en     km
en     km

លោក​ កឹ​ម​ សុខា​ បដិសេធ​ មិន​ចូលខ្លួន​តាម​ដីការ​កោះហៅ​របស់​សាលាដំបូង​ជា​ថ្មី​ទៀត​

Share

ភ្នំពេញ៖ ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ ដោយ​បញ្ជាក់​ថា​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​របស់​គណបក្ស​នេះ​ នឹង​បន្ត​មិន​ចូលខ្លួន​តាម​ដីការ​បង្គាប់​របស់​ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ឱ្យ​ចូលខ្លួន​នៅ​ថ្ងៃ​អង្គារ​ទី​១៤​ មិថុនា​  ។​

Kem-sokha18
លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​របស់គណបក្ស​សង្គ្រោះ​ជាតិ

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៦​ ដដែល​ បានឱ្យ​ដឹង​បន្ថែមទៀត​ថា​ការ​មិន​ចូលខ្លួន​ តាម​ដីការ​បង្គាប់​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​ ដោយ​សំអាង​លើ​លោក​ កឹ​ម​ សុខា​ មាន​អភ័យឯកសិទ្ធិ​សភា​ ។​

​យោងសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ បាន​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុម​មេធាវី​ ចូល​ទៅ​កាន់​តុលាការ​តាម​កាលបរិច្ឆេទ​របស់​តុលាការ​ ដើម្បី​នាំ​យក​លិខិត​ជូនដំណឹង​ អំពី​មូលហេតុ​សម​ស្រប​នៃ​ការ​មិន​អាច​ចូលខ្លួន​របស់​លោក​ កឹ​ម​ សុខា​ និង​លិខិតស្នើ​សុំ​ដែល​ជា​សារ​ណា​ របស់​ក្រុម​មេធាវី​ ទៅ​ជូន​ចៅក្រម​ស៊ើបសួរ​ដោយ​ផ្ទាល់​ ។

​សូម​រំលឹក​ថា​ លោក​ កឹ​ម​ សុខា​ មិន​បាន​ចូលខ្លួន​ ចំនួន​២​លើក​ករណី​ សញ្ជារកម្ម​ ក្នុង​សំនុំ​ រឿង​ នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ហើយ​ដីការ​ចូលខ្លួន​នៅ​ថ្ងៃ​ទី​១៤​មិថុនា​ គឺ​ករណី​ ដែល​លោក​បដិសេធ​ ការ​មិន​ចួ​ល​ខ្លួន​ ករណី​សញ្ជារកម្ម​ ។​

តុលាការ​រាជធានី​ភ្នំពេញ​បាន​ចោទ​លោក​ ពីបទព្រហ្មទណ្ឌ​ជាក់ស្ដែង​ ដែល​អ្នក​សង្កេតការណ៍​ព្រមាន​ថា​ លោក​ កឹ​ម​ សុខា​ អាច​នឹង​ត្រូវ​តុលាការ​ឃាត់ខ្លួន​ ។​ នៅ​ថ្ងៃ​ទី​១៤​ មិថុនា​នេះ​  គណបក្ស​សង្គ្រោះ​ជាតិ​បាន​ ប្រកាស​ឱ្យ​ពលរដ្ឋ​គាំទ្រ​ខ្លួន​ មក​កាន់​សា្ន​ក់​ការ​បក្ស​នៅ​សង្កាត់​ចាក់​អ​ង្រែ​លើ​ រាជធានី​ភ្នំពេញ​ដើម្បី​ការពារ​លោក​ កឹ​ម​ សុខា​ ពីការ​ចាប់ខ្លួន​ ៕ ​

Share

Image
Image
Image