en     km
en     km

លោក​ កឹ​ម​ សុខា​៖​ បក្សនយោបាយ​គួរ​ប្រកួត​គ្នា​ ដោយ​ស្មោះត្រង់​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ🔊​

Share

​ភ្នំពេញ៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ថ្លែង​ថា​ ការ​បោះ​ឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ទៅ​បាន​ លុះត្រាតែ​គ្រប់​គណបក្ស​នយោបាយ​ប្រកួតប្រជែង​គ្នា​ដោយ​ស្មោះត្រង់​។​ លោក​ អះអាង​ថា​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​មកនេះ​ ពុំ​មាន​ភាព​ស្មោះ​ត្រង់នោះ​ទេ​ ដែល​លោក​ទាមទារ​ឱ្យ​បក្ស​ន​យោ​យ​បាយ​ប្រកាន់​គោល​ជំហរ​សន្តិវិធី​ នឹង​ប្រកួត​គ្នា​ដោយ​ត្រឹមត្រូវ​យុត្តិធម៌​។​

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា

​ការ​ថ្លែង​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​របស់​លោក​ ជា​ច្រើន​រយ​នាក់​ដែល​បាន​ចូលរួម​អបអរសាទរ​ខួប​៤​ឆ្នាំ​ នៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៨​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​។​ តែ​បែប​នេះ​ក្ដី​ បក្ស​កាន់​អំណាច​ថា​ក្រមសីលធម៌​និង​ច្បាប់បោះឆ្នោត​ ជា​គោល​មាគ៌ា​មួយ​ ដែល​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ត្រូវ​ប្រកាន់ខ្ជាប់​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ពី​ព័ត៌មាន​នេះ​៖

 

​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ដែល​បាន​សំងំ​នៅ​ក្នុង​ទីស្នាក់ការ​ កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ ចាក់​អង្រែ​លើ​ អស់​រយះ​ពេល​ជាង​ ១​ខែ​មកនេះ​ បាន​ចេញ​មក​ថ្លែង​សារ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ ក៏​ដូច​ជា​ សកម្មជន​ និង​អ្នកគាំទ្រ​របស់​លោក​ នៅ​ថ្ងៃ​ខួប​ ៤​ឆ្នាំ​ នៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃនេះ​ថា​ ប្រទេស​កម្ពុជា​សព្វថ្ងៃ​ពិតជា​មាន​វិបត្តិ​នយោបាយ​។​

​វិបត្តិ​នយោបាយ​នេះ​បាន​ធ្វើ​ឱ្យ​មានការ​រីក​រាលដាល​ដល់​អង្គការ​សង្គម​ស៊ី​វិល​ មន្ត្រី​ គ​.​ជ​.​ប​ និង​អ្នកវិភាគ​ឯករាជ្យ​ជាដើម​។​ បញ្ហា​នេះ​ លោក​ កឹ​ម​ សុខា​ ថា​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ​បាន​ ត្រូវ​មានការ​ដោះស្រាយ​រួម​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដោយ​លោក​បាន​បញ្ជាក់​ថា​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ​មិន​អាច​មាន​តែ​ភាគី​តែ​ម្ខាង​នោះ​ទេ​ មាន​ន័យ​ថា​ ត្រូវ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។​
​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ បាន​អំពាវនាវ​ ដល់​គ្រប់​គណបក្ស​នយោបាយ​ ត្រូវ​ចូលរួម​ប្រកួត​ជាមួយ​គ្នា​ដោយ​ស្មោះត្រង់​ ទើប​អាច​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​ពិតជា​ត្រឹមត្រូវ​ សេរី​ នឹង​យុត្តិធម៌​ពិតប្រាកដ​មែន​។​

​លោក​ កឹ​ម​ សុខា​៖«​មាន​តែ​លទ្ធផល​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​ និង​យុត្តិធម៌​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្មែរ​យើង​អាច​រួមសុខ​ រួមទុក្ខ​ ជាមួយ​គ្នា​ដើម្បី​អភិវឌ្ឍន៍​ពិតប្រាកដ​ អភិវឌ្ឍន៍​សម្រាប់​ទាំងអស់​គ្នា​បាន​ ខ្ញុំ​សូម​អំពាវនាវ​ទៅ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​ទ្បា​យ​សូម​ឱ្យ​ប្រកួត​គ្នា​ដោយ​ថ្លៃថ្នូរ​ ដោយ​សេរី​ត្រឹមត្រូវ​ និង​យុត្តិធម៌​ដើម្បី​ឆ្លុះ​បញ្ចាំង​នៅ​ឆ​ន្ទះ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​»​។

​ស្រប​ពេល​នឹង​ការ​អំពាវនាវ​របស់​លោក​ កឹ​ម​ សុខា​ នៅ​ថ្ងៃនេះ​ដែរ​ ឧបការី​ក្រសួងការបរទេស​លោក​ Tom​ Malinowski​ ទទួល​បន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការងារ​ (DRL)​ បាន​មក​សួរសុខទុក្ខ​លោក​ កឹ​ម​ សុខា​នៅ​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។​

​ក្នុង​ដំណើរ​ទស្ស​នះ​កិច្ច​នេះ​ ឧបការ​រី​ក្រសួងការបរទេស​ នឹង​ជួប​មន្ត្រី​រដ្ឋាភិបាល​ ក្រុម​សង្គម​ស៊ី​វិល​ក្នុងស្រុក​ ទីភ្នាក់ងារ​អន្តរជាតិ​ ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ការ​បោះ​ឆ្នោត​ដែល​សេរី​ត្រឹមត្រូវ​ និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ មាន​ប្រសាសន៍​ថា​ ការ​ប្រកួត​គ្នា​ដោយ​ស្មោះត្រង់​គេ​មិន​អាច​យក​អ្វី​មក​វាស់​បាន​ទេ​ ប៉ុន្តែ​គេ​ត្រូវ​ទាមទារ​ឱ្យ​មាន​លក្ខណៈ​វិនិច្ឆ័យ​ត្រឹមត្រូវ​ មិនមែន​គ្រាន់តែ​និយាយ​ឱ្យ​ល្អ​សា្ត​ប់​នោះ​ទេ​។​

​លោក​ សុខ​ ឥ​សាន្ត​ បញ្ជាក់​ថា​លក្ខណៈ​វិនិច្ឆ័យ​ការ​ប្រកួតប្រជែង​គ្នា​ដោយ​ស្មោះត្រង់​គឺ​ត្រូវ​ទាមទារ​ឱ្យ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់បោះឆ្នោត​ ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ក្រមសីលធម៌​ និង​នីតិវិធី​នានា​ដែល​ គ​.​ជ​.​ប​ កំណត់​ឱ្យ​គណបក្ស​នយោបាយ​ អនុវត្តន៍​ ឱ្យ​បាន​ត្រឹមត្រូវ​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​

លោក​អះអាង​ថាបើ​ធ្វើ​បាន​គឺជា​ការ​ប្រកួតប្រជែង​គ្នា​ប្រកបដោយ​ភាព​ស្មោះត្រង់​។ ​ទោះជា​យ៉ាងនេះ​ក្ដី​ លោក​ថា​អ្វី​គឺ​អាស្រ័យ​លើ​ពលរដ្ឋ​ចូលរួម​វិនិច្ឆ័យ​ផង​ដែរ​។​

​លោក​ សុខ​ ឥ​សាន្ត​ ៖«​ឥលូវ​សូម​ឱ្យ​ប្រជាពលរដ្ឋ​លោក​ពិចារណា​ ហើយ​លោក​កត់សម្គាល់​តាមដាន​មើល​សកម្មភាព​របស់​គណបក្ស​នានា​ក្នុង​ការ​ប្រកួតប្រជែង​ បើ​គណបក្ស​ណា​មិន​ធ្វើ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​និង​ក្រមសីលធម៌​នីតិវិធី​របស់​ គ​.​ជ​.​ប​ ទេ​ អាច​សន្និដ្ឋាន​បាន​ថា​គណបក្ស​នោះ​ប្រកួតប្រជែង​មិន​ប្រកប​ភាព​ស្មោះត្រង់​ទេ​»​។​

​ចំណែក​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​ លោក​ បណ្ឌិត​ មាស​ នី​ មាន​ប្រសាសន៍​ថា​ ការ​មិន​ទុកចិត្ត​គ្នា​ចំពោះ​យុត្តិធម៌​នៃ​ការ​បោះ​ឆ្នោត​ នៅ​តែ​ជា​ឧ​បក​សគ្គ​សំខាន់​ក្នុង​ការ​ផ្សះផ្សា​ជាតិ​ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​។​ លោក​ បន្ត​ថា​មាន​តែ​ការ​រៀបចំ​យន្តការ​នៃ​ការ​បោះ​ឆ្នោត​សុ​ក្រឹត្យ​ ត្រឹមត្រូវ​និង​យុត្តិធម៌​ទេ​ ទើប​អាច​លុប​បំបាត់​ការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​។​

​លោក​ មាស​ នី​ មាន​ជំនឿ​ចិត្ត​ថា​ការ​រៀបចំ​ គ​.​ជ​.​ប​ ថ្មី​នា​ពេល​កន្លង​មកនេះ​នឹង​អាច​ធ្វើ​ឱ្យ​មានការ​កាត់​បន្ថយ​ចំពោះ​ការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​មក​។​ លោក​ ផ្តល់​អនុសាសន៍​ថា​ ដើម្បី​ឱ្យ​គណបក្ស​ទាំងអស់​អាច​ជឿ​ទុកចិត្ត​គ្នា​ថា​ ការ​បោះ​ឆ្នោត​ពិតជា​ត្រឹមត្រូវ​ សេរី​ និង​យុត្តិធម៌​មាន​ដូច​ជា​៖​

​លោក​ បណ្ឌិត​ មាស​ នី​ ៖«​ទី​០១​ ទាក់ទង​នឹង​យន្តការ​នៃ​ការ​បោះ​ឆ្នោត​សមត្ថភាព​របស់​ គ​.​ជ​.​ប​ ប៉ុន្តែ​រឿង​សំខាន់​មួយទៀត​ដែល​យើង​ព្រួយបារម្ភ​ដែរ​ គឺ​យើង​ថា​ជា​បរិស្ថាន​នយោបាយ​នៅ​ក្នុង​អំ​ទ្បុ​ង​ពេល​ ឬ​ជុំវិញ​ការ​បោះ​ឆ្នោត​ប្រសិនបើជា​បរិយាកាស​ នយោបាយ​មានការ​ភ័យ​ខ្លាច​ដូច​ជា​មានការ​គំរាម​ វា​ជា​រឿង​មួយ​ដែរ​ ទី​០២​គឺ​អ្នក​សង្កេតការណ៍​ដាក់​ឱ្យ​បាន​គ្រប់​គណបក្ស​ហើយ​ចាំ​មើល​ទាំងអស់​គ្នា​តាម​មូលដ្ឋាន​មួយៗ​ ទៅ​រាប់​ទាំងអស់​គ្នា​កុំឱ្យ​មានការ​លាក់លៀម​គ្នា​ខ្ញុំ​គិត​ថា​បន្ថយ​ការ​សង្ស័យ​គ្នា​ទៅ​ថ្ងៃ​ខាង​មុខ​»​។​

​សូម​ជំរាប​ថា​ នា​ពេល​ខាង​មុខ​នេះ​ប្រទេស​កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​ចំនួន​ពីរ​ គឺ​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​ថា្ន​ក់​ជាតិ​ ឆ្នាំ​២០១៨​។​ ប៉ុន្តែ​អ្វី​ដែល​នាំ​ឱ្យ​មាន​ចោទសួរ​ករណី​ មេ​បក្ស​ប្រឆាំង​ ជាប់​បណ្ដឹង​ និង​កំពុង​និរទេស​ខ្លួ​នៅ​ក្រៅប្រទេស​៕​

Share

Image
Image
Image