en     km
en     km

លោក​ អា​បេ​៖​ ជប៉ុន​នឹង​រុះរើ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​ ៣​ ខែសីហា​ ខាង​មុខ​នេះ​

Share

​ក្រុង​តូ​ក្យូ​៖​ ទីភ្នាក់ងារសារព័ត៌មាន​ Jiji​ របស់​ជប៉ុន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​ទី​ ២៩​ ក​ក្ដ​ដា​នេះ​ ថា​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ ស៊ី​ន​ ហ្សូ​អា​បេ​ បាន​ប្រកាស​ថា​ លោក​នឹង​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​លោក​ នៅ​ថ្ងៃ​ទី​៣​ ខែសីហា​ខាង​មុខ​នេះ​។​

លោក ស៊ីន ហ្សូអាបេ នាយករដ្ឋមន្រ្តីជប៉ុន។រូបភាព Reuters
លោក ស៊ីន ហ្សូអាបេ នាយករដ្ឋមន្រ្តីជប៉ុន។រូបភាព Reuters

​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​  នាយក​រដ្ឋមន្ត្រី​អា​បេ​ ទំនងជា​នឹង​រក្សា​សមាជិក​គណៈរដ្ឋមន្ត្រី​សំខាន់​មួយ​ចំនួន​ ពិសេស​គឺ​ប្រធាន​ខុទ្ទកាល័យ​រដ្ឋលេខាធិការ​លោក​ Yoshihide​ Suga​ និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក​ Taro​ Aso​ ដើម្បី​បន្ត​អនុវត្ត​គោលនយោបាយ​ សេដ្ឋកិច្ច​ និង​បញ្ហា​សំខាន់​ផ្សេង​ទៀត​របស់​លោក​។​

​គេ​រំពឹង​ថា​លោក​អា​បេ​ នឹង​រក្សា​សមាជិក​សំខាន់​ពីរ​នាក់​ ដែល​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​របស់​លោក​ ចាប់តាំងពី​លោកនាយក​រដ្ឋមន្ត្រី​អា​បេ​ចូល​កាន់​តំណែង​ តាំងពី​ឆ្នាំ​ ២០១២​ មក​ម្ល៉េះ​៕​

​ប្រភព​៖ CNA

Share

Image
Image
Image