en     km
en     km

លោក​ អា​បេ​ ៖​ ជនជាតិ​ជប៉ុន​ដែល​ស្លាប់​ក្នុង​ការ​វាយប្រហារ​នៅ​បង់​ក្លា​ដេ​ស​ គឺជា​បុគ្គលិក​អង្គការ​ JICA​

Share

ក្រុង​តូ​ក្យូៈ​ រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ទី​២​ក​ក្ត​ដា​ថា​ មាន​ជនជាតិ​ជប៉ុន​ចំនួន​ប្រាំពីរ​នាក់​ត្រូវ​បាន​សម្លាប់​ បន្ទាប់​ពី​មានការ​វាយប្រហារ​ពី​សំណាក់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥ​ស្លា​ម​ ដែល​បាន​សម្រុកចូល​ភោជនីយ ដ្ឋាន​មួយ​កន្លែង​ស្ថិត​ក្នុង​រដ្ឋធានី​ដា​កាប្រទេស​បង់​ក្លា​ដេ​ស​។

Abe-thum-01
ប្រជាជនជប៉ុននាំគ្នាអុជទាន រំលឹកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ក្នុងហេតុការណ៍វាយប្រហារមួយនៅបង់ក្លាដេស។រូបភាពពីAFP

​ជនជាតិ​ជប៉ុន​ទាំង​៧​នាក់​នោះ​ គឺ​ស្ថិត​ក្នុង​ចំណោម​ចំណាប់ខ្មាំង​ ២០​នាក់​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​សម្លាប់​។​ ហើយ​ភាគច្រើន​អ្នក​ដែល​បាន​បាត់បង់​ជីវិត​គឺជា​ជនបរទេស​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រាត្រី​ថ្ងៃ​សុក្រ​ ទី​០១​ នៅ​ក្នុង​ភោជនីយ ដ្ឋាន​មួយ​ដែល​មាន​ភាព​ទាក់ទាញ​ និង​មាន​ប្រជាប្រិយភាព​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​។​ ភ្លាមៗ​ក្រោយ​កើតហេតុ​ការណ៍​នោះ​ក្រុម​ឥ​ស្លា​ម​ក៏​បាន​ចេញ​មុខ​ប្រកាស​ទទួលស្គាល់​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ផង​ដែរ​។​

​ប្រធាន​ខុទ្ទកាល័យ​លេខាធិការ​លោក​ Yoshihide​ Suga​ បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​តូ​ក្យូ​ថា​៖«​មន្ត្រី​ស្ថានទូត​បាន​បញ្ជាក់​ថា​ សាកសព​ជនជាតិ​ជប៉ុន​ទាំង​ប្រាំពីរ​នាក់​នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដោយ​រដ្ឋាភិបាល​បង់​ក្លា​ដេ​ស​ដើម្បី​រក្សា​ទុក​»​។​

​លោក​ Suga​ បន្ត​ថា​ អ្នក​ស្លាប់​ទាំង​ប្រាំពីរ​នោះ​មាន​បុរស​ប្រាំ​នាក់​ និង​ស្ត្រី​ពីរ​នាក់​ ហើយ​ពួក​គេ​គឺជា​បុគ្គលិក​ នៃ​ទីភ្នាក់ងារ​រដ្ឋា ភិបាល​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ ហៅ​កាត់​ថា​ ចៃ​កា​(JICA)​  ដែល​ត្រូវ​មក​បំពេញ​សកម្មភាព​គម្រោង​អភិវឌ្ឍន៍​ក្នុង​ប្រទេស​ក្រីក្រ​នៅ​អាស៊ី​ភាគ​ខាងត្បូង​មួយ​នេះ​។​

​លោក​ Suga​ បាន​បញ្ជាក់​បន្ថែម​ដោយ​សូម​មិន​បញ្ចេញ​ឈ្មោះ​ជន​រង​គ្រោះ​ទាំងនោះ​ លោក​ថា​ពួក​គេ​ជា​មន្ត្រី​របស់​អង្គការ​ (JICA)​ មែន​ ព្រោះ​មន្ត្រី​ស្ថានទូត​ជប៉ុន​បាន​កំណត់​អត្តសញ្ញាណ​ពួក​គេ​ តាម​រយៈ​រូបថត​ និង​ទ្រព្យសម្បត្ដិ​ដែល​មាន​ជាប់​ខ្លួន​ក្នុង​មន្ទីរពេទ្យ​។​

Abe-thum-02
រូបផែនទីរដ្ឋធានីដាកា នៅបង់ក្លាដេស។រូបភាពពី AFP

​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ Shinzo​ Abe​ បាន​សម្តែង​ទុក្ខ​ក្រៀមក្រំ​របស់​លោក​ ចំពោះ​ការ​វាយប្រហារ​នោះ​លោក​ Abe​ និយាយ​ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​ខឹង​យ៉ាង​ខ្លាំង​ដែល​មនុស្ស​ដែល​គ្មាន​ទោស​ពៃ​ទាំងនោះ​ បាន​បាត់បង់​ជីវិត​ នៅ​ក្នុង​អំពើ​ភេរវកម្ម​ក៏​ឃោរ ឃៅ​បែប​នេះ​»​។​

​សូម​បញ្ជាក់​ថា​ ចំណាប់ខ្មាំង​ចំនួន​ ១៣​នាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ពេល​ដែល​កងទ័ព​បាន​វាយ​បំបែក​ភោជនីយដ្ឋាន​បន្ទាប់​ពី​ការ​វាយប្រហារ​។​ ភាគច្រើន​នៃ​អ្នក​ស្លាប់​ត្រូវ​បាន​គេ​កាប់​ដោយ​អាវុធ​មុត​ស្រួច​រហូត​បាត់​បង់ជីវិត​។​

​ក្នុង​ប្រ​តិ​បត្ត​ការណ៍​ជួយ​សង្គ្រោះ​ចំណាប់ខ្មាំង​ ក៏​មានការ​ការ​បាញ់​តបត​គ្នា​យ៉ាង​ខ្លាំង​ផង​ដែរ​ រវាង​កងកម្លាំង​រំដោះ​ជាមួយ​ក្រុម​ខ្មាន់កាំភ្លើង​។​ ក្នុង​ការ​ជួយ​សង្គ្រោះ​នេះ​ កងកម្លាំង​រំដោះ​ ៦​នាក់​ បាន​បាត់បង់​ជីវិត​។​

រដ្ឋាភិបាល​ជប៉ុន​បាន​និយាយ​ថា​ មាន​ពលរដ្ឋ​ជប៉ុន​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្នុង​ប្រតិបត្តិការ​បោសសំអាត​នោះ​៕

ប្រភព​ AFP ។

Share

Image
Image
Image