en     km
en     km

លោក​ Duterte​ បដិសេធ​ការ​រិះគន់​លើ​ការ​សម្លាប់​ជន​ជួញដូរ​គ្រឿងញៀន​

Share

 

ហ្វីលីពីន៖ ​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​បានឱ្យ​ដឹង​ថា​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ បាន​ច្រាន​ចោលការ​រិះគន់​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​សីហា​ម្សិលមិញ​ របស់​អង្គការសហប្រជាជាតិ​ដែល​រិះគន់​ថា​ របប​ដឹកនាំ​របស់​លោក​បាន​ធ្វើ​ឱ្យ​មានការ​កើនឡើង​នៃ​ការ​សម្លាប់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ ហើយ​លោក​ Duterte​ ក៏​បាន​បដិសេធ​ការ​ទទួលខុស​របស់​រដ្ឋាភិបាល​របស់​លោក​ផង​ដែរ​។​

ថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។
ថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។

​មនុស្ស​ប្រហែល​ ៩០០​ នាក់​ដែល​គេ​សង្ស័យ​ថា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ត្រូវ​បាន​សម្លាប់​ចាប់តាំងពី​លោក​ Duterte​ ចូល​មក​កាន់​អំណាច​ បន្ទាប់​ពី​លោក​ឈ្នះ​ការ​បោះ​ឆ្នោត​កាលពី​ខែឧសភា​។​ គេ​នៅ​ចាំ​បាន​ថា​ ក្នុងអំឡុងពេល​ស្បថ​ចូល​កាន់​តំណែង​លោក​ Duterte​ បាន​សន្យា​បញ្ឈប់​មិន​ឱ្យ​មានការ​ចរាចរ​គ្រឿងញៀន​ ហើយ​លោក​ក៏​បាន​ព្រមាន​ដល់​អ្នករត់ពន្ធ​គ្រឿងញៀន​ទាំងនោះ​ថា​ ពួក​គេ​នឹង​អាច​ប្រថុយ​នឹង​ការ​ស្លាប់​ប្រសិនបើ​ពួក​គេ​មិន​បាន​កែ​លម្អ​នោះ​ទេ​។​

​អង្គការសហប្រជាជាតិ​នៅ​ស​ប្តា​ហ៍​នេះ​ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ត្រូវ​ការពារ​ប្រជាជន​ទាំង​អស់ពី​ការ​កំណត់​គោលដៅ​មុខសញ្ញា​នៃ​ការ​សម្លាប់​ និង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​។​

​សមាជិក​ព្រឹទ្ធសភា​លោក​ Leila​ de​ Lima​ បាន​រិះគន់​យ៉ាង​ចាស់ដៃ​មក​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ ហើយ​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​នឹង​ចាប់ ផ្តើម​ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​ការ​សម្លាប់​នេះ​ឱ្យ​បាន​ច្បាស់​ លាស់​នៅ​ស​ប្តា​ហ៍​ក្រោយ​។​ ហើយ​លោក​ក៏​បាន​ស្នើ​ឱ្យ​កោះហៅ​មន្ត្រី​ប៉ូ​លី​ស​ និង​មន្ត្រី​កំពូលៗ​ដែល​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ពន្យល់​អំពី​ការ​កើនឡើង​នៃ​ការ​សម្លាប់​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មកនេះ​។​

​យ៉ាងណាមិញ​ លោក​ Duterte​ ឆ្លើយ​តប​ដោយ​ព្រមាន​សមាជិក​សភា​រូប​នេះ​វិញ​ថា​ មិន​ត្រូវ​រំខាន​ដល់​យុទ្ធនាការ​របស់​លោក​នោះ​ទេ​។​ លោក​ Duterte​ បន្ត​ថា​ជន​ជួញដូរ​គ្រឿងញៀន​ទាំង​គួរតែ​ស្លាប់​ ព្រោះ​ពួក​គេ​បាន​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​យើង​ដែល​យើង​ចង់ឱ្យ​ប្រទេស​មាន​ភាពល្អ​ប្រសើរ​៕

​ប្រភព​៖​ CNA​

Share

Image
Image
Image