en     km
en     km

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ហៅ​លោក​ សម​ រ​ង្ស៊ី​ ថា​ជា​កូន​ជន​ក្បត់ជាតិ​

Share

រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក

ភ្នំពេញ៖ បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​ ជា​ប្រទេស​ផ្តាច់​ការ​រួច​មក​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ដោយ​ហៅ​លោក​សម​ រ​ង្ស៊ី​ ថា​ជា​កូន​ជន​ក្បត់ជាតិ​ និង​ថា​ លោក​ សម​ រ​ង្ស៊ី​ ជា​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​។​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​វាយប្រហារ​ខ្លាំងៗ​ ទៅ​លើ​លោក​ សម​ រ​ង្ស៊ី​ ដោយ​បាន​ហៅ​លោក​ សម​ រ​ង្ស៊ី​ ថា​ អា​កូន​ក្បត់ជាតិ​ និង​ជា​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​ ហើយ​បាន​ប្រៀបធៀប​ថា​ រវាង​លោក​ សម​ រ​ង្ស៊ី​ និង​លោកស្រី​ អង់​សាន​ ស៊ូ​ជី​ មិន​អាច​ប្រៀបធៀប​គ្នា​បាន​ទេ​។​

​កាលពី​យប់​ពាក់កណ្តាល​អា​ធ្រា​ត្រ​ឈាន​ចូល​យប់​ថ្ងៃ​ទី​ ១២​ ខែវិច្ឆិកា​ នេះ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ព្រលយ​សម្តី​ធ្ងន់ៗ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ ឆ្លើយ​តប​ទៅ​កាន់​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោយ​ពី​ប្រធាន​គណបក្សប្រឆាំង​បាន​ប្រៀបធៀប​ការ​បោះ​ឆ្នោត​នៅ​ភូមា​ទៅ​នឹង​កម្ពុជា​ ហើយ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២​ ០១៨​ ខាង​មុខ​ និង​ក្រោយ​ពេល​លោក​ សម​ រ​ង្ស៊ី​ លើក​ឡើង​ថា​ កម្ពុជា​ជា​ប្រទេស​ផ្តាច់​ការ​។​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សរសេរ​បរិហារ​លោក​ សម​ រ​ង្ស៊ី​ ថា​ពូជ​ពង់​វង្ស​ត្រកូល​លោក​ សម​ រ​ង្ស៊ី​ មិន​អាច​ប្រៀបធៀប​ជាមួយ​ លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ បាន​ទេ​ ព្រោះ​មួយ​ជា​អ្នក​ស្នេហា​ជាតិ​ មួយទៀត​ជា​ជន​ក្បត់ជាតិ​។​ លោក​ថា​ លោក​ សម​ រ​ង្ស៊ី​បាន​ហៅ​លោក​ជា​មនុស្ស​ផ្តាច់​ការ​កប់ៗ​មាត់​ ថ្ងៃនេះ​លោក​ហៅ​ លោក​ សម​ រ​ង្ស៊ី​ ថា​កូន​អា​ក្បត់ជាតិ​។​ លោក​បន្ត​ថា​ បើ​ពុំ​មានការ​ធ្វើ​នីតិសម្បទា​ណាមួយ​ទេ​ លោក​ សម​ រ​ង្ស៊ី​នៅ​តែ​មានឈ្មោះ​ថា​ជា​កូន​អា​ក្បត់ជាតិ​។​

​លោក​ ហ៊ុន​ សែន​ បាន​បន្ថែម​ថា​ លោក​មិន​បាន​ដៀល​ពូជ​លោក​ សម​ រ​ង្ស៊ី​ ឡើយ​ តែ​លោក​ហៅ​តាម​អ្នក​ជំនាន់​មុន​តែ​ប៉ុណ្ណោះ​ ដែល​ពាក្យ​ថា​អា​ក្បត់ជាតិ​នេះ​ គឺ​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម​របស់​សម្តេចព្រះ​នរោត្តម​ សីហ​នុ​ ជា​អ្នក​ប្រសិទ្ធ​នាម​ឱ្យ​ឪពុក​លោក​ សម​ រ​ង្ស៊ី​ ។​ លោក​ទទួលស្គាល់​ថា​ ពាក្យ​នេះ​ពិបាក​ស្តាប់​ក្នុង​សម័យ​ថ្មី​ តែ​លោក​មិន​ហ៊ាន​កែ​ប្រវត្តិសាស្ត្រ​ ពី​ក្បត់ជាតិ​ទៅ​ស្នេហា​ជាតិ​ ពី​អា​ក្បត់ជាតិ​ទៅ​ ជា​ឯកឧត្តម​ក្បត់ជាតិ​បាន​ទេ​។​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សរសេរ​បន្ត​ទៀត​ថា​ ពូជ​លោក​អត់​មាន​មនុស្ស​ក្បត់ជាតិ​ដូច​លោក​ សម​ រ​ង្ស៊ី​ ទេ​ ហើយ​ថា​លោក​សម​ រ​ង្ស៊ី​ជា​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​។​ លោកនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​បញ្ជាក់​បន្ថែម​ថា​ ការ​វាយប្រហារ​របស់​លោក​ សម​ រ​ង្ស៊ី​ មក​លើ​រូប​លោក​សា​ជា​ថ្មី​ បាន​បំផ្លាញ​សា​ជា​ថ្មី​នូវ​វប្បធម៌​សន្ទនា​ ដែល​បាន​នឹង​កំពុង​ជួសជុល​បន្ទាប់​ពី​ជំនួប​រវាង​លោក​ ស​ ខេ​ង​ និង​លោក​ សម​ រ​ង្ស៊ី​។​ ​ក្រៅពី​ហៅ​លោក​ សម​ រ​ង្ស៊ី​ ថា​ជា​កូន​ជន​ក្បត់ជាតិ​នោះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​ ទម្លាយ​សារ​សុំ​ទោស​របស់​លោក​ សម​ រ​ង្ស៊ី​ ដែល​បាន​ផ្ញើ​មក​លោក​កាលពី​ថ្ងៃ​ទី​២៩​ ខែតុលា​ផង​ដែរ​។​

​វិទ្យុ​ស្ត្រី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ដូច​ជា​លោក​ សម​ រ​ង្ស៊ី​ បាន​ទេ​ ប៉ុន្តែ​បើ​តាម​ការ​ឆ្លើយ​តប​ក្នុង​សារ​អេ​ឡិច​ត្រូ​និ​ច​ ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ ថា​លោក​ សម​ រ​ង្ស៊ី​ ថ្លែង​ថា​លោក​នឹង​សុំ​ទោស​ ប្រសិនបើ​លោក​ធ្វើ​ឱ្យ​អ្នក​ណាមួយ​ឈឺចាប់​ នៅ​ពេល​ណា​។​ លោក​បន្ថែម​ថា​ ក្នុង​ការ​បំពេញ​តួនាទី​ជា​អ្នកនយោបាយ​ ក៏​ត្រូវ​តែ​មាន​សុជីវធម៌​ផង​ដែរ​។​

សាស្ត្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា
អ្នក​ឃ្លាំមើល​ស្ថាន​ការ​​នយោបាយ​ លោក​ សូ​ ច​ន្ថា

អ្នក​ឃ្លាំមើល​ស្ថាន​ការ​នយោបាយ​កម្ពុជា​ លោក​សាស្ត្រាចារ្យ​ សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​នៅ​ព្រហស្បតិ៍​ថ្ងៃនេះ​ថា​ ការ​លើក​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ហាក់​បង្ហាញ​ថា​ អ្នកនយោបាយ​នៅ​កម្ពុជា​ នៅ​ពុំ​ទាន់​ភាព​ចាស់ទុំ​គ្រប់គ្រាន់​នៅឡើយ​ទេ​។​ លោក​បន្ត​ថា​ អ្នកនយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​នៅ​តែ​ប្រើប្រាស់​មធ្យោបាយ​កម្ទេច​គ្នា​ទៅ​វិញ​ទៅ​មក​។​ លោក​បារម្ភ​ថា​ ក្រោយ​ការ​ប្រើប្រាស់​ពាក្យ​ក្បត់ជាតិ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ វា​នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ កាន់តែ​ឡើងក​ម្តៅ​ជាង​មុន​ ជា​ពិសេស​វប្បធម៌​ស​ន្ទា​នឹង​ត្រូវ​បាន​បំផ្លាញ​ ហើយ​បង្កើត​មក​វិញ​នូវ​វប្បធម៌​សងសឹក​ និង​គុំ​គួ​ន​គ្នា​ទៅ​វិញ​ទៅ​។​

​លោក​សាស្ត្រាចារ្យ​ សូ​ ច​ន្ថា​ បាន​លើក​ឡើង​ទៀត​ ការ​កំណត់​អ្នក​ណាមួយ​ថា​ជា​ជន​ក្បត់ជាតិ​ លុះត្រាតែ​មានច្បាប់​ចែង​ថា​ ក្បត់ជាតិ​ដោយ​របៀប​ណា​។​ លោក​បន្ត​ថា​ ពាក្យ​ថា​ជន​ក្បត់ជាតិ​នេះ​ ធ្លាប់​ត្រូវ​បាន​ព្រះបាទ​នរោត្តម​ សីហ​នុ​ ប្រើប្រាស់​ ប៉ុន្តែ​មិន​មាន​ស្ថាប័ន​ណាមួយ​ដែល​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​ពិតប្រាកដ​ ក៏​អត់​នោះ​ទេ​។​

​លោក​ សូ​ ច​ន្ថា​ បន្ថែម​ថា​ ភាសា​ក្បត់ជាតិ​នេះ​ ត្រូវ​បាន​អ្នកនយោបាយ​ ពី​សម័យ​ដើម​របស់​កម្ពុជា​ រហូត​ដល់​បច្ចុប្បន្ន​ តែងតែ​ប្រើប្រាស់​ជា​វោហារ​សព្ទ​ សម្រាប់​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ន័យ​កេង​ចំណេញ​នយោបាយ​ និង​បំបាក់​ដៃគូ​ជំទាស់​។​

​លោក​សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ «​ការ​ប្រើប្រាស់​ពាក្យ​ក្បត់ជាតិ​ហ្នឹង​ ជា​សញ្ញាណ​មួយ​នៃ​ការ​បែកបាក់​ជាតិ​ហើយ​បាទ​។​ នៅ​ក្នុង​ច្បាប់​បាន​ចែង​ទោស​ក្បត់ជាតិ​ លុះត្រាតែ​អ្នក​ហ្នឹង​ ទៅ​បម្រើ​ឱ្យ​បរទេស​ ផ្តល់​ប្រយោជន៍​ឱ្យ​បរទេស​ លក់​ជាតិ​ជាដើម​។​ អ​ញ្ចឹ​ង​ការ​ប្រើប្រាស់​ថា​ពាក្យ​ក្បត់ជាតិ​ មិន​មានការ​ស្រាវជ្រាវ​ ឬ​សិក្សា​ឱ្យ​ច្បាស់លាស់​ទេ​។​ អ​ញ្ចឹ​ង​ជា​រួម​មេដឹកនាំ​នយោបាយ​នៅ​កម្ពុជា​ តែងតែ​ប្រើ​ពាក្យ​ក្បត់ជាតិ​នេះ​ទៅ​លើ​ដៃគូ​ជំទាស់​របស់​ខ្លួន​ នៅ​ពេល​ដែល​ដៃគូ​ជំទាស់​ហ្នឹង​ មិន​គាំទ្រ​ខ្លួន​ ឬ​ក៏​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ​ពី​ខ្លួន​»​។​

​សូម​ជម្រាប​ថា​ ការ​ប្រើប្រាស់​ភាសា​ក្បត់ជាតិ​ ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ហៅ​លោក​ សម​ រ​ង្ស៊ី​ ធ្វើ​ឡើង​ខណៈ​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ ដោយ​បាន​លើក​ឡើង​ពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា​។​ ក្នុង​ជំនួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ លោក​ សម​ រ​ង្ស៊ី​ បាន​ថ្លែង​ថា​ កម្ពុជា​ជា​ប្រទេស​ផ្តាច់​ការ​ និង​ទាមទារ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ដូច​ប្រទេស​ភូមា​ដែរ​៕

Share

Image
Image
Image