en     km
en     km

រាជាណាចក្រ​ថៃ​នឹង​បោះ​ប្រជាមតិ​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ខែសីហា​ ឆ្នាំ​២០១៦​

Share

រូបតំណាង៖ រដ្ឋធម្មនុញ្ញថៃ (BBC)
រូបតំណាង៖ រដ្ឋធម្មនុញ្ញថៃ (BBC)

ថៃ៖  គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នៃ​ប្រទេស​ថៃ​ ប្រកាស​ឱ្យ​ពលរដ្ឋ​បោះ​ឆ្នោត​ប្រជា​មា​តិ​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​ នៅ​ថ្ងៃ​ទី​៧​ សីហា​ ដោយ​រំពឹង​ថា​ ប្រជាជន​ចេញ​ទៅ​បោះ​ឆ្នោត​ ៨០%​ ខណៈ​រាជាណាចក្រ​នេះ​ មាន​រដ្ឋធម្មនុញ្ញ​ថ្មី​ ២០​ លើក​មក​ហើយ​។​ រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ បាន​តាក់តែង​ឡើង​ បន្ទាប់​ពី​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​ នៅ​ខែឧសភា​ ឆ្នាំ​២០១៤​។​

លោក​ Somchai​ Srisuthiyakorn​ សមាជិក​ គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ ថា​ ប្រជាជន​ប្រហែលជា​ ជាង​ ៥០​ លាន​នាក់​ នឹង​ទៅ​បោះ​ឆ្នោត​ ហើយ​គិត​ជា​ភាគរយ​គឺ​ ៨០%​។​ ប៉ុន្តែ​សមាជិក​ម្នាក់​នៃ​គណបក្ស​ភឿ​ថៃ​  បាន​រិះគន់​រដ្ឋធម្មនុញ្ញ​នេះ​ ហើយ​បាន​អះអាង​ថា​នឹង​មិន​មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ច្រើន​ទេ​។​

Samart​ Kaewmechai​ និយាយ​ថា​ មាត្រា​មួយ​ចំនួន​បាន​រឹតត្បិត​គោលការណ៍​ ប្រជាធិបតេយ្យ​ និង​សិទ្ធ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។​ រាជាណាចក្រ​ថៃ​ បាន​ឆ្លងកាត់​ ការ​ធ្វើ​រដ្ឋប្រហារ​ចំនួន​ ២០​ រួច​លើក​មក​ហើយ​។​ រាជាណាចក្រ​នេះ​ មាន​របប​រាជា​និយម​ អាស្រ័យ​រដ្ឋធម្មនុញ្ញ​ តាំងពី​ឆ្នាំ​១៩៣២​ ហើយក៍​បាន​មាន​រដ្ឋធម្មនុញ្ញ​ចំនួន​ ២០​ ដង​ហើយ​ដែរ​៕​

ប្រភព​៖​ CNA

Share

Image
Image
Image