en     km
en     km

លោក​ ហ៊ុន​ សែន​ ស្នើ​អា​មេ​រិ​ក​បើក​ទីផ្សារ​ឲ្យ​ទូលាយ​សម្រាប់​ផលិតផល​កម្ពុជា​

Share

hunsen-msg-on-fb-01

​លោក​ហ៊ុន​ សែន​ បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ លោក​ ច​ន​ ឃែ​រី​ (John​ Kerry)​ បើក​ទីផ្សារ​ផលិតផល​កម្ពុជា​ ឲ្យ​បាន​ទូលំទូលាយ​ ដើម្បី​ប្រជាពលរដ្ឋ​ និង​ពាណិជ្ជករ​ខ្មែរ​ កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​នាំ​ចេញ​ផ​លលិត​ផល​ពី​កម្ពុជា​ ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក​។​ ការ​ថ្លែង​របស់​លោកនាយក​រដ្ឋមន្ត្រី​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​សម្តេច​ ជាមួយនឹង​លោក​ ច​ន​ ឃែ​រី​ រយៈពេល​ជាង​ ១​ម៉ោង​ នៅ​វិមាន​សន្តិភាព​ កាលពី​ថ្ងៃ​ទី​ ២៦​ខែមករា​។​

​លោកនាយក​រដ្ឋមន្ត្រី​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ នៅ​ថ្ងៃ​ ពុធ​ នេះ​ទៀត​ថា​ ក្រៅពី​ស្នើ​ឲ្យ​មានការ​បើក​ទូលាយ​ទៅ​ទីផ្សារ​ផលិតផល​ពី​កម្ពុជា​ ទៅ​សហរដ្ឋអាមេរិក​ លោក​ក៏​បាន​បញ្ជាក់​អំពី​គោល​ជំហរ​កម្ពុជា​ ក្នុង​ការ​រួម​ដៃ​សហការ​ជាមួយ​អា​មេ​រិ​ក​ដើម្បី​ទប់ស្កាត់​អំពី​ភេរ​កម្ម​ ក៏​ដូច​ជា​ជំហរ​កម្ពុជា​គាំទ្រ​ដំណោះស្រាយ​បញ្ហា​ លើ​ការ​ចរចា​ពិភាក្សា​ដែល​នាំ​មក​នូវ​សន្តិភាព​សម្រាប់​តំបន់​ទាំងមូល​ផង​ដែរ​។​

​ក្រៅ​តែ​ពី​ចំនុច​ទាំង​ពីរ​ខាងលើ​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា​ កិច្ច​ជំនួប​នេះ​ គឺ​បាន​ផ្តល់​នូវ​ផលប្រយោជន៍​យ៉ាង​សំខាន់​ក្នុង​ការ​ទំនាក់ទំនង​រវាង​កម្ពុជា​ ជាមួយនឹង​សហរដ្ឋអាមេរិក​ និង​រវាង​អាស៊ាន​ជាមួយ​សហរដ្ឋអាមេរិក​ផង​ដែរ​៕

Share

Image
Image
Image