en     km
en     km

លោក​ អ៊ុំ​ សំ​អាន​ ថាស​ម្ដេច​ ហ៊ុន​ សែន​ ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​និង​ជា​មេដឹកនាំ​ផ្ដាច់​ការ​🎥

Share

​ភ្នំពេញ៖ លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជាប់ចោទ​ករណី​រឿង​ព្រំដែន​និង​ឯកសារ​ផែនទី​ ជាមួយ​ប្រទេស​វៀតណាម​ បាន​ចោទ​សម្ដេច​ ហ៊ុន​ សែន​ ថា​បាន​ធ្វើ​រដ្ឋប្រហារ​ រដ្ឋធម្មនុញ្ញ​ និង​ជា​មេដឹកនាំ​ផ្ដាច់​ការ​។​

លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ដែលជាប់ចោទករណីរឿងព្រំដែននិងឯកសារផែនទី។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ដែលជាប់ចោទករណីរឿងព្រំដែននិងឯកសារផែនទី។

ការ​ថ្លែង​របស់​ លោក​ បាន​ធ្វើ​ឡើង​នៅ​ ពេល​សមត្ថកិច្ច​ នាំ​លោក​ចូល​សវនាការ​ នៅ​ថ្ងៃនេះ​ នៅ​តុលាការ​កំពូល​ ករណី​លោក​សុំ​នៅ​ក្រៅ​ឃុំ​។​

​នៅ​ពេល​ជាមួយ​គ្នា​នេះ​ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ ដែល​សកម្ម​រឿង​ព្រំដែន​រូប​នេះ​ ក៏​បាន​ ទទូច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ ងើបឡើង​ ផ្លាស់​ប្ដូរ​ មេដឹកនាំ​ប្រទេស​ ដែល​លោក​ ថា​ ផ្ដាច់​ការ​ និង​ មិន​បំរើ​ ផលប្រយោជន៍​ខ្មែរ​ បច្ចុប្បន្ន​តាម​រយៈ​ ការ​បោះ​ឆ្នោត​ ខាង​មុខ​នេះ​។​

​យ៉ាងណា​ ក៏​ដោយ​ វិទ្យុ​ស្ត្រី​នៅ​មិន​ទាន់​ សុំ​ការ​ឆ្លើយ​តប​ពី​ អ្នកនាំពាក្យ​ រដ្ឋាភិបាល​ និង​អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា​ បាន​នៅឡើយ​ទេ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ ថ្ងៃ​ទី​១០​មេ​សា​នៅ​កណ្ដាល​យប់​ពេល​លោក​ចុះ​ពីលើ​ យន្តហោះ​ មក​ពី​សហរដ្ឋអាមេរិក​។​ លោក​ត្រូវ​បាន​ចោទ​ ករណី​ក្លែង​ឯកសារ​ផែនទី​ និង​ ញុះញុង​ បង្កចលាចល​ សង្គម​ ដោយសារ​លោក​បង្ហោះ​ផែនទី​ ហើយ​ចោទ​រដ្ឋាភិបាល​ ប្រើ​ផែនទី​ បោះបង្គោល​ព្រំដែន​ជាមួយ​ វៀតណាម​ថា​ជា​ផែនទី​ក្លែងក្លាយ​៕​   

|

Share

Image
Image
Image