en     km
en     km

លោក មឿន តុលា ចូលបំភ្លឺតុលាការ ពាក់ព័ន្ធនឹងករណីបាត់បច្ច័យបុណ្យសពលោក កែម ឡី

Share

(ភ្នំពេញ)៖ លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ និងជាគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ បានចូលបំភ្លឺសាលាដំបូងរាជធានីភ្នំពេញ ជុំវិញករណីបាត់បច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី ដែលប្តឹងដោយលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។នេះបើតាមសេចក្ដីរាយការណ៍ពីអ្នកសារព័តមានរបស់វិទ្យុុស្រ្ដី FM102 នៅថ្ងៃនេះ។

ចំណែកព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ត្រូវបានកោះហៅចូលបំភ្លឺក្នុងនាមជនសង្ស័យ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

ការចូលបំភ្លឺនេះ ពាក់ព័ន្ធការគ្រប់គ្រងបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី និងបទរំលោភលើទំនុកចិត្ត ក្រោយពីមានបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានរៃអង្គាសថវិកា ដើម្បីជួយចូលរួម សាងសង់ចេតីយ៍ លោកបណ្ឌិត កែម ឡី កន្លងទៅនេះ។

លោក ពេជ្រ ស្រស់ ដែលជាម្ចាស់បណ្តឹងនេះ បានចោទថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក មឿន តុលា និង លោក ប៉ា ងួនទៀង ដែលជាគណៈកម្មការចាស់នៃបុណ្យសព លោក កែម ឡី បានធ្វើឱ្យបាត់បច្ច័យរបស់ប្រជាពលរដ្ឋ និងពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលបានចូលរួមដើម្បីសាងសង់ចេតីយ៍ លោក កែម ឡី។

Share

Image
Image
Image