en     km
en     km

លោក​ ​សម​ រ​ង្ស៊ី​ ​ទាម​ទារ​​ឱ្យ​​រដ្ឋាភិបាល​​ធ្វើ​​ឱ្យ​​ស្ថានការណ៍​​ ធម្មតា​​មក​​វិញ​​នៅ​​មុន​​ការ​បោះ​ឆ្នោត​

Share

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្ខំចិត្ត​និរទេស​ខ្លួន​ ទៅ​ក្រៅប្រទេស​បាន​ទាមទារ​ឱ្យ​ រដ្ឋាភិបាល​ ធ្វើ​ឱ្យ​ស្ថានការណ៍​ធម្មតា​វិញ​ មុន​ការ​បោះ​ឆ្នោត​ចូល​ម​ដល់​ ដែល​លោក​ថា​ពុំនោះ​ទេ​ សហគមន៍​ជាតិ​និង​អន្តរជាតិ​មិន​ទទួលស្គាល់​ ដំណើរការ​បោះ​ឆ្នោត​នេះ​ទេ​ ។​

sam-ransy-text
​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទាមទារ​ដូចនេះ​ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ​ ។​ ប្រធាន​គណបក្សប្រឆាំង​ បាន​ទទូច​ថា​ ដើម្បី​ឱ្យ​សហគមន៍​ជាតិ​និង​អន្តរជាតិ​ ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ លុះត្រាតែ​ គណបក្សកាន់អំណាច​ បញ្ឈប់​យក​ប្រព័ន្ធ​តុលាការ​ ធ្វើ​ជា​ឧបករណ៍​ដើម្បី​គាបសង្កត់​សកម្មជន​បក្ស​ប្រឆាំង​ បញ្ឈប់​ការ​ គាប​ស​ង្គ​ត់​ មន្ត្រី​គ​.​ជ​.​ប​ រួម​ទាំង​ មន្ត្រី​សង្គម​ ស៊ី​វិល​ ។​​

លោក​ សម​ រ​ង្ស៊ី​ បាន​ហៅ​ការ​ប្រកាស​ថ្ងៃ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ដែល​ធ្វើ​ឡើង​ដោយ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ពុធ​ទី​ ២៥​ ឧសភា​ ថា​ជា​ «​ល្បិច​កល​ដើម្បី​យកឈ្នះ​ការ​បោះ​ឆ្នោត​»​ ។​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ឆ្នាំ​២០១៧​ នឹង​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី​០៤​មិថុនា​ ។​​

​ជាមួយ​គ្នា​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​សុខ​ ឥ​សាន្ត​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​FM​ 102​ ដោយ​បដិសេធ​សេចក្ដីថ្លែងការណ៍​របស់​លោក​ សម​ រ​ង្ស៊ី​ ។​ លោក​បកស្រាយ​ថា​ អ្វី​ដែល​ លោក​ សម​ រ​ង្ស៊ី​ ចោទប្រកាន់​នេះ​ គឺ​ រឿង​មិន​ពិត​ឡើយ​ ។​​

​លោក​ សុខ​ ឥ​សាន្ដ​  ៖​ «​ខ្ញុំ​ យល់​ថា​ កម្ពុជា​យើង​កំពុង​ដើរទៅ​តាម​គន្លង​នៃ​ល​ទិ្ធ​ប្រជាធិបតេយ្យ​ពហុបក្ស​សេរី​ពហុបក្ស​ និង​នីតិរដ្ឋ​  ក្នុង​បញ្ហា​នេះ​ គឺ​គណបក្ស​ប្រជាជន​ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ មិន​បាន​ធ្វើការ​គាបសង្កត់​ទៅ​លើ​គណបក្សប្រឆាំង​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​គណបក្សប្រឆាំង​ទេ​ ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ។​ អ៊ឹ​ង​ចឹ​ង​រាល់​បញ្ហា​ដែល​លើក​ឡើង​របស់​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ គឺជា​ការ​ទទួលខុសត្រូវ​របស់​អ្នក​ប្រព្រឹត្ត​បទល្មើស​ចំពោះ​មុខ​ច្បាប់​ មិន​មាន​អ្នក​ណា​គៀបសង្កត់​គាត់​ទេ​ គឺ​ដូច​ ឯកឧត្ដម​ សម​ រ​ង្ស៊ី​…»​ ។​​

​នៅ​ក្នុង​ជំនួប​ជាមួយ​ប្រតិភូ​មូលនិធិ​កូ​ហ្វី​អាណា​ន់​ លោក​ ព្រំ​ សុខា​ រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​ បាន​អះអាង​ថា​ ក្រសួងមហាផ្ទៃ​នឹង​ខិតខំ​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​ធ្វើ​ឱ្យ​បរិយាកាស​ ល្អ​ប្រសើរ​ និង​អ​ព្យា​ក្រឹត្យ​ ។​ តែ​បែប​នេះ​ក្ដី​លោក​ អា​ឡាន់​ ដូ​ហ្វ​ ប្រធាន​ ប្រតិភូ​មូលនិធិ​កូ​ហ្វី​អាណា​ន់​ ទទូច​ឱ្យ​ស្ថាប័ន​បោះ​ឆ្នោត​ប្រកាន់ខ្ជាប់​ ឯករាជ្យ​ភាព​ និង​ឥត​លម្អៀង​ ។​​

​ទាក់ទិន​នឹង​ការ​រិះគន់​ របស់​លោក​ សម​ រ​ង្ស៊ី​ ខាងលើ​នេះ​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្ដិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុ​ត្ដិ​ធ​ម៍​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ NICFEC​ មាន​ប្រសាសន៍​ថា​ តាម​ការ​ពិត​ទៅ​ការ​ឆ្លុះ​បញ្ចាំង​របស់​លោក​ សម​ រ​ង្ស៊ី​  វា​ត្រូវ​មួយ​ចំនួន​ហើយ​ ដោយសារ​សភាពការណ៍​ជាក់ស្ដែង​វា​បាន​កើតឡើង​បែប​នេះ​មែន​ គ្រាន់តែ​ថា​ ការ​ប៉ះពាល់​ខ្លាំង​ ដល់​សា្ថ​ប័ន​ គ​.​ជ​.​ប​ បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​មាន​អ្វី​ជា​ការ​រាំងស្ទះ​ដល់​ដំណើរការ​របស់​គ​.​ជ​.​ប​នោះ​ទេ​ គឺ​ នៅ​ធម្មតា​ ។​​

​លោក​ទទូច​ថា​ប្រសិនបើ​មន្ត្រី​សមាជិក​គ​.​ជ​.​ប​ ចាប់ខ្លួន​ ឬ​ឃុំខ្លួន​ទៀត​នោះ​ ទើប​នាំ​អោយ​ប៉ះពាល់​ខ្លាំង​ដល់​ស្ថាប័ន​គ​.​ជ​.​ប​ ទាំងមូល​ ។​​

​លោក​ សំ​ គ​ន្ធា​មី​ ៖«​ កាលណា​មានការ​ប៉ះពាល់​ដល់​សមាជិក​ គ​.​ជ​.​ប​ គឺ​ ប៉ះពាល់​ដល់​ស្ថាប័ន​បោះ​ឆ្នោត​ហើយ​ ហើយ​វា​ក៏​ធ្វើ​អោយ​ប៉ះពាល់​ដល់​ដំណើរការ​បោះ​ឆ្នោត​ និង​ពាក់ព័ន្ធ​និងរ​
​តម្លាភាព​ ផង​ដែរ​…»​
។​​

​អ្នកជំនាញ​កិច្ចការ​បោះ​ឆ្នោត​រូប​នេះ​ ក៏​បាន​ទទូច​ទៅ​រដ្ឋាភិបាល​ជួយ​ដើម្បី​ធានា​ ឱ្យ​បរិយាកាស​នយោបាយ​ មុន​ និង​ក្នុង​កំឡុង​ពេល​បោះ​ឆ្នោត​ មាន​ភាព​ស្ងប់ស្ងាត់​ ដើម្បី​ធានា​គោលការណ៍​បោះ​ឆ្នោត​ ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុ​ត្ថិ​ធម៌​  ហើយ​និង​មាន​សុ​ក្រឹត្យ​ភាព​ ។​​

​ទោះជា​យ៉ាងនេះ​ក្ដី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ ស្នើ​ទៅ​អគ្គលេខាធិការ​ អង្គការសហប្រជាជាតិ​ឱ្យ​កោះ​អញ្ជើញ​ ប្រទេស​ហត្ថលេខី​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ ទី​ក្រុងប៉ារីស​ បើក​ប្រជុំ​ឡើង​វិញ​ដើម្បី​ ធ្វើការ​វាយតម្លៃ​ពី​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​ និង​ជួយ​បញ្ចប់​កំ​ដៅ​នយោបាយ​នៅ​កម្ពុជា​ ដែល​ គណបក្សប្រឆាំង​នេះ​ហៅ​ថា​ ជួប​គ្រោះថ្នាក់​ ៕​

Share

Image
Image
Image