en     km
en     km

លោកស្រី​ ទូច​ សា​វុ​ធ​ ៖​ ស្ដ្រី​នៅ​តែ​មិន​ហ៊ាន​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ព្រោះ​ផ្នត់គំនិត​សង្គម​ (​បទ​សម្ភាសន៍​)

Share

​ភ្នំពេញ​៖​ ស្ដ្រី​ម្នាក់​ដែល​មាន​កម្រិតវប្បធម៌​ត្រឹម​ថ្នាក់​ទី​៦​ ប៉ុន្ដែ​បាន​ ឆ្លងកាត់​ការ​តស៊ូ​រហូត​បាន​ក្លាយជា​ជំទប់​ទី​២​ នៃ​ឃុំ​ អរិយ​ក្សត្រ​ ខេត្ដកណ្ដាល​ គឺ​លោក​ស្ដ្រី​ ទូច​ សា​វុ​ធ​។​ ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ លោក​ស្ដ្រី​ ទូច​ សា​វុ​ធ​ ឲ្យ​ដឹង​ថា​ ការ​អប់រំ​សម្រាប់​ស្ដ្រី​នៅ​មាន​កម្រិត​ ផ្នត់គំនិត​សង្គម​នៅ​តែ​រើសអើង​លើ​ស្ដ្រី​ និង​កត្ដា​ស្ដ្រី​ខ្លួនឯង​ជា​បញ្ហា​ចម្បង​ ដែល​ធ្វើ​ឲ្យ​ស្ដ្រី​មិន​ហ៊ាន​ចូលរួម​ការងារ​សង្គម​ពិសេស​គឺ​វិស័យ​នយោបាយ​។​

touch-savuth
លោកស្រី ទូច សាវុធ ជំទប់ទី២ ឃុំអរិយក្សត្រ ខេត្កណ្ដាល

​បញ្ហា​នេះ​លោកស្រី​ទទូច​ឲ្យ​ស្ដ្រី​ត្រូវ​តែ​បង្កើន​ភាព​ក្លាយ​ហាន​របស់​ខ្លួន​ចូលរួម​កិច្ចការ​សង្គម​ឲ្យ​បាន​ច្រើន​ ដើម្បី​មានឱកាស​អាច​ជួយ​ដល់​ស្ដ្រី​ទន់ខ្សោយ​ផ្សេងៗ​ដែល​មាន​វិបត្ដិ​។​ លោក​ស្ដ្រី​បន្ដ​ថា​ បញ្ហា​របស់​ស្ដ្រី​គឺ​មាន​តែ​ស្ដ្រី​ដូច​គ្នា​ទេ​ទើប​យល់​ នឹង​ ដឹង​ថា​ ត្រូវ​ដោះស្រាយ​បែប​ណា​។​ សម្រាប់​លោកស្រី​ ទូច​ សា​វុ​ធ​ អះ​អា​ថា​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​នៅ​ថ្ងៃ​ទី​៤​ មិថុនា​ ឆ្នាំ​២០១៧​នេះ​ លោកស្រី​ នឹង​ឈរ​ជា​សមាជិក​ ក្រុមប្រឹក្សា​ឃុំ​បន្ត​ទៀត​ ក្នុង​ក្រម​ខណ្ឌ​ជា​បេក្ខជន​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ៕​

Share

Image
Image
Image