en     km
en     km

វិធីសាស្ត្រ​សាមញ្ញ​ ៧​ យ៉ាង​ជួយ​ឱ្យ​ការ​សិក្សា​ជោគជ័យ​

Share

ការ​សិក្សា​ជោគជ័យ​​មិនមែន​ជា​រឿងលំបាកនោះទេ​ ប្រសិនបើ​យើងយកចិត្តទុកដាក់​រៀនសូត្រឱ្យអស់ពីសមត្ថភាព​។​ ទន្ទឹមគ្នានេះ ការ​សិក្សា​ជោគ​ជ័យ​ក៏មិនមែន​ជា​រឿង​​ចៃដន្យ​​ឬ​​នៅ​​ស្ងៀម​ៗ​​ទទួ​ល​​​បាន​​​ជោគ​​ជ័យ​ដែរ។ ប្រការសំខាន់ ​​បុគ្គលនោះគឺជាអ្នក​​ស្វែងរក​ដ៏​ខ្លាំង​ខ្លា​បំផុត ព្រមទាំងវិធីសា​ស្ត្រ​ផ្សេង​​ៗ​​ដើម្បី​​ធ្វើ​​ឱ្យ​ខ្លួន​​ជោគ​​ជ័យ​​។​ ខាង​ក្រោម​​នេះ​​ជា​​វិធី​សាស្ត្រ​​សា​មញ្ញ​ ៧​ យ៉ា​ង​​អាច​​ជួយ​ជ​ម្រុញ​​ឱ្យ​​ការ​​សិក្សា​ជោ​គ​ជ័យ​ រួម​ផ្សំ​នឹង​សមត្ថភាព​របស់​អ្នក​។

Smart-Study-Coversation

១.​ ឆ្លាត​ពាក្យពេចន៍​ (Word​ Smart​)​ ៖​ ការ​​រក្សា​ឥរិយាបថ ពាក្យពេចន៍ឆ្លាតវៃ ឱ្យ​ក្លាយជា​ទម្លាប់​មិន​លំបាក​ឡើយ​ ព្រោះ​យើង​ជា​មនុស្ស​ដែល​ចង់​ដឹងគ្រប់រឿងទាំងអស់​។​ ចូរ​រក្សា​​ទម្លាប់​​អាន​​ សរសេរ​​ ជជែក​​ និង​​រក្សាទម្លាប់ជាអ្នកស្តាប់ល្អ​ជា​និច្ច​​ នោះវា​​អំណោយ​​នៃ​​ពាក្យ​ពេចន៍​​ដ៏​ល្អ​ចំពោះ​ខ្លួន​ឯង​និង​អ្នក​ដទៃ​ និងជា​ដំណោះ​ស្រាយ​ល្អក្នុង​ការ​សិក្សា​។​ ​

២.​ ឆ្លាត​ចំនួន​ (Number​ Smart)​ ៖​ ត្រូវ​កំណត់​បរិមាណ​ឱ្យ​បាន​សមរម្យ​បំផុត​សម្រាប់​ជីវិត​ មាន​ដូច​ជា​ការ​កំណត់​ពេលវេលា​ ផែនការ​ តម្រូវការ​ និង​ការ​ពេញចិត្ត​ចំពោះ​អ្វី​ដែល​ខ្លួន​មាន​។​

៣.​ ឆ្លាត​រូបភាព​ (Picture​ Smart)​ ៖​ អ្នកជា​ចំណែក​សំខាន់​បំផុត​ដែល​កំណត់​ពី​ជោគជ័យ​ឬ​បរាជ័យ​ចំពោះ​ការ​សិក្សា​របស់​ខ្លួន​។​ ដូច្នេះ​ការ​ស្រមើស្រមៃ​ មើល​ គូសវាស​ ផាត់​ពណ៌​ និង​បង្កើត​និមិត្តរូប​ឱ្យ​ជោគជ័យ​របស់​ខ្លួន​ វា​ជា​រឿង​មួយ​ចាំបាច​ចំពោះ​ជីវិត​ក្នុង​វ័យ​សិក្សា​។​ 

Smart-Study-Cover

៤.​ ឆ្លាត​រាយ​កាយ​ (Body​ Smart)​ ៖​ ជីវិត​ជា​អ្នក​សិក្សា​រាង​កាយ​ត្រូវ​តែ​សកម្ម​និង​មាន​ចលនា​ជា​និច្ច​។​ បង្កើត​ភាព​រហ័សរហួន​ដល់​ខ្លួន​ ប្រើប្រាស់​កាយវិការ​ប្រកបដោយ​ទំនុកចិត្ត​ តាម​រយៈ​ការ​ធ្វើ​សកម្មភាព​ ការ​បង្ហាញ​ បង្រៀន​ ទទួលយក​ ការ​កសាង​ និង​ចាប់​កាន់​វា​ដោយ​ជឿជាក់​។​

៥.​ ឆ្លាត​តន្ត្រី​ (Music​ Smart)​ ៖​ វា​មិន​ធ្ងន់ធ្ងរ​ឬ​សាមញ្ញ​ពេក​នោះ​ទេ​ នៅ​ពេល​ដែរ​យើង​​ធ្វើ​ឱ្យ​ខ្លួនឯង​ឱ្យ​ក្លាយជា​មនុស្ស​ឆ្លាត​តន្ត្រី​ ព្រោះ​ជីវិត​សិក្សា​មិន​ត្រូវ​ឱ្យ​វា​សោះកក្រោះ​ពេក​ទេ​។​ ការ​ស្តាប់​បទ​ចម្រៀង​និង​តន្ត្រី​ ច្រៀង​ ធ្វើ​កាយវិការ​ បន្ថែមបន្ថយ​ពាក្យពេចន៍​ និង​លេង​ឧបករណ៍​ វាជា​រឿង​ងាយ​បំផុត​ដែល​អ្នក​ធ្វើ​បាន​។​

Smart-Study-CoverB

៦.​ ឆ្លាត​អន្តរ​បុគ្គល​ (People​ Smart)​ ៖​ ក្រៅពី​សីលធម៌​ គុណធម៌​ សុជីវធម៌ ​ក្នុង​នាម​ជា​អ្នក​សិក្សា​ ចូរ​ចាំ​ថា​អ្នកជា​បុគ្គល​សំខាន់​ចំពោះ​អ្នក​ដទៃ​ ដែល​គេ​កំពុង​រៀនសូត្រ​ពី​អ្នក​ឬ​អ្នក​កំពុង​រៀនសូត្រ​ពី​គេ​។​ ​ជ្រើសរើស​បុគ្គល​ដែល​មានគុណ​ភាព​ រក្សា​ទំនាក់ទំនង​បុគ្គលសំខាន់​ៗ បង្រៀន​និង​ចែករម្លែក​ពី​អ្វី​ដែល​អ្នកមាន​ទៅ​អ្នក​ដទៃ​ គឺជា​តម្លៃ​មួយ​ប្រកបដោយ​ស្នាមញញឹម​ជាមួយ​គ្នា​ ព្រមទាំង​ទទួល​បានការ​គោរព​មិន​សាបសូន្យ​។​ 

៧.​ ឆ្លាត​ឯ​ក្កត្ត​បុគ្គល​ (Self-Smart)​ ៖​  អ្នកជា​អ្នក​គិត​ !​ អ្នកជា​អ្នក​ជ្រើសរើស​ដ៏​ត្រឹមត្រូវ​ !​ និង​ធានា​ថា​អ្នក​ពិតជា​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ពិតជា​ត្រឹមត្រូវ​ចំពោះ​ខ្លួន​និង​មនុស្ស​ជុំវិញ​ខ្លួន​។​ ប៉ុន្តែ​ចំណុច​នេះ​ អ្នក​កុំ​ភ្លេច​ថា​ ប្រសិនបើ​អ្នក​មោទកភាព​ចំពោះ​អ្វី​ដែល​អ្នក​គិត​ជ្រុល​ពេក​ ការ​សិក្សា​របស់​អ្នក​នឹង​មាន​ឧបសគ្គ​នៅ​ពេល​ណាមួយ​មិន​ខាន​ ព្រោះ​អំនួត​លទ្ធ​ផង​គឺ​ក្តី​អាម៉ាស់​ ៕​  

រៀបរៀងដោយ ម៉ៅ សំណាង

Share

Image
Image
Image