en     km
en     km

លោក​ គល់​ បញ្ញា​ ៖​ អាជ្ញាធរ​បិទផ្លូវ​ខាង​មុខ​បក្ស​ CNRP​ ប៉ះពាល់​សិទ្ធិ​សេរីភាព​ល​រដ្ឋ​ និង​អ្នកតំណាង​រាស្ដ្រ​

Share

ភ្នំពេញ៖ ​ខណៈ​ដែល​អាជ្ញារ​ធរ​ក្រុងភ្នំពេញ​ ដាក់​បារាស់​បិទផ្លូវ​ជា​ច្រើន​កំណាត់​នៅ​សង្កាត់​ចាក់​អង្រែ​លើ​  លោក​គល់​ បញ្ញា​ បាន​ហៅ​សកម្ម​ភា​ ព​នោះ​ថា​ ជា​ទ​ង្វើ​ដែល​បំពាន​ទៅ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ និង​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​។​ លោក​ គល់​ បញ្ញា​ បាន​អធិប្បាយ​ដូចនេះ​ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​។​

នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខមហ្រ្វែល (COMFREL) លោក គល់ បញ្ញា ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខមហ្រ្វែល (COMFREL) លោក គល់ បញ្ញា ។

​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ បាន​បង្ហាញ​ការ​យល់​ឃើញ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ ការ​ដែល​សមត្ថកិច្ច​ដាក់​បារាស់​បិទផ្លូវ​ជា​ច្រើន​កំណាត់​ នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ កញ្ញា​នេះ​ ជា​ការ​បំពាន​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ និង​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​របស់​អ្នកតំណាង​រាស្ដ្រ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ ​លោក​ គល់​ បញ្ញា​ សរសេរ​ថា​៖​ «​ ជា​ការ​បំពាន​ មិន​ត្រឹម​លើ​សេរីភាព​បញ្ចេញមតិ​ តែ​ក៏​ ថែម​រំលោភ​ សេរីភាព​ធ្វើ​ដំណើរ​ និង​ផល​ប៉ះពាល់​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី​០៥​ ខែកញ្ញា​នេះ​ ដែល​ សមត្ថកិច្ច​ក្រុង ភ្នំពេញ​បាន​ដាក់​រនាំង​បិទផ្លូវ​ជាតិ​លេខ​២​ ជា​ច្រើន​កំណាត់​។​ ក្រុម​អ្នកតំណាង​រាស្ត្រ​គ្រោង​ធ្វើ​ដំណើរ​ ដាក់​ញត្តិ​នៅ​ស្ថានទូត​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​»​។​

​យ៉ាងណា​ក៏​ដោយ​ អាជ្ញាធរ​ដែល​បាន​បិទផ្លូវ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ធ្វើ​ឡើង​តាម​ការ​បញ្ជា​ពី​ថ្នាក់​លើ​។​ ប៉ុន្ដែ​មិន​បាន​អះអាង​ថា​ មាន​មូលហេតុ​អ្វី​នៅ​ពីក្រោយ​នោះ​ទេ​។​

សូម​ជម្រាប​ថា​ កាល​ពីព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​៥​ កញ្ញា​នេះ​ អាជ្ញាធរ​ក្រុងភ្នំពេញ​ បាន​ដាក់​បារាស់​បិទផ្លូវ​ឆ្លងកាត់​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​កំណាត់​ផ្លូវ​ជា​ច្រើន​ទៀត​ ខណៈ​ដែល​គណបក្សប្រឆាំង​ធំ​នេះ​ ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី សុំឲ្យស្ថានទូតទាំងនោះ អន្តរាគមន៍​​ ពិនិត្យ មើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីសឡើងវិញ៕
 

Share

Image
Image
Image