en     km
en     km

លោក​កឹ​ម​ សុខា​ ជួប​ជាមួយ​លោកស្រី​រ៉ូ​ណា​ ស្ម៊ី​ត​ នៅ​ព្រឹក​ថ្ងៃ​២៣​ កញ្ញា​នេះ​

Share

អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​២៣​ ខែកញ្ញា​ នេះ​ បាន​ជួប​ជាមួយ​តំណាង​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ នៅ​វិមាន​រដ្ឋសភា​ ដូច​ការ​គ្រោងទុក​។​

150923-vireak-news-01-dara-ed

យ៉ាងណា​ក៏​ដោយ​ ក្នុង​ជំនួប​រវាង​លោក​កឹ​ម​ សុខា​ និង​លោកស្រី​រ៉ូ​ណា​ ស្ម៊ី​ត​ នា​ព្រឹក​នេះ​ នៅ​មិន​ទាន់​មាន​ព័ត៌មាន​ជាក់លាក់​ថា​ អ្នក​ទាំង​ពីរ​នឹង​ពិភាក្សា​លើ​បញ្ហា​អ្វី​នោះ​ទេ​ ។​ ក្រុម​មន្ត្រី​ឲ្យ​ដឹង​ថា​ ក្រោយ​ជំនួប​នៅ​ព្រឹក​នេះ​ លោក​កឹ​ម​ សុខា​ នឹង​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​លោក​។​

​យ៉ាងនេះ​ក្ដី​ មាន​តម្រុយ​ខ្លះៗ​ដែល​គេ​រំពឹង​ថា​ លោក​កឹ​ម​ សុខា​ នឹង​ពិភាក្សា​ជាមួយ​លោកស្រី​រ៉ូ​ណា​ ស្ម៊ី​ត​ លើ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​បញ្ហា​ប្រព័ន្ធ​តុលាការ​ជាដើម​៕

Share

Image
Image
Image