en     km
en     km

លទ្ធផលនៃជំនួបកំពូលត្រាំ-គីម ជុនអ៊ុន គឺនិយាយដើមចិនតែពុំមានកិច្ចព្រមព្រៀងអ្វីបន្ថែមទៀតទេ

Share

ជំនួបកំពូលរវាងប្រធានាធិតីដូណាល់ត្រាំ និងមេដឹកនាំគីមជុនអ៊ុនបានបិទបញ្ចប់ហើយនៅរសៀលថ្ងៃព្រហស្បត្តិទី២៨កុម្ភៈនេះដោយពុំមានចុះកិច្ចព្រមព្រៀងជាផ្លូវការណាមូយបន្ថែមទៀតលើកិច្ចព្រមព្រៀងចាស់ដែលបានធ្វើឡើងកាលពីឆ្នាំទៅមិញ។

យ៉ាងណា  បើតាមទីភ្នាក់ងារសារព័ត៍មាន Reuters បានបញ្ជាក់ថាលោកត្រាំ និងលោកគីមជុងអ៊ុន បានបង្ហាញអារម្មណ៍រីករាយជាមួយគ្នាកយ៉ាងច្រើនដោយប្ដេជ្ញាចិត្តថាពួកគេនឹងជួបគ្នានៅខាងមុខទៀត។ តែអ្វីដែលជាការកត់សម្គាល់គឺលោកត្រាំបានថ្លែងទៅកាន់សន្និសីទសារព័ត៍មានថារូបលោក និងលោកគីមជុងអ៊ុន បាននិយាយគ្នាច្រើនពាក់ពន្ធ័ជាមួយចិន អំពីកូរ៉េខាងជើង ។

                                                                              លោក ត្រាំ និងជុង អ៊ុន នៅប្រទេសវៀតណាម

 

លោកត្រាំបានបញ្ជាក់ទៀតថាឧបសគ្គខ្លះគឺចិននៅពីក្រោយ។ យ៉ាងណាក៏ដោយសម្រាប់គីមជុងអ៊ុន ត្រូវបានសារព៍ត័មានជាច្រើនថាលោកស្ថិតក្នុងស្ថានភាពស្ទាក់ស្ទើរចំពោះអ្វីដែលលោកត្រាំនិយាយរឿងចិននៅចំពោះមុខលោក។

ជាការកត់សម្គាល់ទៀតនោះបើតាមអ្នកនាំពាក្យសេតវិមានការមិនចុះសម្រុងគ្នានោះគឺលោកត្រាំមិនយល់ព្រមតាមសំណើររបស់គីមជុងអ៊ុន ដែលសុំអោយអាមេរិកលុបចោលទាំងស្រុងលើការដាក់ទណ្ឌកម្មលើទីក្រុងព្យុះយ៉ាង។

ជំនួបត្រាំ និងគីមជុងអ៊ុន ដែលធ្វើឡើងនៅក្រុងហាណូយគឺផ្តោតលើការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ លោកត្រាំ បានប្រាប់លោក គីម ដោយផ្ទាល់ថា បើក្រុងព្យុង យ៉ាងលុបចោលកម្មវិធីអាវុធនុក្លេអែរគឺអាមេរិកនឹងស្ដារសេដ្ឋកិច្ចប្រទេសកុំម្មុយនីស្ដនេះគឺអោយដូចវៀតណាម។

នៅពេលដែល អ្នកសារព៍ត័មានបានសួរថាតើលោកមានគម្រោងលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរទេ លោកគីម ជុងអ៊ុន បានឆ្លើយថាបើលោកគ្មានឆន្ទៈគឺលោកពុំចាំបាច់មកជួបលោកត្រាំនៅទីនេះទេ។

សូមជម្រាបថាលទ្ធផលចេញពីជំនួបកំពូលកាលពីលើកដំបូងនៅប្រទេសសិង្ហបុរីកាលពីថ្ងៃ១២មិថុនា២០១៨ មានដូចជា ដំណើរការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ ការផ្អាកធ្វើការបាញ់សាកល្បងកាំជ្រួចផ្លោង និងធ្វើអោយឧបទ្វីបកូរ៉េស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់នឹងពុំមានការប្រឈមកងទ័ពមុខដាក់គ្នា៕

 

Share

Image
Image
Image