en     km
en     km

លោក​ អូ​បា​ម៉ា​ ធ្វើ​ទស្សនកិច្ច​នៅ​ឡាវ​ មុន​លោក​ចាក​ចេញពី​សេត​វិមាន​

Share

​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​នៅ​ខែ​ក្រោយ​ដែល​ជា​ទស្សនកិច្ច​ លើក​ដំបូង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ មក​កាន់​ប្រទេស​កុម្មុយនីស្ត​មួយ​ នៅ​អាស៊ី​អាគ្នេយ៍​មុន​នឹង​លោក​ ចាក​ចេញពី​សេត​វិមាន​នៅ​ដើមឆ្នាំ​២០១៧​។​

លោក អូបាម៉ា ធ្វើទស្សនកិច្ចនៅឡាវ មុនលោកចាកចេញពីសេតវិមាន
លោក អូបាម៉ា ធ្វើទស្សនកិច្ចនៅឡាវ មុនលោកចាកចេញពីសេតវិមាន

ប្រភព​របស់​សេត​វិមាន​បានឱ្យ​ដឹង​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ អូ​បា​ម៉ា​ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២​ ដល់​ថ្ងៃ​ទី​៦​កញ្ញា​ដែល​ជា​ទស្សនកិច្ច​លើក​ទី​មួយ​របស់​លោក​ចាប់តាំងពី​លោក​ឡើង​កាន់​តំណែង​ចាប់​តាំ​ពី​ឆ្នាំ​២០១៤​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​Chanel​ News​ Asia​ នៅ​ពេល​លោក​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​ខែ​ក្រោយ​នេះ​ លោក​ អូ​បា​ម៉ា​ នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​អា​មេ​រិ​ក​ និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ខាងកើត​ចាប់ពី​ថ្ងៃ​ទី​៦​ ដល់​ថ្ងៃ​ទី​៨​កញ្ញា​ នៅ​ក្រុង​វៀង​ច័ន្ទ​។​

​តាម​ប្រភព​ដដែល​នេះ​ លោក​ អូ​បា​ម៉ា​ នឹង​លើក​ឡើង​ពី​បញ្ហា​សន្ដិសុខ​តំបន់​ ដូច​ជា​ ករណី​ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ករណី​ភាព​តានតឹង​លើ​ឧបទ្វីប​កូរ៉េ​។​

​នៅ​ពេល​ជាមួយ​គ្នា​នោះ​ លោក​ ច​ន​ ឃែ​រី​ រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​ ក៏​ចូលរួម​កិច្ចប្រជុំ​នេះ​ដែរ​។​

​ឡាវ​បាន​ក្លាយជា​ប្រទេស​ដែល​រង​គ្រោះ​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​ របស់​អា​មេ​រិ​ក​ ក្នុង​សង្គ្រាម​វៀតណាម​ ឬ​គេ​ហៅ​ថា​សង្គ្រាមត្រជាក់​។​

​តាម​របាយការណ៍​ គ្រាប់បែក​យ៉ាងតិច​២​លាន​គ្រាប់​បាន​ទម្លាក់​លើ​ទឹកដី​ឡាវ​ ដែល​បាន​បណ្ដាល​ឲ្យ​ប្រជាជន​ឡាវ​យ៉ាងតិច​ ៥​ម៉ឺន​នាក់​បាន​ស្លាប់​៕ ប្រភព៖ CNA

Share

Image
Image
Image