en     km
en     km

លោក​ ហ៊ុន​ ម៉ា​នី​ ជំរុញ​​សិស្ស​ធ្លាក់​បាក់​ឌុ​ប​កុំ​ទាន់​អស់សង្ឃឹម​ព្យាយាម​សិក្សា​ឡើង​វិញ​

Share

ភ្នំពេញ​៖​ ​លោក​ ហ៊ុន​ ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បានមានប្រសាសន៍ថា បើ​ទោះបីជា​លទ្ធផល​មិន​សមបំណង​យ៉ាងណា​ក៏​ដោយ​ មិន​ត្រូវ​អស់សង្ឃឹម​ឡើយ​ ត្រូវ​តែ​ខំប្រឹង​ប្រែង​ព្យាយាម​សិក្សា​បន្ថែម​ទៀត​។​ ​លោកបានថ្លែងបែបនេះ​ក្រោយ​បញ្ចប់​កិច្ច​សំណេះសំណាល​ជាមួយ​សិស្ស​ជាប់​និទ្ទេស​A​ នៅ​វិមាន​សន្តិភាព​នា​ពេលកន្លងមក​ថ្មីៗ​នេះ​។​ 150918-sophal-news-01-kimoan-ed-pix

​លោក​ ហ៊ុន​ ម៉ា​នី​ បន្ថែម​ថា​៖​ «​ខ្ញុំ​គិត​ថា​ ក្នុង​ពេល​តែ​មួយ​ដែល​យើង​អបអរសាទរ​ចំពោះ​ប្អូនៗ​ដែល​បាន​ជាប់​ទាំង​និទ្ទេស​A ក៏​ដូច​ជាសិស្ស​ទាំង​ ៥៥​ ភាគរយ​ ​ទូ​ទាំង​ប្រទេស។ ប៉ុន្តែ​យើងក៏​មិន​បាន​ភ្លេច​​ប្អូនៗ​ដែល​មិន​បាន​ប្រឡង​ជាប់​បាក់​ឌុ​ប​នៅ​ឆ្នាំ​នេះ​ដែរ​…។​ ​ខ្ញុំ​សូម​អំពាវនាវ​ដល់​យុវជន​ ក៏​ដូច​ជា​ប្អូនៗ​ទាំងអស់​…​ កុំ​អស់សង្ឃឹម​ ព្រោះថា​អ្វី​ដែល​ជា​ឆាកជីវិត​តាំងពី​តូច​ដល់​ធំ​ ទាំង​ការ​រៀនសូត្រ​ក្តី​ ទាំង​ការ​វិវឌ្ឍន៍​ក្នុង​ជីវិត​ក្តី​ វា​មានជោគ​ជ័យ​ហើយ​វា​មាន​បរាជ័យ​។​ នេះ​ជា​រឿង​ចៀសវាង​មិន​ផុត​»។

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជារូបនេះក៏បានលើកឡើងទៀតថា មិន​អាច​មានជោគ​ជ័យ​រហូត​នោះ​ទេ​ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​លោក​តែង​និយាយ​ប្រាប់​ប្អូនៗ​ទាំងអស់​គ្នា​ បើសិន​យើង​មិន​ធ្លាប់​ដួល​ទេ​ យើង​មិនដឹង​ឈឺ​យ៉ាងណា​ទេ​ តែបើ​យើង​ដួល​ហើយ​ យើង​ត្រូវ​រៀនសូត្រ​ ​ត្រូវ​ដកស្រង់​បទ​ពិសោធន៍…។ ​យើង​ខំប្រឹង​រៀន​ចេញពី​ការ​បរាជ័យ​នេះ​ ឲ្យ​យើង​ត្រៀមខ្លួន​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​…យើង​មិន​បាន​ទទួល​ជោគជ័យ​ តែ​ត្រូវ​តែ​ថែរក្សា​ភាព​ជឿជាក់​លើ​ខ្លួនឯង​ ហើយ​ខំប្រឹង​បន្ថែម​ទៀត​នូវ​អី្វ​ដែល​យើង​បាន​ជួប​ប្រទះ​កន្លង​មក​ និង​សង្ឃឹមថា​ យើង​មិន​បរាជ័យ​នៅ​ពេលក្រោយ​៕

Share

Image
Image
Image