en     km
en     km

លោកម៉ាឌូរ៉ូស្នើឱ្យគណៈរដ្ឋមន្ត្រីទាំងមូលដាក់ពាក្យលាលែងពីតំណែងចំពេលលោករងការ​បណ្ដេញ​ពីអំណាច

Share

វេណេហ្សូអេឡា៖ ប្រធានាធិបតីដែលប្រឈមនឹងការបណ្ដេញពីតំណែង គឺលោកនីកូឡាស់ម៉ាឌូរ៉ូ​បានស្នើ​ទៅកាន់សមាជិករដ្ឋាភិ បាលរបស់លោកឱ្យដាក់ពាក្យលាលែងពីតំណែង ត្រូវបានមើល​ឃើញថាសញ្ញានៃការបែកបាក់ក្នុងចំណោមថ្នាក់ដឹកនាំនៃបក្សសង្គមនិយម។  

តាមសារព័ត៌មាន នៃគេហទំព័រ Miami Herald.com អនុប្រធានាធិបតី របស់លោកគឺលោកស្រី Delcy Rodriguez បានបញ្ចេញសារដូចនេះតាមTweeter កាលពីថ្ងៃអាទិត្យទី១៧មីនា។

លោកស្រីថា លោកម៉ាឌូរ៉ូចង់ឱ្យមានការលាលែងរបស់គណៈរដ្ឋមន្ត្រីទាំងនោះ ដើម្បី​អោយ​លោក អាចធ្វើការរៀបចំរចនាសម្ព័ន្ធ រដ្ឋាភិបាលមួយ ស៊ីជម្រៅ រឹងមាំទប់ទល់នឹងការ​គំរាម​កំហែងណាមួយ។

តែករណីនេះ ត្រូវបានអ្នកសង្កេតការណ៍មើលឃើញរូបផ្សេងពីនេះ គឺលោកម៉ាឌូរ៉ូចង់បោស​សំអាតផ្ទៃក្នុងគណៈរដ្ឋមន្ត្រីនិងបក្សសង្គមនិយមរបស់លោកនិងរូបភាពទី២ ផ្ទៃក្នុង​គណៈ​រដ្ឋមន្ត្រីនិងបក្សមានការបែកបាក់ព្រោះមានចរន្តទៅរកមេបក្សប្រឆាំង ជួនហ្គៃដូ។ លោក​ម៉ាឌូរ៉ូបានឡើងធ្វើជាប្រធានាធិបតី តាមរយៈការបោះឆ្នោតកាលពីថ្ងៃទី២០ឧសភា ឆ្នាំ២០១៨។​​តែលោកមិនត្រូវបានពលរដ្ឋមកពីក្រុមប្រឆាំង រួមទាំងសហរដ្ឋ​អាមេរិកសហ​ភាពអឺរ៉ុបនិងប្រទេសជាច្រើនទៀតទទួលស្គាល់លោកជាមេដឹកនាំស្របច្បាប់ឡើយព្រោះតែលោក បានកំចាត់ឡគូប្រកួតនឹងលោកមិនអោយចូលរួមការបោះឆ្នោត។ បច្ចប្បន្នលោក កំពុងរងការបណ្ដេញពីធំណាច ទាំងពលរដ្ឋខ្លួនឯងនិងសហគមន៍អន្តរជាតិ​ដែលនាំ​មុខ​ដោយសហរដ្ឋអាមេរិក៕

 

 

Share

Image
Image
Image