en     km
en     km

លោក​ កឹ​ម​ សុខា​៖​ គ្មាន​ជន​ណា​វាយបំបាក់​ឆន្ទៈ​ពលរដ្ឋ​បាន​ទេ​

Share

ភ្នំពេញ៖ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​  លោក​ កឹ​ម​ សុខា​ ដែល​សម្ងំ​ជ្រកកោន​នៅ​ក្នុង​ស្នាក់​ការ​ គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​សង្កាត់​ចាក់​អង្រែ​លើ​ រាជធានី​ភ្នំពេញ​ បាន​ចេញ​មុខ​ថ្លែង​ ជា​សាធារណៈ​ថា​ «​គ្មាន​ជន​ណា​ ឬ​ក៏​ក្រុម​ណា​ វាយបំបាក់​ឆន្ទៈ​ពលរដ្ឋ​បាន​ទេ​»​។​

 ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​  លោក​ កឹ​ម​ សុខា
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា

កាល​ថ្លែង​របស់​លោក​ កឹ​ម​ សុខា​ បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ គណបក្ស​សង្គ្រោះ​ជាតិ​  ជា​ច្រើន​រយ​នាក់​ដែល​បាន​ចូលរួម​អបអរសាទរ​ខួប​៤​ឆ្នាំ​ នៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​នៅ​ក្នុង​ឱកាស​នោះ​ លោក​ កឹ​ម​ សុខា​ បាន​ថ្លែង​ថា​គេ​ត្រូវ​គោរព​ឆន្ទៈ​របស់​ពលរដ្ឋ​ គឺ​មិន​ត្រូវ​ ចាត់​ទុក​ខ្លួនឯង​ធំ​ជាង​ពលរដ្ឋ​នោះ​ទេ​។​ លោក​បញ្ជាក់​ថា​«​គ្មាន​ជន​ណា​ វាយបំបាក់​ឆន្ទៈ​ពលរដ្ឋ​បាន​ទេ​»​។​

​ជាមួយនឹង​ការ​ថ្លែង​បែប​នេះ​ លោក​ កឹ​ម​ សុខា​ ក៏​បាន​សន្យា​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ឆ្ពោះ​ ទៅ​រក​ការ​បោះ​ឆ្នោត​ខាង​មុខ​ ដែល​លោក​ សង្ឃឹមថា​ឆន្ទៈ​ពលរដ្ឋ​ នឹង​ធ្វើ​ឱ្យ​មានការ​ ផ្លាស់​ប្ដូរ​។​

​តែ​បែប​នេះ​ក្ដី​ លោក​អះអាង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​តែ​ប្រកាន់ខ្ជាប់​ គោលការណ៍​មិនឈ្លោះ មិនឆ្លើយ មិនឆ្លង​ ចំពោះ​អ្វី​ដែល​លោក​ថា​នាំ​ឱ្យ​មាន​ហិង្សា​។​

​ប៉ុន្តែ​ អ្វី​នាំ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ​លើក​ឡើង​ អំពី​ឆន្ទៈ​របស់​ពលរដ្ឋ​គឺ​លោក​ បាន​លើក​ឡើង​ អំពី​អារម្មណ៍​របស់​ពលរដ្ឋ​មាន​ចំពោះ​ លោ​កប​ណ្ដិ​ត​ កែម​ ឡី​ ដែល​បាន​លាចាក​លោក​ ដោយ​ការ​បាញ់ប្រហារ​ កណ្ដាល​ថ្ងៃ​ កាលពី​ថ្ងៃ​ទី​១០​ កក្កដា​ ថ្មីៗ​នេះ​ នៅ​រាជធានី​ភ្នំពេញ​៕

Share

Image
Image
Image