en     km
en     km

របាយការណ៍យុត្តិធម៌៖ ចំណាត់ថ្នាក់យុត្តិធម៌កម្ពុជាស្ទើរនៅបាតតារាង១១២ ហើយវេណេហ្សូអេឡា១១៣

Share

របាយការណ៍​ស្រាវ​ជ្រាវ​ របស់​គម្រោង​យុត្តិធម៌​ពិភពលោក  World Justice Project បានចាត់ចំណាត់ថ្នាក់​​យុត្តិធម៌​នៃប្រទេសកម្ពុជា នៅរវាងឆ្នាំ ២០១៧​ និង ២០១៨ ស្ថិត​ស្ទើរបាត​តារាង គឺជាប់​ចំណាត់​ថ្នាក់ទី ១១២ ក្នុងចំណោម​ ១១៣ប្រទេស ។

World Justice Project បង្ហាញតួលេខថាប្រទេស​ដែល​មាន​ចំណាត់ថ្នាក់​ទាប​ជាង​គេ ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ពិភពលោក​ គឺ វេណេ​ហ្សុយ​អេឡាលេខ១១៣  ​តាម​ពីក្រោយ​ដោយ​ប្រទេសកម្ពុជា ​ស្ថិត​នៅ​លេខ​រៀង​ទី ១១២ ។ចំណែកប្រទេស ​អាហ្វហ្កា​នី​ស្ថាន ស្ថិត​នៅ​លេខ​រៀង​ទី ១១១។

ចំណែក​ប្រទេស​ដែល​មាន​យុត្តិធម៌​ពេញ​លេញ ទទួលបាន​ចំណាត់​ថ្នាក់​លេខ១ គឺប្រទេស​ដាណឺម៉ាក​។​

យុត្តិធម៌ពិភពលោក ថាករណីប្រទេសកម្ពុជា មានចំណាត់ថ្នាក់​ស្ទើរបាត​តារាង គឺដោយសារ ដ្ឋាភិបាល​នៅ​តែ​ប្រើ​ឥទ្ធិ​ពល​ទៅ​លើ​ប្រព័ន្ធតុលាការ ជាពិសេសរឿងក្តី​ជំលោះដីធ្លីនិងបញ្ហា ​នយោបាយជាដើម។ វិទ្យុស្ត្រីមិនបានសុំការបំភ្លឺពីអ្នកនាំពាក្យ ក្រសួង​យុត្តិធម៌​បានទេនៅថ្ងៃនេះ។ តែយ៉ាង ទាំងអ្នកនាំពាក្យក្រសួងយុត្តិធម៌និងអ្នកនាំពាក្យ​រាជរដ្ឋាភិបាលតែងតែអះអាងថាការចាប់ខ្លួននិងកាត់ទោស សកម្មជនប្រប្រឆាំងគឺជាការ​អនុវត្តច្បាប់ និងការពង្រឹងនីតិរដ្ឋកម្ពុជា។ តែអ្នកសង្កេតការណ៍យល់ឃើញខុសនេះ គឺដោយសារ តែគំនុំនយោបាយ។

តែយ៉ាងណា ប្រទេសចំនួន៣ ក្នុងមានកម្ពុជាមួយដែរ ដែលយុត្តិធម៌ពិភពលោកចាត់ទុក​ក្នុងចំណាត់ថ្នាក់បាtតារាង នេះ គឺមានស្ថានភាពសិទ្ធិមនុស្ស ប្រហាក់​ប្រហែល​គ្នា​គឺអាក្រក់​ដូចគ្នា។ ប្រទេស ទាំង បីសុទ្ធតែត្រូវបានក្រុមប្រឹក្សាសទិ្ធមនុស្ស អង្គការ​សហ​ប្រជាជាតិ បានចេញ​សេចក្ដី​ថ្លែង ការណ៍ថ្កោលទោសជាខ្លាំង ករណីរំលោភសិទ្ធិមនុស្សពលរដ្ឋខ្លួន។ បើប្រទេស​វេណេហ្សូអេឡា​មាន​លេខទី១១៣ដែលស្ថិតនៅក្នុងទ្វីបអាមេរិក គឺប្រទេសនេះ ដឹក​នាំ​ដោយបុរសខ្លាំង នីកូឡាសម៉ាឌូរ៉ូដែលបានជាប់ឆ្នោតជាថ្មីទៀត កាលពីថ្ងៃទី២០ឧសភា ដោយ​ការកំចាត់ គូប្រកួតមិនអោយមានឱកាសចូលប្រកួតឡើយ។ ចាប់តាំងពីផ្ទុះវិបត្តិនយោបាយ នៅឆ្នាំ​២០១៦មក គឺពលរដ្ឋជិត៣លាននាក់រត់ចេញពីប្រទេស ហើយ មនុស្សជាង១៤០នាក់ ដោយការបង្រ្កាបរបស់សមត្ថកិច្ចកងសន្តិសុខជាតិ របស់​លោក​ម៉ាឌូរ៉ូ។ លោកម៉ាឌូរ៉ូ​កំពុងរងការបណ្ដេញពីអំណាចយ៉ាងខ្លាំងនៅពេលនេះ។  ចំណែកប្រទេស ​អាហ្វហ្កា​នី​ស្ថាន ស្ថិត​នៅ​លេខ​រៀង​ទី ១១១ ពោរពេញដោយអំពើភេរវកម្ម ។​ប្រទេសម៉ូស្លីមមួយនេះ មាន​ការរឹតត្បិតជាខ្លាំងលើ សេរីភាព ស្ត្រី។ តុលាការប្រទេសនេះ អនុវត្តច្បាប់សាសនាជាធំ៕

Share

Image
Image
Image