en     km
en     km

រុស្ស៊ីសុំចូលខ្លួនសម្របសម្រួលនយោបាយនៅវេណេហ្សូអេឡា

Share

ក្រុងម៉ូស្គូបានត្រៀមខ្លួនរួចហើយដើម្បីដើរតួនាទីយ៉ាងសកម្មជួយសម្របសម្រួលក្នុងការចរចារវាងរដ្ឋាភិបាលលោកម៉ាឌូរ៉ូនិងក្រុមគណបក្សប្រឆាំងដែលកំពុងប្រព្រឹត្តទៅលើកទី២នៅទីក្រុង អូស្លូប្រទេសណ័រវេស។

តាមទីភ្នាក់ងារសារព័ត៌មានReuters ក្រសួងការបរទេសនៃប្រទេសរុស្ស៊ីចេញផ្សាយនូវសេចក្ដីថ្លែងការណ៍ របស់ខ្លួននៅថ្ងៃចន្ទ ទី២៧ឧសភាដោយបានបង្ហាញនូវការចង់មានដំណោះស្រាយមួយយ៉ាងឆាប់ចំពោះ របបវេណេហ្សូអេឡា ដែលគេមើលឃើញថាកំពុងធ្វើទៅរកការរំលំរលាយឆាប់ៗនេះ។

តាមប្រភពដដែលនេះ ការចរចាដែលប្រទេសណ័រវេសជាអ្នកសម្របសម្រួលកំពុងប្រព្រឹត្តទៅប៉ុន្ដែ ត្រូវរាយការណ៍មកថាក៏កំពុងជួបឧបសគ្គ ដោយសារតែក្រុមគណបក្សប្រឆាំងរបស់លោកជួនហ្គៃដូ បានដាក់របៀបវារៈក្នុងកិច្ចចរចានេះ គឺត្រូវនិយាយអំពីការចាកចេញពីតំណែងរបស់លោកម៉ាឌូរ៉ូ។

គណបក្សប្រឆាំងបានដាក់របៀបវារៈដូចនេះគឹបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានព្រមានថាបើការចរចាមិនមានរបៀបវារៈដូចនេះទេ គឺគ្មានតម្លៃទេនៃការចរចា។ តែសម្រាប់ទីក្រុងម៉ូស្គូវិញបានស្វាគមន៍ដំណើរ ការចរចានេះ តែថា ក្រុងម៉ូស្គូបានតាំងចិត្តហើយធ្វើឱ្យមានដំណោះស្រាយដោយសន្ដិវិធីនៅវេណេហ្សូ អេឡា។​ទីក្រុងម៉ូស្គូនិង ទីក្រុងវ៉សីនតោនបានខ្វែងគំនិតគ្នាជាខ្លាំងអំពីស្ថេរភាពរបស់លោកម៉ាឌូរ៉ូ។

ក្រុងវ៉ាស៊ីនតោននៅតែគម្រាមថា ទោះជាកាលៈទេសៈណាក៏ដោយ គឺម៉ាឌូរ៉ូត្រូវតែចាកចេញពីំតំណែង ហើយរៀបចំប្រទេសបោះឆ្នោតប្រធានាធិបតីឡើងវិញចំណែកឯក្រុងម៉ូស្គូដែលជាខ្នងបង្អែកដ៏រឹងមាំនៃរបបម៉ាឌូរ៉ូច្រើនទសវត្សមកហើយនេះបានគម្រាមអាមេរិក កុំឱ្យមានធ្វើអន្ដរាគមន៍ផ្នែកកងទ័ពដើម្បី បញ្ចប់របបលោកម៉ាឌូរ៉ូ។ ក្រុងម៉ូស្គូបានសន្យាថា នឹងជួយរុញឱ្យមានដំណោះស្រាយនយោបាយបើ ក្រុមប្រឆាំងនៅវេណេហ្សូអេឡា ព្រមទទួលលក្ខខណ្ឌមួយចំនួនមុខនការចរចា។

ចំណែកក្រុមគណបក្សប្រឆាំងដែលលោកជួនហ្គៃដូជាមេដឹកនាំ​ហើយជាមនុស្សរបស់អាមេរិកទៀតនោះ បានគម្រាមថា ការចរចាគ្មានតម្លៃអ្វីទេបើលោកម៉ាឌូរ៉ូមិនត្រូវបានទាញទម្លាក់ពីអំណាចនោះ។ មកដល់ពេលនេះ របបលោកម៉ាឌូរ៉ូនៅតែប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង។ ខណៈសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងឈានទៅរកការក្រឡាប់ហើយវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ៕

 

 

Share

Image
Image
Image