en     km
en     km

លោក គង់ គាំ ៖តំណាងរាស្ត្រណាឬក្រុមប្រឹក្សាឃុំណាចង់ភ្លក់រសជាតិ CPP ភ្លក់ទៅតិចស្ដាយក្រោយ

Share

ទំនងប្រតិកម្មតបនឹងសម្ដេចនាយករដ្ឋ ហ៊ុន សែន កាលពីថ្ងៃទី ២២ តុលា ក្នុង ពិធីជួប​សំណេះ​សំណាល ជាមួយកម្មករនៅ មជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃនេះលោក គង់ គាំ ឧត្តមទីប្រឹក្សានៃគណបក្សសង្រ្គោះជាតិបានថ្លែងដោយចំអកថា បើតំណាងរាស្រ្តឬ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ណាចង់ភ្លក់​រសជាតិ ជាមួយគណបក្សប្រជាជន គឺទៅចុះ។ តែលោកថាប្រយ័ត្នស្ដាយក្រោយ។

                                                                                               ​លោក គង់ គាំ

ការថ្លែងរបស់លោក គង់ គាំ ធ្វើឡើងនៅក្នុងពិធីរម្លឹកខួប ២៦ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលនាំឱ្យភាគីខ្មែរបញ្ចប់ជម្លោះផ្ទៃក្នុងនិងការឈ្លានពានពីបរទេស។

តែយ៉ាងណា អតីតសមាជិកព្រឹទ្ធសភា សង្ឃឹមថា សមាជិកសភា និងក្រុមប្រឹក្សាឃុំភាគច្រើន នឹងមិនចង់ទៅភ្លក់រសជាតិ ជាមួយបក្សកាន់អំណាចនោះទេ។ លោកក៏បានអំពាវនាវអោយបក្សកាន់អំណាចពិចារណាឡើងវិញ នូវផែនការរំលាយបក្សសង្រ្គោះជាតិ ។

កាលពីថ្ងៃទី ២២ តុលា ក្នុងពិធីជួបជាមួយកម្មករ សម្ដេច ហ៊ុន សែន បានថ្លែងថាគណបក្សសង្រ្គោះជាតិ ពិតជានឹងរលាយគឺ ៩៩ ភាគរយ ហើយបើក្រុមប្រឹក្សាឃុំបក្សប្រឆាំងនេះចង់ចូលរួមបក្សប្រជាជនគឺអាចរក្សាតំណែងនិង តួនាទីខ្លួនបានវិញ។

ភ្លាមៗបន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តីបានព្រមានថាគណបក្សនឹងរលាយនោះ តំណាងរាស្ត្រម្នាក់របស់គណបក្សសង្គ្រោះជាតិនៃមណ្ឌលព្រៃវែង គឺលោក ឡុង ប៊ុន្នី បានចុះចូលគណបក្សប្រជាជនកម្ពុជា៕

Share

Image
Image
Image