en     km
en     km

រមណីយដ្ឋានទេសចរណ៍ ២២កន្លែងនៅកម្ពុជាក្លាយជារមណីយដ្ឋានគំរូប្រចាំឆ្នាំ២០១៧-២០១៨

Share

ភ្នំពេញ៖ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១រួចមក រមណីយដ្ឋានទេសចរណ៍ចំនួន៣៣ មកពី ១៧រាជធានី-ខេត្ត បានស្ម័គ្រចិត្តចូលរួមជាមួយចលនានេះ ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចំនួន២២ បានទទួលជ័យលាភីទេសចរណ៍គំរូសម្រាប់ឆ្នាំ២០១៧-២០១៨។

បន្ទាប់ពីមានការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១ ដែលមារមណីយដ្ឋានទេសចរណ៍ចូលរួមចំនួន៣៣ មកពីរាជធានី-ខេត្ត ចំនួន១៧ ឃើញថាលទ្ធផលរមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង បានជាប់ជ័យលាភីទេសចរណ៍គំរូ សម្រាប់ឆ្នាំ២០១៧-២០១៨នេះ ។

តាមគេហទំព័ររបស់ក្រសួងទេសចរណ៍នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៧នេះ ឱ្យដឹងបន្ថែមថារមណីយដ្ឋានទេសចរណ៍ ២២កន្លែង ដែលទទួលបានការវាយតម្លៃជារមណីយដ្ឋានទេសចរគំរូនេះ គឺ ផ្អែកទៅលើ លើចំណុចសំខាន់បី រួមមាន​៖

១.ការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍
២. ការគិតគូរពីបរិស្ថាន
៣. ព័ត៌មាន សុវត្ថិភាព និងការពេញចិត្តរបស់ភ្ញៀវទេសចរ

ជម្រាបដែរថា រមណីយដ្ឋានទេសចរណ៍ដែលទទួលបានជ័យលាភីទាំង២២ ពីក្រសួងទេសចរណ៍ នោះ រួមមាន៖

១. រមណីយដ្ឋានទេសចរណ៍វីគិរីរម្យ ផាញរីសត ខេត្តកំពង់ស្ពឺ
២. សហគមន៍ទេសចរណ៍ចំបក់ ខេត្តតាកែវ
៣.មណីយដ្ឋានទេសចរណ៍ភូមិវប្បធម៌ ខេត្តសៀមរាប
៤. តំបន់វិស្សមកាលអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ ខេត្តព្រះសីហនុ
៥.សហគមន៍ទេសចរណ៍បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
៦. រមណីយដ្ឋានទេសចរណ៍សួនស្នេហ៍ជនបទ ខេត្តបន្ទាយមានជ័យ
៧. រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ
៨. រមណីយដ្ឋានទេសចរណ៍បឹងសំរឹទ្ធ ខេត្តកំពង់ធំ
៩. រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ច្រកល្អៀង ខេត្តពោធិ៍សាត់
១០. រមណីយដ្ឋានទេសចរណ៍ថ្ងៃបាំងឆ័ត្រ ខេត្តកែប
១១. រមណីយដ្ឋានទេសចរណ៍កំពង់ភ្លុក ខេត្តសៀមរាប
១២. រមណីយដ្ឋានទេសចរណ៍ជើងឯក រាជធានីភ្នំពេញ
១៣. រមណីយដ្ឋានទេសចរណ៍បឹងយក្សឡោម ខេត្តរតនគិរី
១៤.រមណីយដ្ឋានទេសចរណ៍ចំការស្នេហ៍ ខេត្តកណ្ដាល
១៥. រមណីយដ្ឋានទេសចរណ៍បាណន់ ខេត្តបាត់ដំបង
១៦. រមណីយដ្ឋានទេសចរណ៍ឋានសួគ៌បូកគោ ខេត្តកំពត
១៧៖ រមណីយដ្ឋានទេសចរណ៍បក្សីមេគង្គ ខេត្តស្ទឹងត្រែង
១៨. រមណីយដ្ឋានទេសចរណ៍ឧទ្យានធម្មជាតិប៊ូស្រា ខេត្តមណ្ឌលគិរី
១៩.រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង ខេត្តឧត្តរមានជ័យ
២០. រមណីយដ្ឋានទេសចរណ៍កោះទ្រង់ ខេត្តក្រចេះ
២១. រមណីយដ្ឋានទេសចរណ៍រ៉ក់ រូយ៉ាល់ ខេត្តកែប
២២​. រមណីយដ្ឋានទេសចរណ៍អូរមីស ខេត្តមណ្ឌលគិរី។

តាមលោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ដែលមានវត្តមាននៅក្នុងសិក្ខាសាលាបូកសរុបចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ លើកទី ១ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកាបានលើកឡើងថា ក្រសួងបានកំណត់យក «ឆ្នាំ២០១៧ ជាឆ្នាំប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូនៅទូទាំងប្រទេស» និងជាការជួបជុំដ៏សមស្របមួយដែលផ្នែករដ្ឋ វិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍន៍រួមគ្នាពិភាក្សាផ្លាស់ប្តូរយោបល់ និងដាក់ចេញនូវវិធានការ និងទិសដៅថ្មីៗសម្រាប់បន្តអនុវត្តចលនាប្រលងប្រណាំង «រមណីយដ្ឋានស្អាត» នៅបណ្តាឆ្នាំក្រោយៗទៀត សំដៅចូលរួមធ្វើឱ្យកម្ពុជាស្អាត  កម្ពុជាបៃតង ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ៕

Share

Image
Image
Image