en     km
en     km

រដ្ឋាភិបាលវៀតណាម៖អ្នកដំណើរពីកម្ពុជាទៅវៀតណាមត្រូវបំពេញប្រវត្តិសុខភាព

Share

អ្នកទាំងឡាយណាដែលចូលទៅកាន់ប្រទេសវៀតណាមពីកម្ពុជាពេលនេះគឺអាជ្ញាធរប្រទេសវៀតណាមតម្រូវឱ្យបំពេញនូវបែបបទសុខភាព។ នេះបើតាមសម្ដីអនុរដ្ឋមន្រ្ដីក្រសួងសុខាភិបាលវៀតណាម ស្រង់មកចុះផ្សាយដោយសារព័ត៌មានជាតិ Vietnam Plus នៅថ្ងៃទី០៦កុម្ភៈ។

វិធានការថ្មីនេះត្រូវបានដាក់អនុវត្តចំពេលដែលមានការវិវត្តនៃជំងឺផ្លូវដង្ហើមស្រួចស្រាលមេរោគកូវីដ១៩ និងក្រោយមួយថ្ងៃអ្នកដំណើរពីកម្ពុជាទៅវៀតណាមរកឃើញមានផ្ទុកមេរោគដ៏កំណាចនោះ។អាជ្ញាធរវៀតណាមសម្រេចចេញបទបញ្ជាថ្មីក្នុងការឱ្យអ្នកដំណើរពីកម្ពុជាត្រូវតែបំពេញនូវបែបបទសុខភាពជាមុននិងមានការពិនិត្យសុខភាពទាក់ទិនជាពិសេសនឹងជំងឺនេះតាមគ្រប់ផ្លូវចូលប្រទេសទាំងអស់។
 ថ្លែងនៅក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលទូរឱសថវៀតណាម សម្រាប់ការគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។ អនុរដ្ឋមន្រ្ដីក្រសួងសុខាភិបាលវៀតណាមNguyen Thanh Longថា បែបបទប្រវត្តិសុខភាពនោះមានប្រាំភាសាគឺភាសាខ្មែរ វៀតណាម អង់គ្លេស កូរ៉េ និងអ៊ីតាលី។លោកបន្ថែមថាអ្នកដំណើរមកកាន់ប្រទេសវៀតណាមត្រូវតែបំពេញបែបបទនេះទាំងជាអេឡិចត្រូនិច ទាំងជាឯកសារបោះពុម្ពហើយ ព័ត៌មានទាំងនោះនឹងត្រូវបានធ្វើបច្ចុប្បន្នភាពនៅមជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនិងការិយាល័យគ្របគ្រងជំងឺនេះដទៃទៀត។
 អនុរដ្ឋមន្រ្ដីរូបនោះបានសង្កត់ន័យថា នៅក្នុងបរិបទដែលរីករាលដាលនៃជំងឺបង្កឡើងដោយមេរោគ​កូវីដ១៩ស្ទើរពាសពេញ៨០ប្រទេសនិងដែនដីនានា វៀតណាមត្រូវតែលើកឡើងនូវវិធានការការពារ កាន់តែចាំបាច់មិនអាចខ្វះបានយ៉ាងប្រុងប្រយ័ត្នក្នុងាករ្បរយុទ្ធនឹងការកើនឡើងយ៉ាងគំហុករបស់ជំងឺនេះ។ការលើកឡើងរបស់វៀតណាមនេះជាថ្មីម្ដងទៀតក្រោយពីការឆ្លងស្ងប់ស្ងាត់២៣ថ្ងៃតែទើបផ្ទុះឡើងនុវករណីសង្ស័យនិងការតាមដាននៅថ្ងៃម្សិលមិញទី០៥មីនានេះ។ 
 តែបើតាមVnexpressសារព័ត៌មានអន្ដរជាតិវៀតណាមនេះថា អ្នកដំណើរមិនតែពីកម្ពុជានោះទេ គឺពីអឺរ៉ុបក៏ត្រូវតែបំពេញសំណុំបែបបទនេះផងដែរ។ពោលក្រសួងសុខាភិបាលវៀតណាមថា បែបបទនោះនឹងសិក្សាពីជនណាដែលមានជំងឺក្អក គ្រុនក្ដៅ ពិបាកដកដង្ហើមនិងអស់កម្លាំងនឹងត្រូវយកទៅពិនិត្យសុខភាពហើយដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ តែសម្រាប់ប្រទេសចំនួន៤ចិន កូរ៉េខាងត្បូង អ៊ីរ៉ង់និងអ៊ីតាលីគឺជាប្រទេសដែលជាប្រទេសផ្ទុះខ្លាំងជំងឺនេះវៀតណាមតម្រុវយកពួកគេទៅដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃតែម្ដង។ បច្ចុប្បន្នវៀតណាមមានអ្នកផ្ទុកមេរោគនេះ១៦នាក់ អ្នកជំងឺទាំងនោះត្រូវបានព្យាបាលជាសះស្បើយនិងបានចាកចេញពីមន្ទីរពេទ្យ ហើយតាំងពីថ្ងសទី១៣កុម្ភៈមកប្រទេសនេះមិនមានរបាយការណ៍ថាមានអ្នកឆ្លងមេរោគនេះទៀតនោះទេ។តែបែបនេះក្ដីវៀតណាមបានក្រុងប្រជាជនមួយភូមិ១ម៉ឺននាក់រយៈពេល១៤ថ្ងៃដែលប្រជាជនទាំងនោះរស់នៅក្នុងភូមិមួយដែលសម្បូរទៅដោយជនជាតិចិន។
 ជំងឺកូវីដ១៩បានឆ្លងរីករាលដាលដល់ទៅ៨៩ប្រទេសនិងដែនដីនានា ក្នុងពិភពលោកពោលដណ្ដប់៦ទ្វីប និងមានអ្នកស្លាប់ដោយវីរុសនេះប្រមាណ៣៣៨៥នាក់ ។
គួរឱ្យដឹងថាដំណឹងនៃវិធានការបំពេញប្រវត្តិសុខភាពអ្នកដំណើរចូលប្រទេសវៀតណាមនេះគឺដំណឹងនេះកើតក្រោយពីជនជាតិជប៉ុនជាពាណិជ្ជកររស់នៅកម្ពុជាម្នាក់បានធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាមនៅថ្ងៃយប់ថ្ងៃទី០៣មីនាត្រូវបានជប៉ុនរកឃើញមានផ្ទុកមេរោគកូរ៉ូណាថ្មី។
 អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រីឱ វ៉ាន់ឌីន បានប្រាប់វិទ្យុស្រ្ដីថា ក្រសួងសុខាភិបាលកំពុងសហការនឹង​រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជាក្នុងការពង្រីកវិសាលភាព នៃទំរង់បែបបទសុខភាពដល់អ្នកដំណើរទាំងអស់ចូលកម្ពុជាបន្ថែមលើវិធានការនានាពីមុនមកដូចជាការចាប់កម្ដៅអ្នកដំណើរជាដើម៕ 
ដោយ៖ពៅនិកា

Share

Image
Image
Image