en     km
en     km

លោក សម រង្ស៊ី ប្ដេជ្ញាត្រឡប់មកវិញ អ្នកវិភាគថាវត្តមានមេបក្សប្រឆាំងនេះអាចធ្វើឱ្យលោកកឹមសុខាមានសេរីភាពឡើងវិញ  

Share

ភ្នំពេញ៖ ភ្លាមៗបន្ទាប់ពីទទួលបានតួនាទីជាប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ លោកសមរង្ស៊ី ដែលកំពុងស្ថិតក្នុងស្ថានភាពជាអ្នកនយោ បាយនិរទេសខ្លួន បានបង្ហាញឆន្ទៈសន្យាថា នឹងត្រឡប់មកកម្ពុជាវិញ ក្នុងកាលៈទេសៈមួយកម្ពុជាស្ថិតក្នុងស្ថានភាពផ្លាស់ប្ដូរ។

អ្នកវិភាគយល់ថាការវិលមកវិញរបស់លោក សម រង្ស៊ី ទំនងអាចជាការបែកសំណុំរឿងនយោ​បាយនៅកម្ពុជាក្រោមការសម្រួលរបស់អន្តរជាតិ។ តែបក្សកាន់អំណាចមិនស្វាគមន៍មាតុភូមិនិវត្តន៍របស់មេដឹកនាំបក្សប្រឆាំងរូបនេះ។

លោក នួន​ បូរិន ជូនសេចក្ដីរាយការណ៍៖

អ្នកនយោបាយដែលកំពុងប្រឈមនឹងទោស រាប់សឹងមិនអស់នៅរយៈពេលចុងក្រោយនេះ ក្រោមបណ្ដឹងព្រហ្មទ័ណ្ឌប្ដឹងដោយសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន សម្ដេច ហេង សំរិន និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតនៃគណបក្សប្រជាជនកម្ពុជាបានប្ដេជ្ញាត្រឡប់មកកម្ពុជាវិញក្នុងកាលៈទេសមួយដែលលោកមិនប្រាប់ដំណឹងជាមុននោះទេ។  

អ្នកនយោបាយនេះ គឺលោក សម រង្ស៊ី ដែលទើបត្រូវបានសន្និសីទរបស់គណបក្សសង្រ្គោះជាតិ ពិភពលោកបានតែងតាំងជាប្រធានស្ដីទីរបស់បក្សជំនួសលោក កឹម សុខា ជាប្រធានបក្ស ដែលកំពុងរស់នៅក្រោមការឃុំខ្លួន។ 

ក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីថ្មីៗនេះ លោក សម រង្ស៊ី បានបញ្ជាក់ថា លោកពិតជាត្រឡប់មកវិញ។

លោកសមរង្ស៊ី៖«យើងនឹងបំផុសបំផុលសកម្មភាព ។ការបំផុសបំផុសនេះទាមទារឱ្យមានវត្តមានគណបក្សសង្រ្គោះជាតិ មានទាំងរូបខ្ញុំផងដែរលើទឹកកម្ពុជា។ខ្ញុំអត់ញញើញទេ។យើងរើសពេលណាសមស្របកាលៈទេសអំណោយផល យើងទៅវិញបំផុសទឹកចិនពលរដ្ឋអោយងើប។យើងមានច្រកច្រើន។យើងរើសពេលវេលារបស់យើងដូចក្នុងដឹកនាំកងទ័ព​យើងបើមានការប្រយុទ្ធគ្នា យើងមិនអាចប្រាប់គេមុនថាយើងទៅតាមផ្លូវនេះម៉ោងប៉ុន្មានយើងទៅដល់ផ្លូវនោះទេ។ប៉ុន្តែ ការប្ដេជ្ញាចិត្ត យើងនឹងទៅដល់ទឹកដីកម្ពជាយើងទៅមែន»

កាលពីថ្ងៃទី៣ធ្នូ សមាជិករដ្ឋសភាថ្មីនៃគណបក្សប្រជាជនកម្ពុជា បានអនុម័តភ្លើងខៀវឱ្យមានការធ្វើវិសោធនកម្មនៃមាត្រា៤៥ថ្មីស្ទួន ស្ដីពីគណបក្សនយោបាយ ដើម្បីផ្ដល់នីតិសម្បទាឡើងវិញ អ្នកនយោបាយ ១១៨រូប នៃគណបក្សសង្រ្គោះជាតិ ដែលតុលាការកំពូលហាមឃាត់ធ្វើនយោ បាយ ៥ឆ្នាំ មានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ។ នេះជាចំណុចមួយ នៃការធ្វើប្រួលនយោបាយនៅកម្ពុជាទៅរកចំណុចវិជ្ជមានដែលអ្នកសង្កេតការណ៍នយោបាយចាត់ទុក ចាត់ទុកជាពេលវេលារត់តាមសម្ពាធរបស់សហគមន៍អន្តរជាតិ។

លោក សម រង្ស៊ី បានអោយដឹងថា បើការចរចានយោបាយអាចកើតមានគឺភាគីគណបក្សនឹងមិនចរចាជាមួយបក្សកាន់អំណាចទេ គឺទុកបក្សកាន់អំណាចទៅចរចាជាមួយសហគមន៍អន្តរជាតិ។

លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រលើកលែងទោសលោកចំនួន ៤ដងមកហើយ ។ ការលើកលែងទោសលោកនៅចុងក្រោយ គឺ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនលោកវិលចូលកម្ពុជា នៅថ្ងៃទី១៩ កក្កដា ឆ្នាំ ២០១៣ ហើយមុនការបោះឆ្នោតសភាអាណត្តិទី ៥ ជាងមួយសប្ដាហ៍ គឺកាលនោះលោកក៏បានប្ដេជ្ញាចិត្តដូចនេះដែរ។

ទាក់ទិនរឿងនេះ ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផានបាននិយាយថា ករណីលោក សម រង្ស៊ី គឺខុសពីអ្នកនយោបាយ ១១៨រូប ដែលជាប់បំរាមរបស់តុលាការ។ លោកថា ការវិលវិញរបស់លោក សម រង្ស៊ី គឺជាការប្រថុយនឹងការចាប់បង្ខំឱ្យអនុវត្តសាលក្រមរបស់តុលាការ។ លោកបញ្ជាក់ថា ទោះជាមានវត្តមានទ័ពបរទេស ឬទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិក៏កម្ពុជាមានសិទិ្ធការពារដែនអធិបតេយ្យរបស់ខ្លួនដែរ។

លោក ផៃ ស៊ីផាន ៖«ពីព្រោះនាយករដ្ឋមន្រ្ដីមានអំណាច ល្គឹកណាជនណាផ្ដន្ទាទោសដោយតុលាការ បានដំណើរការរបស់តុលាការត្រូវបានអនុវត្តសាលក្រមរបសតុលាការ ជាពិសេសជនទាំងឡាយណាដែលទទួលបានការផ្ដន្ទាទោសដោយតុលាការ ហើយទទួលស្គាល់កំហុសហ្នឹង គឺនាយករដ្ឋមន្រ្ដីអាចមានសិទ្ធិស្នើសុំព្រះរាជទោសពីព្រះមហាក្សត្រ។ អ្វីដែលគេធ្វើដែលពិនិត្យមើលច្បាប់ទាំងនោះ  ទាំងឱកាសរបៀបយ៉ាងម៉េច ដើម្បីផ្ដល់អំណាចដល់នាយករដ្ឋមន្រ្ដី ក្នុងការសម្រេចចាត់ការនេះ បន្ទាប់ពីជនទាំងអស់នោះនឹងក្លាយជាបទជាប់ចោទ ឬបម្រើការវិនិច្ឆ័យតុលាការរួចហើយ។ ដូច្នេះ មិនមែនរៀបចំច្បាប់ណាមួយរៀបចំអោយសម រង្ស៊ី មក មិនចឹងទេ កាតព្វកិច្ចរបស់តុលាការ គឺជននិមួយៗត្រូវទទួលខុសត្រូវរៀងខ្លួន»។

លោក សម រង្ស៊ី ដែលត្រូវបានតែងតាំងជាប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិបានធ្វើឱ្យមជ្ឈដ្ឋានអ្នកវិភាគ​ និងអ្នកនិយមនយោបាយបានភ្ញាក់ផ្អើលជាខ្លាំង ដែលពួកគេយល់ថា លោក សម រង្ស៊ី ទំនងនឹងអាចធ្វើមានចរន្តនយោបាយនៅកម្ពុជាប្រែប្រួលទៅរកការផ្លាស់ប្ដូរជាវិជ្ជមាន។

លោក ឯមសុវណ្ណារ៉ា អ្នកវិភាគនយោបាយបានហៅការប្ដេជ្ញាចិត្តរបស់លោក សម រង្ស៊ី វិលចូលកម្ពុជាអាចជាការបំបែកសំណុំរឿងនយោបាយដែលជាប់គាំង។ តែលោកថាលុះត្រាសហគមន៍អន្តរជាតិនៅពីក្រោយមេបក្សប្រឆាំងរូបនេះហើយពេលនោះបក្សកាន់អណាចព្រមបន្ទន់ជំហរប្រឆាំងលោកសមង្ស៊ី។ យ៉ាងណាលោកវត្តមានលោក សម រង្ស៊ី និងធ្វើ់ឱ្យលោក​ កឹម សុខា រួចពីការឃុំខ្លួន។

លោក ឯម សុវណ្ណារ៉ា៖«ប្រសិនបើការតាំងចិត្តរបស់អតីតគណបក្សប្រឆាំង គាត់មកវិញអាហ្នឹងយ់ើងមិនដឹងថា គេអាចបំបែកសំណុំរឿង ការជាប់គាំងរូបភាព ឬអាក់ខាននៃដំណើរសេ្ថរភាពនយោបាយនឹងនរ យើងមិនអាចថា បានទេ ប៉ុន្ដែបើ លោក សម រង្ស៊ី ចូលមកមែន ខ្ញុំគិតថា យន្តការនៃការឃុំឃាំងលោក កឹម សុខា នៅក្នុងផ្ទះ នឹងមានការប្រែប្រួលល្អជាងនេះ ។តែរាល់ការចូលមកវាអាចជម្រុញឲ្យរដ្ឋាភិបាលមានវិធានការ។ អ៊ឹងចឹងបើមានវិធានការ ខ្ញុំគិតថា ប្រហែលជាវាពាក់ព័ទ្ធទៅនឹងការដាក់ពាក្យ ឬចាត់វិធានការសហភាពអឺរ៉ុបដែលជម្រុញអោយរដ្ឋាភិបាលកម្ពុជាលំហលទ្ធិប្រជាធិបតេយ្យគឺដូចការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០១៧ »។

នៅក្នុងល្បែងនយោបាយជាមួយសម្ដេចហ៊ុនសែន លោក សម រង្ស៊ី ដាក់ឱសានវាទលើខ្លួនលោកថា លោកត្រូវតែវិលចូលកម្ពុជា បើលោកចាញ់ក្នុងភ្នាល់នេះ គឺករណីលោក កឹម សុខា មិនត្រូវបានដោះលែងតាមការទស្សន៍ទាយរបស់លោក​ដែលកំណត់យកពីថ្ងៃទី ២៩ធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី៣ មីនា ឆ្នាំ២០១៩។

ដោយសារការភ្នាល់នេះ បានធ្វើឱ្យអ្នកគាំទ្រ ជាសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិ មានតួនាទីជាជាអតីតមេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សា គណៈប្រតិបត្តិស្រុកខណ្ឌ ខេត្ត បានប្ដេជ្ញាទៅទទួលលោកនិងជូនដំណើរលោក សម រង្ស៊ី ទៀតផង៕ 

អត្ថបទ៖ លោក នួន បូរិន្ទ

Share

Image
Image
Image