en     km
en     km

រដ្ឋសភា​ជាតិ​បោះ​ឆ្នោត​ដក​តំណែង​លោក ​កឹ​ម​ សុខា​ ពី​អនុប្រធាន​ទី​១ ​នៃ​រដ្ឋសភា​

Share

Cover-meeting-on-30.9.15-at-N.A.
ភ្នំពេញ៖ ​រដ្ឋ​សភាជាតិ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បាន​សម្រេច​ដក​តំណែង​លោក​កឹ​ម​ សុខា​ ​ជា​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ ដោយ​សំឡេង ​៦៨​ លើ ​៦៨​។​

​ក្រោយ​ពី​បាន​ដាក់​បញ្ចូល​បញ្ហា​ដក​តំណែង​លោក​កឹ​ម​ សុខា​ ពី​អនុប្រធាន​ទី​១​ នៃ​រដ្ឋ​សភាជាតិ​កម្ពុជា​ ទៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​សភា​ នា​ព្រឹក​ថ្ងៃ​សុក្រ​ ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​ នេះ​ នៅ​ម៉ោង​ ៩​ព្រឹក​ រដ្ឋសភា​បាន​បើក​អង្គប្រជុំ​របស់​ខ្លួន​ ដោយ​មាន​តំណាងរាស្ត្រ​៦៨​ រូប​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​។​

​នៅ​ម៉ោង​ប្រមាណ​៩​ និង​១៥​នាទី​ ការ​បោះ​ឆ្នោត​ដោយ​មាន​តែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ៦៨​ រូប​ចូលរួម​ បាន​សម្រេច​ដក​តំណែង​លោក​កឹ​ម​ សុខា​ ពី​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ជា​ស្ថាពរ​។​

​សូម​ជម្រាប​ថា​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​គំរាម​ជា​រឿយៗ​ ក្នុង​ការ​ដក​តំណែង​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​របស់​លោក​ កឹ​ម​ សុខា​ ហើយ​ការ​គំរាម​ចុង​ក្រោយ​ គឺ​នៅ​ពេល​លោកនាយក​រដ្ឋមន្ត្រី​បំពេញបេសកកម្ម​ទៅ​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​២៥​ ខែតុលា​។​

​មួយ​ថ្ងៃក្រោយ​ការ​គំរាម​របស់​លោកនាយក​រដ្ឋមន្ត្រី​នៅ​ប្រទេស​បារាំង​នោះ​ គឺ​នៅ​ថ្ងៃ​ទី​២៦​ ខែតុលា​ នៅ​កម្ពុជា​មាន​បាតុកម្ម​
តវ៉ា​នៅ​មុខ​រដ្ឋ​សភាជាតិ​ ទាមទារ​ឱ្យ​ដក​តំណែង​លោក​ កឹ​ម​ សុខា​ អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ ដោយ​បាតុករ​ចោទ​ថា​ លោក​
កឹ​ម​ សុខា​ ជា​មនុស្ស​កុហក​បោកប្រាស់​ ញុះញង់​ឱ្យ​មានការ​បែកបាក់​ជាតិ​ និង​រើសអើង​ជាតិ​សាសន៍​ជាដើម​៕

Share

Image
Image
Image