមនៅឆ្នាំ២០០៨។ការឱ្យសច្ចាប័នលើសន្ធិសញ្ញាអន្ដរជាតិដោយសមាជិកព្រឹទ្ធសភាប៉ុន្ដែប្រធានាធិបតីប្រើប្រាស់អំណាចរបស់ខ្លួនជាឯកត្តោភាគី។

សមាជិកសភាមកពីបក្សប្រឆាំងប្រកាសតវ៉ា​ចំពោះសេចក្ដីសម្រេច​របស់លោកឌុយទើតតេដោយប្ដឹងទៅតុលាការកំពូលសុំឱ្យទុកសេចក្ដីសម្រេចនេះជាមោឃៈ។ យ៉ាងណាក៏ដោយ ឌុយទើតតេដកប្រទេសរបស់ខ្លួនចេញពីICC នេះ​ដោយ​សារតែខ្លួនលោកកំពុងប្រឈមមុខនឹងការកោះហៅឡើងតុលាការអន្ដរជាតិនេះ ករណីសម្លាប់មនុស្សក្រៅប្រព័ន្ធជាច្រើនពាន់នាក់ក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀន។

តើឌុយទើតតេមានវាសនាគេចចេញពីដែនសមត្ថកិច្ច​របស់តុលាការក្នុងប្រទេសនិងICC នេះបានឬទេ​ទៅថ្ងៃ​ខាងមុខ?

សូមស្ដាប់ការបកស្រាយ និង អត្ថាធិប្បាយរបស់លោកនួនបូរិន តាមរយៈ​ការចោទសួររបស់លោកសោមលាភដូចតទៅ៖

Share

Image
Image
Image