en     km
en     km

លោក​ Donald​ Trump​ និង​លោកស្រី ​Hillary​ Clinton​ បន្ត​ឈ្នះ​ឆ្នោត​ទៀត​

Share

សហរដ្ឋអាមេរិក៖  ប្រជាជន​អា​មេ​រិ​ក​នៅ​រដ្ឋ​ចំនួន​ប្រាំ​បន្ថែម​ទៀត​បាន​ចេញ​ទៅ​បោះ​ឆ្នោត​រួច​ហើយ​ នៅ​ថ្ងៃនេះ​ដែល​គេ​ហៅ​ថា​ការ​បោះ​ឆ្នោត​ដំណាក់​ដ៏​ស្រួច​ស្រាវ​ Super​ Tuesday​ Election​  ហើយ​បើ​តាម​ការ​រាប់​សន្លឹក​ឆ្នោត​ លោក​ Donald​ Trump​ និង​លោកស្រី​Hillary​  Clinton​ នាំមុខ​គេ​យ៉ាង​ខ្លាំង​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន ​BBC​ បានឱ្យដឹងថា រដ្ឋ​សំខាន់ៗ​ដែល​ត្រូវ​ដាក់​ឱ្យ​មានការ​បោះ​ឆ្នោត​សម្រាប់​​ការ​ស្ទាបស្ទង់​មតិ​ និង​ជ្រើសរើស​គណៈប្រតិភូ​គណបក្ស​នៃ​តំណែង​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះ​ឆ្នោត​ខែវិច្ឆិកា​ គឺ​មាន​រដ្ឋ​ Ohio​ រដ្ឋ ​Florida ​រដ្ឋ​ North​ Carolina​រដ្ឋ​ Illionis​ និង​រដ្ឋ​ Missouri​។​

Duna-and-Hilary
លោក​ Donald​ Trump​ និង​លោកស្រី​ Hillary​ Clinton​ ជាបេក្ខជនតំណែងប្រធានាធិបតីអាមេរិក

បេក្ខជនមានសំឡេង​នាំមុខ​ច្រើន​ជាងគេ​​នៃ​​គណ​បក្ស​​សាធា​រ​ណ​រដ្ឋ​ ​គឺ​​​លោក​ Donald​ Trump​ និង​លោកស្រី​ Hillary​  Clinton​ ដែល​​ទទួល​​បាន​​គណៈ​ប្រតិភូ​​ច្រើន​ ។ ​​អ្នក​​ទាំង​​ពីរ​​បាន​ឈ្នះ​សំឡេង​គាំទ្រ​យ៉ាង​​​ច្រើន​​នៅ​ក្នុង​​រដ្ឋ​ចំនួន​​ប្រាំ​​ខាង​លើ​​នេះ​​។​

ស្រប​​ពេល​​ជាមួយ​​គ្នា​​នេះ ​បេក្ខជន​​ម្នាក់​​មក​​ពី​គណ​​បក្ស​​សាធារ​ណ​រដ្ឋ​​គឺ​​លោក ​Marco​ Rubio​ ដែល​ជា​អ្នកមាន​​ស្រុក​​កំណើត​​នៅ​រដ្ឋ​ ​Florida​ បាន​ប្រកាស​​ទទួល​ស្គាល់​​ជ័យ​ជម្នះ​​របស់​​លោក​ Donald​ Trump​ ។​

ចំណែក​​លោក​ស្រី ​​Hillary​ Clinton​ មក​​ពី​​គណបក្ស​ប្រជា​ធិប​តេ​យ្យ​ តាម​​លទ្ធ​ផល​​លោក​ស្រី​​ទទួល​បាន​​គណៈប្រតិភូ​​ច្រើន​ថែម​ទៀត​ ជាពិសេស​នៅ​រដ្ឋ​ Florida​ រដ្ឋ​ North​ Carolina ​និង​រដ្ឋ​ Ohio​។

​ក្នុ​ង​រយៈ​ពេល​​ឃោសនា​​មួ​យ​ស​ប្ដា​ហ៍​​ចុង​​ក្រោយ​​នេះ​ បេក្ខជន​មាន​សំឡេង​​​លេច​ធ្លោ​​មក​​ពី​គណបក្ស​ទាំង​ពីរ​ បាន​ធ្វើការ​វាយប្រហារ​គ្នា​គូប្រកួត​ដោយ​ពាក្យ​សម្ដី​យ៉ាង​ខ្លាំងក្លា​។​ អ្នកគាំទ្រ​បេក្ខជន​ Donald​ Trump​ បាន​ប៉ះទង្គិច​ជាមួយ​បេក្ខជន ​Ted​ Cruiz​ ។​

សូមជម្រាបថា ​សហរដ្ឋអាមេរិក​នឹង​ជ្រើសរើស​ប្រធានាធិបតី​លើក​ទី ​៤៥ ​របស់​ខ្លួន​ តាម​រយៈ​ការ​បោះ​ឆ្នោត​ថ្ងៃ​ ០៨ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៦​ ។​ ចំពោះ​បេក្ខជន​ណាមួយ​ដែល​ដណ្ដើម​បាន​គណៈប្រតិភូ​បាន​ច្រើន​ជាងគេ​ ហើយ​ទទួល​បានការ​អនុម័ត​ពី​គណបក្ស​ផង​នោះ​ គឺ​បេក្ខជន​នោះ​នឹង​ត្រូវ​មានឈ្មោះ​សម្រាប់បេក្ខភាព​ប្រធានាធិបតី​៕​

ប្រភព​៖ BBC

Share

Image
Image
Image