en     km
en     km

លោក សម រង្ស៊ី៖ ការអំពាវនាវឱ្យពលរដ្ឋពហិការកុំទៅបោះឆ្នោតមិនមែនជាបំណងថោកទាបនោះទេ!

Share

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស អះអាងថា ការអំពាវនាវរបស់លោកឱ្យពលរដ្ឋធ្វើពហិការកុំទៅបោះឆ្នោតជាតិនាពេលខាង គឺលោកមិនមានមធ្យោ បាយ និងបំណងថោកទាប ទៅរារាំងពលរដ្ឋនោះទេ បើពលរដ្ឋមានចិត្តចង់ទៅបោះឆ្នោតនោះ។

                                              លោក សម រង្ស៊ី និយាយក្នុងឃ្លីវិដេអូកាលពីថ្ងៃទី០៤​ឧសភា ឆ្នាំ២០១៨។

 

នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីរាត្រីថ្ងៃទី១៨ ឧសភា ម្សិលមិញ។ បើតាមលោក សម រង្ស៊ី ការចេញ ទៅបោះឆ្នោត ឬមិនចេញទៅបោះឆ្នោតជាសិទ្ធិរបស់ពលរដ្ឋ តែលោកចាត់ទុកការបោះឆ្នោតជាតិនាពេលខាងមុខនេះថា ជាការបោះឆ្នោតក្លែងក្លាយ ព្រោះគ្មានវត្តមានបក្សប្រឆាំងចូលរួម។

លោក សម រង្ស៊ី សរសេរបន្តថា នៅរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលនិងគូកនរបស់ខ្លួនកំពុងមានចំណាត់ការប្តឹងលោកពាក់ព័ន្ធនឹងការអំពាវនាវនេះ។ តែយ៉ាងណាសម្រាប់លោក សម រង្ស៊ី ការអំពាវនាវរបស់គូបដិបក្ខដែលជំរុញឱ្យពលរដ្ឋទៅបោះឆ្នោត គឺជាសិទ្ធិរបស់ពួកគេ។ លោកក៏ស្នើឱ្យគូបដិបក្ខរបស់ខ្លួនគោរពសិទ្ធិរបស់លោកវិញដែរ ករណីដែលលោកអំពាវនាវឱ្យពលរដ្ឋកុំចេញទៅបោះឆ្នោតនេះ។

​កាលពីទី១៧ ឧសភា ក្នុងសប្តាហ៍នេះគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប បា​នស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ចាត់​វិធានការ​តាម​ច្បាប់ ចំពោះ​សកម្មភាព​របស់​លោក សម រង្ស៊ី ដែល​នៅតែ​បន្ត​ធ្វើការ​ឃោសនា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា។  គ.ជ.ប ចាត់ទុកទង្វើរបស់លោក សម រង្ស៊ីថា ជាការ​ការ​ឃោសនា​«​ធ្វើឲ្យ​ប៉ះពាល់​ដល់​​ការបោះឆ្នោត​» ​និង​ «​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​»​។

ចំណាត់ការ​ទាំង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​រិះគន់ គ.ជ.ប និង​អំពាវនាវ​ដោយ​បើក​ចំហ​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ការបោះឆ្នោត ខណៈ​លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ចែក​ខិត្តប័ណ្ណ​ជំរុញ​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត​ដោយ​ចាត់ទុក​ការបោះឆ្នោត​ខាង​មុខ​ថា​ «​ក្លែងក្លាយ​» និង​ «​គ្មាន​ន័យ​» ​ដោយសារ​តែ​ពុំ​មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​ចូលរួម​ប្រកួតប្រជែង​។

ជុំវិញការអំពាវនាវរបស់លោក សម រង្ស៊ី នេះប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន ក៏បានប្រតិកម្មខ្លាំងៗផងដែរ ហើយចាត់ទុកសកម្មភាពរបស់អតីតមេបក្សប្រឆាំងនេះថា ជាការប្រព្រឹត្តផ្ទុយពីច្បាប់ និងជាគំនិតអគតិ៕

Share

Image
Image
Image