en     km
en     km

លោកស្រី​ ស៊ូ​ជី​ ទៅ​ប្រទេស​ចិន​ដោយ​លើក​ឡើង​ ពី​ទំនប់​វា​រី​អគ្គិសនី​ដ៏​ច​ម្រោ​ង​ចម្រាស់​

Share

ភូមា​៖​ មេ​ដឹក​ប្រទេស​ភូមា​ លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ថ្ងៃ​ពុធ​នេះ​គឺ​ ជា​ការ​ធ្វើតេស្ត​ការទូត​ធំ​បំផុត​របស់​រដ្ឋាភិបាល​ភូមា​ ករណី​គម្រោង​ទំនប់​វា​រី​អគ្គិសនី​មួយ​របស់​ចិន​ដែល​បាន​ផ្អាក​ ទៅ​ហើយ​។​

មេដឹកប្រទេសភូមា លោកស្រី អ៊ុង សានស៊ូជី
មេដឹកប្រទេសភូមា លោកស្រី អ៊ុង សានស៊ូជី

​ទំនប់​វា​រី​អគ្គិសនី​នេះ​ មាន​ភាគហ៊ុន​ជាមួយ​ចិន​ គឺ​តាំងពី​អតីត​មេដឹកនាំ​យោធា​ ដោយ​ក្រុមហ៊ុន​ មក​ពី​ប្រទេស​ចិន​បាន​ដាក់​ភាគហ៊ុន​ ៣​ពាន់​ ៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ប៉ុន្តែ​ត្រូវ​បាន​ជំទាស់​ យ៉ាង​ខ្លាំង​ពី​ សហគមន៍​ ជនជាតិ​ដើម​ភាគតិច​ភូមា​ នៅ​ភាគ​ខាងជើង​។​

​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ នៅ​ទីក្រុង​ប៉េ​កាំ​ង​នៅ​ពេល​នេះ​ក្នុង​នាម​ជា​ រដ្ឋមន្ត្រី​ការ​បរទេស​ ភូមា​ គឺជា​ការ​ពង្រឹង​ ឡើង​វិញ​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២​។​

​លេខាធិការ​ក្រសួងការបរទេស​ របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ អចិន្ត្រៃយ៍​លោកស្រី​ Aung​ Lynn​ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ ថា​៖​ «​បើសិនជា​ថ្នាក់ដឹកនាំ​ចិន​បង្ហាញ​បញ្ហា​ជាក់លាក់​មួយ​ចំពោះ​គំរោង​ទំនប់​វា​រី​អគ្គិសនី​ដ៏​ ចម្រូងចម្រាស់​គឺ​ យើង​នឹង​ពន្យល់​ដល់​ពួក​គេ​វិញ​នូវ​អ្វី​ដែល​យើង​បាន​ធ្វើ​»​។​

​លោកស្រី​ ស៊ូ​ជី​ នឹង​នៅ​ប្រទេស​ចិន​រយៈពេល​បួន​ថ្ងៃនេះ​តាម​ការ​អញ្ជើញ​របស់​លោកនាយក​រដ្ឋមន្ត្រី​ Li​ Keqiang​។​ លោកស្រី​ នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ Xi​ Jinping​ ៕​ ប្រភព​:Reuters​

Share

Image
Image
Image