en     km
en     km

លោកស្រី​ Theresa​ May​ ក្លាយជា​នាយក​រដ្ឋមន្ត្រី​ប្រទេស​អង់គ្លេស(មានវីដេអូ)​🎥

Share

​ទីបំផុត​ទៅ​លោកស្រី​ Theresa​ May​ ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​អង់គ្លេស​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃនេះ​។​ លោកស្រី​ May​ ធ្វើ​ដំណើរ​ទៅ​កាន់​រាជវាំង​ Buckingham​ ជាទី​កន្លែង​ដែល​លោកស្រី​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ព្រះ​មហាក្សត្រិយានី​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​នា​ពេល​ឆាប់​ខាង​មុខ​។

may-pre
លោកស្រី Theresa​ May​ ចូលជួបនិងម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេស។រូបភាពពីBBC

​​លោកស្រី​ May​ បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ទី​ ២​ ហើយ​របស់​ចក្រភព​អង់គ្លេស​បន្ទាប់​ពី​លោកស្រី​ Margaret​ Thatcher​ ។​

​លោក​ Cameron​ បាន​ថ្លែងការណ៍​នៅ​ខាងក្រៅ​វិមាន​នាយក​រដ្ឋ​ម​ន្រី្ត​គ្រា​ចុង​ក្រោយ​ដែល​លោក​ត្រូវ​លា​ចេញពី​តំណែង​នោះ​ លោក​បាន​ផ្តល់​ជា​យោបល់​ថា​ លោកស្រី​ May​ គឺជា​អ្នកដឹកនាំ​ដែល​រឹង​មាំ​ និង​សាក​សមជា​មេដឹកនាំ​ពិតប្រាកដ​ ហើយ​លោក​ថា​ បំណងប្រាថ្នា​របស់​លោកស្រី​ Theresa​ May​ ដែល​ចង់​ចរចា​ឱ្យ​អង់គ្លេស​រួមរស់​ជាមួយ​សហភាព​អឺរ៉ុប​វិញ​នោះ​ ប្រាកដជា​បាន​សម្រេច​។​

​សូម​ជំរាប​ជូន​ថា​ មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ May​ ទៅ​រាជវាំង​ Buckingham​ នោះ​ ព្រះ​មហាក្សត្រិយានី​ក៏​បាន​ទទួល​ជួប​លោក​ Cameron​ ហើយ​បាន​ធ្វើ​ពិធី​លាលែង​តំណាង​របស់​លោក​ជា​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​។​

​ក្នុង​វ័យ​លោក​ ៥៩​ឆ្នាំ​ លោកស្រី​ May​  បាន​យកឈ្នះ​គូ​ប្រ​គួ​ត​បក្ស​អភិរក្សនិយម​ លោកស្រី​ Andrea​ Leadsom​ កាលពី​ថ្ងៃ​ចន្ទ​។​
​ភារកិច្ច​មួយ​ដំបូង​របស់​លោកស្រី​ គឺ​ត្រូវ​តែងតាំង​គណរដ្ឋមន្ត្រី​ថ្មី​របស់​លោកស្រី​។​

​លោក​ David​ Cameron​ បាន​សំរេច​លាលែង​ពី​តំណែង​ បន្ទាប់​ពី​លោក​បាន​ចាញ់ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រជាមតិ​កាលពី​ស​ប្ដា​ហ៍​មុន​ ដែល​ទីបំផុត​សំរេច​ឲ្យ​ប្រទេស​អង់គ្លេស​ចាកចេញ​ពី​សមាជិកភាព​សភា​អឺរ៉ុប​៕​

​ប្រភព​ពី​៖​ BBC

 

វីដេអូពីBBC៖

Share

Image
Image
Image