en     km
en     km

លោក​ កឹ​ម​ សុខា​ នៅ​បន្ត​មិន​ចូលខ្លួន​នៅ​តុលាការ​ជា​លើក​ទី​ ៦

Share

ភ្នំពេញ៖ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ យឹ​ម​ សុវណ្ណ​ បាន​និយាយ​ថា​លោក​ កឹ​ម​ សុខា​ មិន​បាន​ចូលខ្លួន​តាម​ដីកាកោះ​របស់​សាលាឧទ្ធរណ៍​នៅ​ថ្ងៃនេះ​ទេ​។​ ​លោក​ យឹ​ម​ សុវណ្ណ​ បាន​ថ្លែង​ដូចនេះ​ជាមួយ​វិទ្យុ​ស្ដ្រី​ដែល​បាន​សាកសួរ​លោក​អំពី​លោក​ កឹ​ម​ សុខា​ ។​

kem-sokha-thum-04-07
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

​លោក​ យឹ​ម​ សុវណ្ណ​ បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​លោក​ កឹ​ម​ សុខា​ មិន​ចូលខ្លួន​ទៅ​តាម​ដីកាកោះ​របស់​សាលាឧទ្ធរណ៍​ គឺ​ដោយសារ​តែ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ ប្រកាន់​ជំហរ​ថា​ លោក​មិន​មាន​កំហុស​ ហើយ​លោក​មិន​អាច​ទៅ​បង្ហាញខ្លួន​ដោយ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នោះ​ដែរ​។​

​អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ទៀត​ថា​លោក​ កឹ​ម​ សុខា​ ក៏​មិន​បារម្ភ​ពី​ការ​ចាប់ខ្លួន​នោះ​ដែរ​ព្រោះ​លោក​មិន​បាន​ប្រព្រឹត្ដ​អ្វី​ទេ​។​
​សាលាឧទ្ធរណ៍​បាន​ចេញ​ដីកា​ឲ្យ​លោក​ កឹ​ម​ សុខា​ មក​ចូលខ្លួន​នៅ​ថ្ងៃនេះ​ ចំពោះ​បណ្ដឹង​ជំទាស់​របស់​មេធាវី​លោក​ កឹ​ម​ សុខា​  ដែល​បាន​ប្ដឹង​ទាស់​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ចេះ​តែ​បន្ដ​កោះហៅ​លោក​ កឹ​ម​ សុខា​ ឲ្យ​ចូលខ្លួន​បន្ដ​ទៀត​នោះ​។ លោក​ យឹ​ម​ សុវណ្ណ៖​«​លោក​ កឹ​ម​ សុខា​ គាត់​នៅ​តែ​រក្សា​ជំហរ​គឺ​គាត់​មិន​ទៅ​ទេ​ គឺ​ប្រគល់​ឲ្យ​មេធាវី​ទៅ​  យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ហើយ​ក៏​មិន​មានការ​បារម្ភ​អី​ទេ​ ជា​ធម្មតា​រឿង​កើតឡើង​អ​ញ្ចឹ​ង​ហើយ​គឺ​ត្រូវ​តែ​មាន​ដំណោះ​ហើយ​ដំណោះស្រាយ​ពេល​អង្កាល់​យើង​ចាំ​មើល​សិន​»​។​

មេធាវី​របស់​លោក​ កឹ​ម​ សុខា​ បាន​ប្ដឹង​ទាស់​ករណី​នេះ​ គឺ​ដើម្បី​ឲ្យ​សាលាឧទ្ធរណ៍​បកស្រាយ​ចំពោះ​បទល្មើស​ដែល​ចោទ​លោក​ កឹ​ម​ សុខា​ ករណី​បដិសេធ​មិន​ចូលខ្លួន​។​

​គួរ​រំលឹក​ថា​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​កោះហៅ​លោក​ចំនួន​ ៥​លើក​ហើយ​ ក្នុង​សំនុំរឿង​នាង​ ខុ​ម​ ចាន់​តារា​ទី​ហៅ​ស្រី​មុំ​។​ ប៉ុន្តែ​លោក​ កឹ​ម​ សុខា​ មិន​បាន​ចូល​ចំនួន​ ៦​ លើក​នេះ​ ក្រោម​ហេតុផល​គឺ​លោក​មាន​អភ័យឯកសិទ្ធិ​សភា​៕​

Share

Image
Image
Image