en     km
en     km

រាជធានី​-​ខេត្ដ​មួយ​ចំនួន​ អាននឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ ប្រាប់​ឲ្យ​ដឹង​ថា​ ចាប់ពី​ថ្ងៃ​ទី​០៧​ ខែវិច្ឆិកា​ តទៅ​ រាជធានី​-​ខេត្ដ​មួយ​ចំនួន​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ​។​ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​។​

​ភ្លៀង​អាច​នឹង​ធ្លាក់​ក្នុង​បរិមាណ​ពី​តិច​ទៅ​ធ​ម្យ​ម​ នៅ​ថ្ងៃ​ទី​០៧-០៨​ ខែវិច្ឆិកា​ នៅខេត្ត​ចំនួន​ ០៥​ ដែល​ស្ថិត​នៅ​ជុំវិញ​បឹង​ទន្លេសាប​។​ ខេត្ដ​ទាំងនោះ​រួម​មាន​ ខេត្ដកំពង់ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង​ សៀមរាប​ និង​ខេត្ដបន្ទាយមានជ័យ​។​ ដោយឡែក​ ចន្លោះ​ថ្ងៃ​ទី​០៧​ ដល់​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ រាជធានី​-​ខេត្ដ​ ចំនួន​ ០៧​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​។​ រាជធានី​-​ខេត្ដ​ទាំងនោះ​រួម​មាន​ រាជធានី​ភ្នំពេញ​ ខេត្ដព្រៃវែង​ ស្វាយ​រៀង​ កំពង់ស្ពឺ​ កណ្ដាល​ តាកែវ​ និង​ខេត្ដកំពត​។​

​ក្រសួង​ធនធានទឹក​ បញ្ជាក់​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​ស្ថានភាព​អាកាសធាតុ​បែប​នេះ​ គឺ​ដោយសារ​តែ​កម្ពុជា​ កំពុង​ទទួល​រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ ដែល​គ្របដណ្ដប់​លើ​តំបន់​ភាគ​ខាងត្បូង​ និង​តំបន់​មាត់សមុទ្រ​ ខណៈ​តំបន់​ភាគ​ឦសាន​ និង​តំបន់​ភាគ​កណ្ដាល​កំពុង​គ្របដណ្ដប់​ដោយ​ជ្រលង​សម្ពាធ​ខ្ពស់​៕

Share

Image
Image
Image