en     km
en     km

លោក សំបូរ មាណ្ណរ៉ា ៖ព្រះបាទច័ន្ទរាជាគឺជាស្ដេចសឹកប្រកាន់សច្ចៈធម៌និងទសពិធរាជធម៌ខ្លាំងកា្ល(មានសំឡេង)

Share

បទសម្ភាស៖ព្រះបាទច័ន្ទរាជាគឺជាប្អូនរបស់ព្រះបាទព្រះស្រីសុគន្ធបទ ដែលស្ដេចកនបានធ្វើឃាតព្រះអង្គក្នុងសមរភូមិ។ តែចំពោះ ព្រះស្ដេចកនវិញ ត្រូវបាន សម្លាប់ដោយព្រះបាទច័ន្ទរាជា។

រជ្ជកាលនៃការគ្រងរាជ្យរបស់ព្រះបាទច័ន្ធរាជា ត្រូវបានកត់ត្រាថា ជាសម័យកាលមួយធ្វើអោយរាស្ត្រ មាន សុខសន្តិភាព និងសេចក្ដីសុខ យុត្តិធម៌ខ្លាំងណាស់។ ស្ដេចសឹងរបស់ខ្មែរដ៏ខ្លាំងក្លានេះ បានដណ្ដើម ទឹកដីពីសៀមវិញ ហើយជាស្ដេចធ្វើអោយសៀមចុះខ្សោយជាខ្លាំង។

ទឹកដីកម្ពុជានៅក្នុងសម័យព្រះអង្គគ្រប់គ្រង មានវិសាលភាពធំធេងណាស់។ ស្ដេចអង្គនេះហើយ ក៏ត្រូវបានអ្នកប្រវត្តិសាស្ត្រចាត់ទុកជាស្ដេច មានបារម៉ីខ្លាំងពូកែ បន្ទាប់ពីស្ដេចសម័យអង្គរ។

អ្វីដែលអ្នកប្រវតិ្តសាស្ត្របានកត់ត្រាទុកនោះគឺព្រះអង្គជាស្ដេចសឹកដែលប្រកាន់សច្ចធម៌និងទសពិធរាជធម៌ខ្លាំងកា្ល បើធៀបនឹងស្ដេចខ្មែរ ជាច្រើនទៀត។ ព្រះអង្គជាស្ដេច ជាតិនិយម ឆ្អិតឆ្អៅតែ មិនមែនជាមេដឹកនាំ នគរប្រកាន់នូវ អំណាចផ្ដាច់ការនិយមនោះទេ។ដើម្បីជ្រាប!

សូមស្ដាប់ការបកស្រាយរបស់លោកសាស្រ្តារចារ្យ សំបូម៉ាណ្ណារ៉ា តាមរយៈការចោទសួររបស់លោកនួនបូរិន ដូចតទៅ៖   

 

Share

Image
Image
Image