en     km
en     km

លោក​ សុខ​ ទូច​ ថា​ដំណើរការ​រុករក​បង្គោល​ព្រំដែន​បាន​ជាង​១០០​គីឡូម៉ែត្រ​ហើយ​

Share

Sok-Toch
លោក​សុខ​ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា​-​វៀតណាម​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​

ប្រធាន​ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា​-​វៀតណាម​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​លោក​សុខ​ ទូច​ អះអាង​ថា​ មក​ដល់​ពេល​នេះ​ ដំណើរការ​រុករក​បង្គោល​ខណ្ឌសីមា​ព្រំដែន​កម្ពុជា​-​វៀតណាម​ បាន​ជាង​១០០​គីឡូម៉ែត្រ​ហើយ​។​ លោក​សុខ​ ទូច​ បាន​ប្រាប់​ WMC​ បែប​នេះ​ នៅ​ថ្ងៃ​ទី​២១​ខែកញ្ញា​នេះ​។​

​លោក​បាន​បញ្ជាក់​ថា​ ការ​រុករក​បង្គោល​ព្រំដែន​ចាស់ៗ​សល់​ពី​សម័យ​បារាំង​នេះ​ នៅ​សល់​ចម្ងាយ​ដី​ជាង​១៧០០​គីឡូម៉ែត្រ​ទៀត​ ប៉ុន្តែ​ក្រុម​របស់​លោក​នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​ចំនួន​បង្គោល​ដែល​បាន​រក​ឃើញ​នៅឡើយ​នោះ​ទេ​។​ ដំណើរការ​រុករក​បង្គោល​ព្រំដែន​ដែល​បាន​អូស​បន្លាយពេល​យូរ​បែប​នេះ​ ក៏​ព្រោះតែ​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ​ ក្រុមការងារ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជា​ច្រើន​ ដោយសារ​បង្គោល​ខ្លះ​បាន​លិច​ទឹក​ និង​បង្គោល​ខ្លះ​នៅ​ក្នុង​ព្រៃ​ ដែល​មាន​សុទ្ធតែ​បន្លា​។​

​តែ​ទោះបីជា​យ៉ាងនេះ​ក្តី​ លោក​ សុខ​ ទូច​ បញ្ជក់​ទៀត​ថា​ ក្រុមការងារ​របស់​លោក​នឹង​ខិតខំ​បញ្ចប់​ដំណើរការ​រុករក​បង្គោល​ខ័​ណ្ឌ​សីមា​ព្រំដែន​កម្ពុជា​វៀតណាម​នេះ​ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​  បាន​។​

​សូម​ជម្រាប​ថា​ ការ​បញ្ជាក់​របស់​លោក​សុខ​ ទូច​ ជុំវិញ​ដំណើរការ​រុករក​បង្គោល​ព្រំដែន​នេះ​    គឺ​បន្ទាប់​ពី​កម្ពុជា​ និង​វៀតណាម​ ទើបតែ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​ ដែល​មាន​រយៈពេល​ ២​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៨​ ដល់​ថ្ងៃ​ទី​១៩​ ខែតុលា​ នាទី​ក្រុង​ហូ​ជី​មិ​ញ​ ប្រទេស​  វៀតណាម​ ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​លើ​បញ្ហា​មួយ​ចំនួន​ រួម​បញ្ចូល​ទាំង​បញ្ហា​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន​ផង​៕

Share

Image
Image
Image