en     km
en     km

រលកបាតកម្មប្រឆាំងរដ្ឋប្រហារនៅភូមាផ្ទុះទូទាំងប្រទេសចូលដល់ថ្ងៃទី៣គឺមានទាំងព្រះសង្ឃនិស្សិតកម្មករគ្រូពេទ្យគ្រូបង្រៀន

Share

តាមសេចក្ដី រាយការណ៍ របស់ បណ្ដាញផ្សាយព័ត៌មាន Aljazeera  កុ្រមបាតុករ មិនត្រឹមតែអ្នកគាំទ្រ គណបក្ស​សម្ព័ន្ធ​ជាតិប្រជាធិបតេយ្យនោះទេ គឺ មានទាំងព្រះសង្ឃ គ្រូបង្រៀន គូ្រពេទ្យ កម្មករ និង​កងទ័ព​ខ្លះបានដោះសំលៀកបំពាក់ឯកសណ្ឋានយោធាក៏មកចូលផងដែរ។

នេះ ជារលកបាតកម្ម កើតមួយសប្តាហ៍ក្រោយពីពួកយោធា បានធ្វើរដ្ឋប្រហារនៅថ្ងៃចន្ទ​ទី១កុម្ភៈ​ដើម្បី​រំលាយ លទ្ធផលបោះឆ្នោត ដែលគណបក្ស សម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយ អ្នកស្រីអ៊ុងសានសូជី បានឈ្នះភ្លូកទឹកភ្លូក​នៅក្នុង​ការបោះឆ្នោតសមាជិកសភាតាមបែបប្រជាធិបតេយ្យលើកទី២នៃ​ប្រទេស​អតីត​របបសឹង មួយនេះ កាលពីថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២០ហើយលើកទីមួយនៅខែវិច្ឆិកា ឆ្នាំ២០១៥។

បណ្ដាញផ្សាយព័ត៌មាន Aljazeera  បានចុះផ្សាយថា បាតុកម្ម ដែលបានផ្ទុះឡើង នៅប្រទេសនៅលើទឹកដីនៃអតីតរបបសឹកមួយនេះ  គឺស្ថិតក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឆ្នាំ២០០៧ ។

តាមប្រភពដដែលនេះ បាតុករ មានជម្រុះនិងច្រើនក្រុម ច្រើនទីក្រុង គឺនៅទូទាំងប្រទេស ហើយព្រះសង្ឃ ក៏បាននិមន្តចូលរួមធ្វើបាតុកម្មផងដែរ ដើម្បីរុញច្រានអោយរដ្ឋប្រហារបរាជ័យ។

លោក នួនបូរិន ជូន​សេ​ចក្ដីប្រែសម្រួលប​ន្ត៖

Share

Image
Image
Image