en     km
en     km

រយៈពេល៦ខែកម្ពុជាបង្កើតការងារ១៨ម៉ឺនកន្លែងក្នុងមួយថ្ងៃ

Share

ភ្នំពេញ៖ រយៈពេល ៦​ខែដំបូង ក្នុងឆ្នាំ​២០១៨នេះ កម្ពុជាទទួលបាន​ការសាងសង់​លើផ្ទៃដីប្រមាណ ជាងប្រាំលានបីសែនប្រាំម៉ឺនពីរពាន់ម៉ែត្រការ៉េ ជាមួយ​ទុនជាង ​២ពាន់លានដុល្លារ (២ ១៥៣ ២១១ ១១៨) ​ពាន់​លាន​ដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ២៤ កក្កដា ២០១៨។

តាមរយៈរបាយការណ៍ដដែលបញ្ជាក់ថា ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ទទួលបានការសាងសង់លើគម្រោងចំនួន ១៦៤៣។ នៅក្នុងគម្រោងនោះទៀតសោត រួមមានដើមទុនវិនិយោគពីវិស័យឯកជនមកពីបរទេសចំនួនជិតបួនពាន់លានដុល្លារ (៣៩៤ ៣៣២ ៣០០ ) ដែលមានប្រទេសចំនួន ៨បានដាក់ទុនលើគម្រោងចំនួន ២១ ដែលសាងសង់លើផ្ទៃដីជាង ៩សែនម៉ែត្រក្រឡា (៩២៨ ២៦៧ )។

យ៉ាងណាមិញ គម្រោងទាំងនេះ បានផ្ដល់ការងារដល់អ្នកជំនាញ និងកម្មករប្រមាណ ១៨ម៉ឺននាក់ ក្នុងមួយថ្ងៃ ហើយទទួលបានប្រាក់ឈ្នួលចាប់ពី ៤០០ ទៅ ២៥០០ដុលា្លរ ក្នុងមួយខែ។

សូមបញ្ជាក់ថា របាយការណ៍របស់ធនាគារអភិវឌ្ឍអាស៊ី និងធនគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាមានការកើនឡើងថេរក្នុងរង្វង់ ៧% នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ​វិស័យសំណង់ត្រូវបានគេចាត់ទុកថា ជាឃឿនមួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចនេះ បន្ទាប់ពីវិស័យកាត់ដេរសំលៀកបំពាក់។

គួររំលឹកថា ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្មនិង​សំណង់បានបង្ហាញ​ថា ទិន្នន័យ​សំណង់​ទូ​ទាំង​ប្រទេសកម្ពុជាក្នុង​ឆ្នាំ​២០១៧  មាន​ចំនួន​សរុ​ប​ ៣​ ០៥២​គម្រោងលើ​ផ្ទៃក្រឡា​ជាង ​១​០​លាន​ម៉ែត្រការ៉េ ដែល​មាន​​ទុន​វិនិយោគ​ជាង​ ៦​ពាន់​លាន​ដុល្លារអាមេរិក។ ចំណែក ឯ​របាយការណ៍ទិន្នន័យសំណង់ឆ្នាំ​២០១៦ មាន​ចំនួន​ ២៤០៥​គម្រោងលើ​ផ្ទៃក្រឡា​សាងសង់សរុប​ ១១​លាន​ម៉ែត្រការ៉េ និង​ទុន​វិនិយោគ​ប្រមាណ​ ៥ពាន់​លាន​ដុល្លារអាមេរិក៕

Share

Image
Image
Image